ងាកមើលអតីតកាលខ្ញុំឈឺចាប់ តែពេលនេះខ្ញុំប្រសើរជាងមុនក្រោយដឹងការពិតពីអ្នកច្បាស់

  • 2019-10-07 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​យំ​ដោយសារ​មនុស្ស​ប្រុស​ដែល​មិន​ច្បាស់​លាស់​អី យំ​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​មនុស្ស​ស្រី ពេល​មិន​បាន​អ្វី​មួយ​ដែល​មិន​សម​ចិត្ត ដូច​ជា​រឿង​ស្នេហា​ជា​ដើម​។ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​គិត​ឡើង​វិញ​នោះ​គឺ បើ​គេ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ឲ្យ​យើង​យំ​នោះ វា​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ ។ តែ​ហេតុអ្វី​យើង​ត្រូវ​យំ​ដើម្បី​គេ​ទាំង​ដែល​គេ​មិន​បាន​ឲ្យ​តម្លៃ​មក​យើង​ផង​នោះ?

បើ​គេ​ជា​មនុស្ស​ដែល​ច្បាស់​លាស់ គេ​ប្រាកដ​ជា​មិន​មែន​យក​យើង​មក​ទុក​នៅ​ខាង​ក្រោយ​ខ្នង​គេ​បែប​នេះ​នោះ​ទេ ត្រូវ​ទេ?

គេ​មិន​ដែល​ណែ​នាំ​យើង​ទៅ​នរណា​ឡើយ មិន​ដែល​សូម្បី​តែ​ដើរ​កាន់​ដៃ​យើង បើ​និយាយ​រឿង​កាន់​ដៃ​នេះ គេ​ប្រាកដ​ជា​ហ៊ាន​ហើយ​ហ៊ាន​ខ្លាំង​ទៀត​ផង​ពេល​គ្មាន​អ្នក​ផ្សេង។ តែ​សួរ​ថា ហេតុ​អ្វី​គេ​ធ្វើ​បែប​នោះ? គឺ​ក៏​ព្រោះ​តែ​គេ​គ្មាន​ទំនួល​ខុស​ត្រូវ គេ​ខ្លាច​ជាប់​ឈ្មោះ​ថា មាន​ខ្ញុំ​ជា​សង្សារ​ហើយ​មិន​អាច​មាន​ឱកាស​ទៅ​ទាក់​ទង​ជាមួយ​អ្នក​ផ្សេង​បាន។ រឿង​អនាគត ទោះ​បី​ថា វា​ពិបាក​ស្មាន ពិបាក​កំណត់ ប៉ុន្តែ​យើង​ក៏​អាច​ជជែក​គ្នា ជួយ​គ្នា​រក​ដំណោះ​ស្រាយ ដើម្បី​ទៅ​មុខ​ទាំង​អស់​គ្នា មិន​មែន​ទម្លាក់​ទៅ​តែ​ម្ខាង​ៗ​នោះ​ទេ។ អ្នក​គួរ​តែ​បែង​ចែក ឲ្យ​ដាច់​រវាង​មនុស្ស​ដែល មិន​ទាន់​រៀប​ចំ​ខ្លួន​ទាន់​ដើម្បី​កសាង​អនាគត​គ្រួសារ និង​មនុស្ស​ដែល​យក​ពាក្យ​នោះ​ធ្វើ​ជា​លេស។

ប្រាកដ​ណាស់ គ្រប់​យ៉ាង​នឹង​ក្លាយ​ជា​លេស​សម្រាប់​មនុស្ស​ដែល​មិន​ច្បាស់​លាស់ អ្វី​ដែល​គេ​ចង់​បាន​ពី​អ្នក គឺ​ត្រឹម​កេង​ចំណេញ​ផល​ប្រយោជន៍ តាម​រូបភាព​ណា​ក៏​ដោយ គឺ​ដើម្បី​របស់​ដែល​គេ​ចង់​បាន​ពី​យើង​ប៉ុណ្ណោះ។ ស្រី​ៗ​គ្នា​យើង គួរ​តែ​គិត​ឡើង​វិញ ថា​យើង​យំ​ដើម្បី​គេ​ច្រើន​ប៉ុណ្ណា​ហើយ គួរ​តែ​បន្ត​យំ​​ ឬ​ក៏​គួរ​តែ​កែ​ប្រែ​គំនិត​ខ្លួន​ឯង?

ចុចអាន៖ ​​មិនស្មានអ្នកតបស្នងក្តីស្រលាញ់ស្មោះរបស់ខ្ញុំ នូវទង្វើឆ្អែតចិត្តដល់ម្លឹង

អត្ថបទ៖ Spring