កូន​ប្រុស​ជា​សេដ្ឋី​រាប់​រយ​លាន​ដុល្លារ ម្ដាយស្ដេច​កំប្លែង​ទិនហ្វី​នៅតែ​ទិញ​ឥវ៉ាន់​ចុះ​តម្លៃ

  • 2019-10-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ និង​អ្នក​ដឹកនាំ​រឿង Stephen Chow មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​៣០០​លាន​ដុល្លារ ប៉ុន្តែ​មុន​នេះ ម្ដាយ​លោក​ទើប​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ។

បណ្ដាញ​ព័ត៌មាន​ហុងកុង​ផ្ដិត​បាន​កម្រង​រូប​ថត​របស់​ម្ដាយ​កំពូល​តារា​សម្ដែង Stephen Chow កំពុង​ទិញ​ឥវ៉ាន់​នៅ​ហាង​បញ្ចុះ​តម្លៃ​មួយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ម្ដាយ​របស់​តួ​រឿង និស្សិត​ផ្ដាច់​សង្ខារ​ បាន​ដើរ​ចូល​ហាង​ជា​ច្រើន​ដើម្បី​រើស​ទំនិញ ប៉ុន្តែ​ដោយ​សារតែ​តម្លៃ​មិន​ត្រូវ​ចិត្ត ទើប​ដើរ​ចេញ​រហូត។ នៅ​ទី​បំផុត លោក​ស្រី​បាន​សម្រច​ចិត្ត​ទិញ​ឥវ៉ាន់​នៅក្នុង​ហាង​មួយ។ ដោយ​គាត់​បាន​ទិញ​ស្រោម​ជើង​២​គូក្នុង​តម្លៃ​១៣​ដុល្លារ ដែល​ថោក​ជាង​ហាង​ផ្សេង​ៗ។

បណ្ដាញ​ព័ត៌មាន On បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ដើរ​ផ្សារ​ម្ដង ម្ដាយ​របស់​ស្ដេច​កំប្លែង ចាយ​តែ​២៦​ដុល្លារ​ប៉ុណ្ណោះ។ ដូច​គ្នា​នឹង​កូន​របស់​ខ្លួន​ដែរ ទោះ​បី​ជា​មាន​ទ្រព្យ​រាប់​រយ​លាន​ដុល្លារ​ក៏​ដោយ តែ​ម្ដាយ​កូន​នេះ​នៅ​តែ​មាន​ការ​រស់​នៅ​បែប​សន្សំសំចៃ​ដដែល ដ្បិត​កាល​ពី​មុន​ពួក​គេ​ធ្លាប់​មាន​ជីវភាព​ពិបាក៕

ចុចអាន៖ ​ កម្រងគូស្នេហ៍អាយុខុសគ្នាជាង៤០ឆ្នាំដូចតានិងចៅ ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតគ្រវីក្បាល

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម