កុំយកសម្រស់ទៅប្រថុយ! គួរដឹងពីពេលវេលាដែលត្រូវបោះចោលផលិតផលគ្រឿងសម្អាង
- 2019-10-22 04:21:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំយកសម្រស់ទៅប្រថុយ! គួរដឹងពីពេលវេលាដែលត្រូវបោះចោលផលិតផលគ្រឿងសម្អាង
តើអ្នកដឹងទេថា គ្រប់ផលិតផលគ្រឿងសម្អាងនិងថែរក្សាស្បែក សុទ្ធតែមានអាយុកាលកំណត់ ដែលត្រូវបោះចោល? បើអ្នកនៅតែបន្តប្រើដោយមិនបានប្រុងប្រយ័ត្ន ប្រៀបដូចជាអ្នកញ៉ាំអាហារជូរផ្អូមខូចគុណភាពដូច្នោះដែរ។
ផលិតផលភាគច្រើន មានសញ្ញាបញ្ជាក់ពីចំនួនខែឬឆ្នាំ ដែលអ្នកអាចប្រើបាន បន្ទាប់ពីបើករួច។ ឧទាហរណ៍ បើមានសញ្ញា M និងលេខ ៦ នៅខាងមុន មានន័យថា អ្នកគួរតែឈប់ប្រើផលិតផលនោះទៀតក្នុងរយៈពេល ៦ខែ បន្ទាប់ពីបើករួច។
ប្រសិនបើគ្មានសញ្ញាបញ្ជាក់ពីអាយុកាលទេ (PAO) អ្នកគួរដឹងពីពេលវេលាដែលត្រូវបោះចោល ជៀសវាងគ្រោះថ្នាក់ដល់សម្រស់និងសុខភាព។
១. ទឹកជូតសម្អាតមុខ (៦ ខែ)
២. ហ្វូមលាងមុខ (១ ឆ្នាំ)
៣. ទឹកតប់ Toner (៦ខែ-១ឆ្នាំ)
៤. គ្រីមឬឡេលាបមុខ (១ឆ្នាំ)
៥. ម្សៅបិទបាំងស្នាម (១ឆ្នាំ)
៦. ម្សៅទ្រនាប់ (១ឆ្នាំ)
៧. ម្សៅផាត់មុខនិងគូល័រផាត់ថ្ពាល់ (២ឆ្នាំ)
៨. ខ្មៅដៃគូចិញ្ចើម (២ឆ្នាំ)
៩. គូល័រផាត់ភ្នែក (៦ខែ-២ឆ្នាំ)
១០. ម៉ាស្ការ៉ា (៤-៦ខែ)
១១. ខ្មៅដៃគូរត្រភ្នែក (៦ខែ-១ឆ្នាំ)
១២. ខ្មៅដៃគូត្រេមាត់ (១ឆ្នាំ)
១៣. ក្រែមលាបមាត់ (២ឆ្នាំ)
១៤. ក្រែមលាបមាត់ប្រភេទទឹក (១ឆ្នាំ)
១៥. ក្រែមលាបការពារបបូរមាត់មាត់ប្រេះ (១ឆ្នាំ)
១៦. ថ្នាំក្រចក (២ឆ្នាំ)
១៧. ទឹកអប់ (៨-១០ឆ្នាំ)
ចុចអានបន្ត៖ កុំចេះតែធ្វើតាមគេ! គួរដឹងពីរបៀបជ្រើសរើសម៉ាស់បិទមុខឲ្យត្រូវតាមប្រភេទស្បែក