កម្រងគូស្នេហ៍អាយុខុសគ្នាជាង៤០ឆ្នាំដូចតានិងចៅ ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតគ្រវីក្បាល

  • 2019-10-25 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ដឹង​ថា​ស្នេហា​មិន​ប្រកាន់​អាយុ​ទេ ប៉ុន្តែ​គម្លាត​អាយុ​រវាង​គូ​ស្នេហ៍​ទាំង​នេះ​គឺ​ធំ​ពេក ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

ពួក​យើង​តែង​និយាយ​ថា ស្នេហា​មិន​ប្រកាន់​ភេទ ប្រកាន់​អាយុ​វណ្ណៈ​អ្វី​ទាំង​អស់ ឲ្យ​តែ​ស្រលាញ់​គ្នា​ពិត​គឺ​បាន​ហើយ។ យ៉ាងណាក្ដី​ មាន​គូ​ស្នេហ៍​មួយ​ចំនួន មាន​គម្លាត​អាយុ​ខុស​គ្នា​ឆ្ងាយ​ពេក ដែល​មើល​ទៅ​ដូច​ជា​តា និង​ចៅ​ទៅ​ហើយ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា តើ​ពួក​គេ​ស្រលាញ់​គ្នា​ពិត​ប្រាកដ​មែន ឬ​គ្រាន់​តែ​ចង់​ល្បី។ ខាង​ក្រោម​នេះ​គឺ​ជា​គូ​ស្នេហ៍​ដែល​មាន​អាយុ​ខុស​គ្នា​ខ្លាំង​ដូច​មេឃ​ និង​ដី។

១. គូ​ស្នេហ៍​ជប៉ុន​ស្រី​អាយុ​១៥​ឆ្នាំ ប្រុស​អាយុ​៥៣​ឆ្នាំ

មុន​នេះ​បន្តិច អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ក្មេង​ស្រី​ម្នាក់​បាន​ប្រកាសនៅ​លើ​គណនី​របស់​ខ្លួន​ថា កំពុង​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជាមួយ​បុរស​ម្នាក់​ដែល​មាន​វ័យ​៥៣​ឆ្នាំ ពោល​គឺ​ចាស់​ជាង​នាង៣៥​ឆ្នាំ។ តាម​ការ​ចែក​រំលែក​របស់​នាង ពួក​គេ​ប្រុង​រៀប​ការ​នៅ​ឆ្នាំ​២០២១ នៅ​ពេល​នាង​គ្រប់​អាយុ។ រូបភាព​ថើប​គ្នា​របស់​អ្នក​ទាំង​២​ត្រូវ​គេ​រិះគន់​មិន​តិច​ឡើយ ដ្បិត​ខាង​ប្រុស​មើល​ទៅ​មិន​ខុស​ពី​តា​របស់​នាង​ឡើយ។

២. គូ​ស្នេហ៍​តៃវ៉ាន់ អាយុ​ខុស​គ្នា​៣៩​ឆ្នាំ

គូ​ស្នេហ៍​មួយ​ទៀត​ដែល​មាន​​រូប​សម្បត្តិ​ដូច​តា និង​ចៅ​គឺ​មក​ពី​តៃវ៉ាន់ ដោយ​ខាង​ប្រុស​កើត​ឆ្នាំ​១៩៥៧ និង​ខាង​ស្រី​កើត​ឆ្នាំ​១៩៩៦ ខុស​គ្នា​៣៩​ឆ្នាំ។ តាម​នោះ​ដែរ ខាង​ស្រី​គឺ​ជា​កូន​ស្រី​ម្នាក់ របស់​មិត្ត​ភ័ក្ដិ​ខាង​ប្រុស ដែល​ធ្វើ​ឲ្យ​គេ​រិះគន់​រឹត​តែ​ខ្លាំង។ ខាង​ស្រី​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ស្នេហា​របស់​ពួក​គេ​គ្មាន​អ្នក​ណា​គាំទ្រ​ឡើយ។ យ៉ាងណាក្ដី ក្រោយ​ស្រលាញ់​គ្នា​៦​ឆ្នាំ ពួក​គេ​នៅ​តែ​ផ្អែមល្ហែម​ដដែរ។

៣. គូ​ស្នេហ៍​ហ្វីលីពីន អាយុ​ខុស​គ្នា​៤១​ឆ្នាំ

ថ្មី​ៗ​នេះ​ដែរ អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​ភ្ញាក់​ផ្អើល​ដូច​គ្នា នៅ​ពេល​ទើប​តែ​រក​ឃើញ​គូ​ស្នេហ៍​ដែល​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​៤០​ឆ្នាំ ដោយ​ខាង​ស្រី​វ័យ​១៩ និង​ខាង​ប្រុស​វ័យ​៦០។ ក្រោយ​ពេល​រូបភាព​ស្អិតរមួត​របស់​ពួក​គេ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​គ្រវី​ក្បាល​ដោយ​គិត​ថា អាយុ​នេះ​គឺ​ហួសហេតុ​ពេក​ហើយ បែប​គ្រាន់​តែ​ចង់​ល្បី​នោះ​ទេ​ មិន​មែន​ស្រលាញ់​ពិត​ប្រាកដ​ឡើយ។ ប្រឈម​នឹង​ពាក្យ​ទាំង​នេះ គូ​ស្នេហ៍​មក​ពី​ហ្វីលីពីន មិន​បាន​ឆ្លើយ​តប​ឡើយ៕

ចុចអាន៖ ​ សុខ​ចិត្ត​អត់​សើច​ អត់​ញញឹម​៤០​ឆ្នាំ ព្រោះ​ខ្លាច​មាន​ស្នាម​ជ្រួញ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម