ការ​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា បង្រៀន​មនុស្ស​ស្រី​ឲ្យ​ដឹង​រឿងសំខាន់ ៧ យ៉ាង​នេះ

  • 2019-09-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​បែក​គ្នា​ទទួល​ស្គាល់​ថា​មាន​ការ​ឈឺចាប់ តែ​វា​ក៏​អាច​ធ្វើឲ្យ​យើង​ដឹង និង​ស្គាល់​ពី​រឿង​រ៉ាង​ស្នេហា​បាន​កាន់តែ​ច្បាស់​ដែរ។ ៧ យ៉ាង​នេះ​រៀន​បាន ក្រោយ​ពេល​បុរស​ក្បត់​យើង៖

.គេ​អាច​ក្បត់​យើង​បាន តែ​យើង​មិន​អាច​ក្បត់​ខ្លួន​ឯង​ទេ៖ ទោះ​ជា​មនុស្ស​ប្រុស​ធ្វើឲ្យ​យើង​ឈឺចាប់​បាន​ក៏​ដោយ តែ​យើង​មិន​អាច​ធ្វើឲ្យ​ខ្លួន​ឯង​ឈឺចាប់​ទេ។

រូបតំណាង

**២**.គេ​ក្បត់​យើង ព្រោះ​មិន​ដឹង​ពី​តម្លៃ​នៃ​យើង៖ នេះ​ជា​ការ​ខាតបង់​ដ៏​ធំ ព្រោះ​បុរស​ម្នាក់​នេះ​មិន​ដឹង​ថា​យើង​មាន​តម្លៃ​សំខាន់​យ៉ាង​ណា ហើយ​យើង​ត្រូវ​ធ្វើឲ្យ​គេ​ដឹង​ថា គេ​បាន​បោះបង់​ដុំ​ពេជ្រ ទៅ​ស្រវា​ដុំ​ថ្ម។

.មិត្ត​ប្រុស​គ្មាន​អ្វី​សំខាន់​សម្រាប់​ជីវិត​យើង​ឡើយ៖ ត្រូវ​ធ្វើឲ្យ​ខ្លួន​ឯង​រឹងប៉ឹង​ដើម្បី​បង្ហាញ​អ្នក​ដទៃ​អ្នក​ថា យើង​អាច​រស់​នៅ​បាន​ ​ទោះ​គ្មាន​​មនុស្ស​ប្រុសក៏​ដោយ។

.យើង​ចំណាយ​ពេល​លើ​មនុស្ស​ឥត​ប្រយោជន៍៖ ពេល​នោះ​យើង​នឹង​ដឹង​ខ្លួន​ថា រយៈពេល​កន្លង​មក​នេះ យើង​ចំណាយ​ពេលដ៏​​មាន​តម្លៃ​ទៅ​លើ​មនុស្ស​គ្មាន​បាន​ការ​ដូចជា​គេ។

.រស់នៅ​ដោយ​ជីវិត​ប្រសើរ​ជាង​មុន៖ ក្រោយ​ពេល​បែកបាក់​មិន​គួរ​នៅ​ខូច​ចិត្ត​ត្រាំត្រែង​ឡើយ តែ​គួរ​ផ្លាស់​មក​រស់នៅ​ក្នុង​ជីវភាព​ដ៏​ប្រសើរ​ជាង​មុន ទើប​ល្អ​ចំពោះ​ខ្លួន​ឯង។

.គ្មាន​អ្វី​អស្ចារ្យ​ជាង​គ្រួសារ​យើង​ឡើយ៖ ខូច​ចិត្ត​កម្រិត​ណា ក៏​មិន​គួរ​បង្ហាញ​អាការៈ​ដូច​ជិត​ស្លាប់​ខ្លួន​ឲ្យ​អ្នក​មាន​គុណ​ឃើញ​ឡើយ ព្រោះ​គាត់​អាច​ពិបាក​ចិត្ត​ជាមួយ​យើង​ដែរ។ តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រីករាយ ទើប​មនុស្ស​សំខាន់​យើង​រីករាយ​ដែរ ហើយ​ពេល​នោះ​នឹង​ដឹង​ដោយ​ខ្លួន​ឯង​ថា គ្រួសារ​គឺជា​អ្នក​ដែល​ចាំ​នៅ​ក្បែរ​យើង​គ្រប់​ពេល​។

.រស់នៅ​ម្នាក់​ឯង៖ បន្ទាប់​ពី​ជា​សះស្បើយកុំ​ទាន់​យក ឬ​រក​សង្សារ​ថ្មី​អី ឬ​យក​ល្អ​មិន​បាច់​យក​តែ​ម្ដង​ក៏​បាន រង់ចាំ​បុរស​ណា​ម្នាក់​សុំ​យើង​រៀបការ ដើម្បី​កុំឲ្យ​ឈឺចាប់​ដោយសារ​មិត្ត​ប្រុស​ម្ដង​ទៀត៕

ចុចអាន៖មនុស្ស​ស្រី​គ្មាន​ថ្ងៃ​ដើរចេញ​ដាច់ខាត បើ​មិន​​ឈឺចាប់​ខ្លាំង​ដោយសារ​រឿង ៥ យ៉ាង​នេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម