២២ សន្លឹកលាតត្រដាងអត្ថន័យជីវិតពិត មិនអាចប្រកែកបាន

  • 2019-09-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់​​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ ដែល​អ្នក​បាន​​​រស់​នៅ​ធំ​ដឹង​ក្តី​លើ​ភព​ផែន​ដី។ អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ឆ្លង​កាត់​​បទ​ពិសោធន៍​ជា​​ច្រើន​ ជា​មួយ​នឹង​រសជាតិ​ជីវិត​ខុស​ប្លែក​គ្នា។ ដោយ​ឡែក​ នៅ​មាន​​មនុស្ស​មួយ​ចំនួន​ មិន​ទាន់​បាន​ដឹង​​ពី​​រឿង​រ៉ាវ​ផ្សេង​ទៀត​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​ជីវិត​​នៅ​ឡើយ​។ បើ​ចង់​យល់​កាន់​តែ​ច្បាស់ រូប​ភាព​ខាង​ក្រោម​អាច​បក​ស្រាយ​បាន ដោយ​​មាន​​ភ្ជាប់​ជាមួយ​អត្ថន័យ​ជាក់​ស្តែង​តែ​ម្តង។

#១

ពេល​ដែល​អ្នក​​​​​ធ្វើ​អ្វី​មួយ ហើយ​ដើរ​ទៅ​មុខ​​តាម​តែ​គេ​បញ្ជា​ប្រាប់​ ថ្ងៃ​ណា​មួយ​​អ្នក​អាច​នឹង​ដើរ​ធ្លាក់​ជ្រោះ​ជ្រៅ រង​របួស​ឬ​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន​។

​​#២

នៅ​សាលា​​គ្រូ​តែង​តែ​ប្រាប់​​រឿយ​ៗ​ថា​មនុស្ស​​ម្នាក់​ៗ​មាន​ចំណុច​ចាប់​ផ្តើម​ពី​សូន្យ​ដូច​គ្នា ប៉ុន្តែ​ក្នុង​ជីវិត​ពិត​វា​​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​គ្នា។

#៣

ជីវិត​ប្រៀប​បាន​ដូច​ជា​ការ​​មើល​រឿង​ដែល​គេ​បាន​សម្តែង​នៅ​​លើ​ឆាក។ ទម្រាំ​​ដល់​ភាគ​បញ្ចប់​ អ្នក​​​មិន​អាច​ដឹង​ទាយ​​ទេ​ថា ​មាន​រឿង​ល្អ​ៗ​អ្វី​ខ្លះ ដែល​នឹង​កើត​ឡើង​។​​

#៤

អ្នក​ខ្លះ​​រស់​នៅ​ពឹង​ផ្អែក​លើ​សម្រស់​ខាង​ក្រៅ ប៉ុន្តែ​វា​មាន​ន័យ​​អី​ទៅ បើ​​ចិត្ត​​និង​រាង​កាយ​ខាង​ក្នុង​បាន​ស្លាប់​បាត់​ទៅ​ហើយ។

#៥

ពេល​ដែល​អ្នក​មាន​គំនិត​ចង់​បំផ្លាញ​អ្នក​ដទៃ កុំ​ភ្លេច​ថា​មាន​មនុស្ស​ផ្សេង​ទៀត ក៏​គិត​ចង់​បំផ្លាញ​អ្នក​ដូច​គ្នា​។

#៦

នៅ​ពី​ក្រោយ​បុរស​ជោគ​ជ័យ តែង​មាន​ប្រភេទ​​នារី​ម្នាក់​ដែល​ចាំ​លើក​ទឹក​ចិត្ត ហ៊ាន​​លះ​បង់​​ដើម្បី​គាត់ និង​ប្រភេទ​មួយ​ទៀត ដែល​ចាំ​តែ​បឺត​ជញ្ជក់​ផល​ប្រយោជន៍ ដើម្បី​ភាព​លេច​ធ្លោ​ផ្ទាល់​ខ្លួន។

#៧

ទោះ​ជា​​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ត្រូវ​តែ​ដើរ​ទៅ​មុខ​មិន​ចុះ​ចាញ់ ពុំ​ដូច្នោះ​ទេ​​គ្មាន​ផ្លូវ​ណា​ដែល​នឹង​ប្រសើរ​​សម្រាប់​អ្នក​ឡើយ​។ ​​

#៨

ដរាប​ណា​អ្នក​អាច​ស្វែង​រក​ពន្លឺ​ឲ្យ​ខ្លួន​ឯង​បាន ត្រូវចែក​រំលែក​ដល់​អ្នក​ដទៃ​ផង កុំ​ទុក​ឲ្យ​​គ្នា​នៅ​កន្លែង​​ងងឹត​តែ​ឯង​។

#៩

កុំ​រំពឹង​ខ្ពស់​ពេក ថា​មនុស្ស​គ្រប់​គ្នា សុទ្ធ​តែ​ល្អ​ស្មោះ​ត្រង់​ចំពោះ​អ្នក​។

#១០

មនុស្ស​ម្នាក់​ៗ​មាន​អត្តចរិត​ខុស​ប្លែក​គ្នា​​ពិបាក​យល់ មាន​តែ​អ្នក​ម្នាក់​គត់​ទើប​អាច​​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង។

#១១

ពេល​ខ្លះ​គ្រាន់​តែ​​មាន​សម្រស់​ស្រស់​ស្អាត ក៏​ត្រូវ​បាន​គេ​ស្អប់​ និង​មាន​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន។​

#១២

ពេល​ដែល​ខ្ញុំ​ត្រូវ​​លើក​ឱប​ដុំ​ថ្ម​ធ្ងន់ ខ្ញុំ​គ្មាន​ពេល​​ឱប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទេ ប៉ុន្តែ​បើ​ខ្ញុំ​ដាក់​វា​ចុះ ខ្ញុំ​នឹង​គ្មាន​អ្វី​ដើម្បី​ផ្គត់ផ្គង់​គេ​។​

#១៣

ប៉ា​ម៉ាក់​បាន​កាត់​ផ្តាច់​សិទ្ធិ​សេរីភាព​និង​ការ​សម្រេច​របស់​កូន ហើយ​ចុង​ក្រោយ​បែរ​ជា​បង្ខំ​ចង់​ឲ្យ​កូន​ហោះ​ហើរ​បាន​ឆ្ងាយ​ទៅ​វិញ​។

#១៤

នេះ​ជា​រូបភាព​ចង់​បញ្ជាក់​ពី​មនុស្ស​ដែល​​​អាន​សៀវ​ភៅ​បាន​ច្រើន គឺ​អាច​សម្លឹង​មើល​ឃើញ​ពិភព​លោក​ទូលំទូលាយ ជាង​អ្នក​ដែល​មិន​ចូល​ចិត្ត​ឬ​មិន​សូវ​បាន​អាន​ទាល់​តែ​សោះ​។​

#១៥

អ្នក​ដទៃ​គិត​មក​លើ​អ្នក​យ៉ាង​​ណា​មិន​​គ្មាន​អ្វី​ត្រូវ​ខ្វល់ សំខាន់​អ្នក​អាច​យល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​។

#១៦

កើត​មក​ជា​មនុស្ស​ដូច​គ្នា​ពិត​​មែន​ ប៉ុន្តែ​ទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ជីវិត​ខុស​គ្នា​។

#១៧

អ្វី​ដែល​អ្នក​កំពុង​តែ​​មាន​សព្វ​​ថ្ងៃ​ អាច​ជា​ក្តី​ប្រាថ្នា​របស់​អ្នក​ដទៃ​​ផ្សេង​ទៀត​ ដូច្នេះ​ហើយ​កុំ​នៅ​រអ៊ូ​រទាំ​ មិន​ស្កប់​ស្កល់​​ត​ទៅ​ទៀត។

#១៨

ធ្វើ​អ្វី​ឲ្យ​ចេះ​ប្រយ័ត្ន​និង​គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ ​ដាច់​ខាត​កុំ​បំផ្លាញ​អនាគត ដោយ​ស្នា​ដៃ​ខ្លួន​ឯង។

#១៩

ប្រសិន​បើ​អ្នក​មាន​ក្តី​សុបិន​ផ្ទាល់​ខ្លួន​ ត្រូវ​ព្យាយាម​ការពារ​និង​​ប្រែ​ក្លាយ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត​។

#២០

​​ទំហំ​នៃ​ដើម​ឈើ​ដែល​អ្នក​ខំ​ដាំ​ដុះ​មិន​មែន​ជា​បញ្ហា​ចម្បង សំខាន់​អ្នក​មាន​ភាព​ក្លាហាន​រឹង​មាំ​ ដើម្បី​​ឲ្យ​វា​លូតលាស់​​បន្ត។​​

#២១

បើ​អ្នក​​​ឆាប់​បោះ​បង់ មិន​តស៊ូ​ឲ្យ​ដល់​ទី​បំផុត អ្នក​មិន​​អាច​ជោគជ័យ​បាន​ឡើយ។​​

#២២

ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​​នឿយ​ហត់​ធុញ​ទ្រាន់​ខ្លាំង​ណាស់ ប៉ុន្តែ​ភាព​លំបាក​ទាំង​នោះ អាច​នាំ​អ្នក​ទៅ​​រក​​របស់​អ្វី​មួយ​ដែល​ធំ​នឹក​ស្មាន​ពុំ​ដល់៕​​​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម