វិធី​ល្អ​បំផុត​ដើម្បី​សងសឹក​មនុស្ស​ដែល​បោះបង់​យើង​ចោល

  • 2019-09-02 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធី​ល្អ​បំផុត​ដើម្បី​សងសឹក​មនុស្ស​ដែល​បោះបង់​យើង​ចោល​គឺ​ ការ​ធ្វើ​​ខ្លួន​​ឲ្យ​​មាន​ក្ដី​​សុខ​ជាង​កាល​ដែល​​គេ​នៅ​ជាមួយ​យើង។ ការ​ធ្វើ​ខ្លួន​ឯង​ឲ្យ​ស្អាត​ជាង​មុន​ មិន​មែន​ដើម្បី​បញ្ឈឺ ឬ​ឌឺដង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​​គឺ​ដើម្បី​ខ្លួន​ឯង។

រូបតំណាង

យើង​ច្រើន​តែ​ឃើញ​ថា មនុស្ស​ខូច​ចិត្តនឹង​​ក្រោក​មក​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ឲ្យ​ស្អាត​ជាង​មុន ស្លីម​ជាង​មុន ក្រោយ​ពី​បែកបាក់​ជាមួយ​គូ​ស្នេហ៍ ក្នុង​បំណង​តែ​ដើម្បី​ឲ្យ​អ្នក​ចាស់​ស្ដាយ​ក្រោយ។ ប៉ុន្តែ​បើ​គិត​ឲ្យ​បាន​ជ្រៅ​ បើ​សិន​អ្នក​ចាស់​​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ចង់​វិលវិញ នៅ​ពេល​​យើង​មាន​ក្ដី​សុខ​ជាង​មុន ឬនៅ​ថ្ងៃ​ដែល​យើង​លែង​មាន​គេ​នៅ​ក្បែរ មូលហេតុ​ដែល​អ្នកចាស់​ត្រលប់​មក​សោកស្ដាយ​ គឺ​ដោយ​សារ​គេ​លង់​នឹង​រូបរាង​​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ។ មនុស្ស​ដែល​ស្រលាញ់​យើង​ពិត​ប្រាកដ គេ​នឹង​សម្លឹង​ឃើញ​​សម្រស់​ខាង​ក្នុង​របស់​យើង​ច្រើន​ជាង។

មិន​ថា​ដោយ​ហេតុផល​អ្វី​ក៏​ដោយ ជីវិត​យើង​បើ​យើង​ចង់​ធ្វើ​អ្វី​ គឺ​ត្រូវ​ធ្វើ ​ដរាប​ណា​វា​​មិន​បៀតបៀន​អ្នក​ដទៃ។ យើង​អាច​មាន​ក្ដី​សុខ​បាន​ដោយ​មិន​បាច់​ធ្វើ​ឲ្យ​អ្នក​ណា​ក្ដៅ​ក្រហាយ ហើយ​ក៏​មិន​បាច់​ខ្វល់ខ្វាយ​ថា​គេ​នឹង​ស្ដាយ​ក្រោយ ​ឬ​ក៏​អត់​ដែរ សំខាន់​ជីវិត​យើង​ត្រូវ​តែ​ទៅ​មុខ ត្រូវ​តែ​ល្អ​ជាង​មុន រីករាយ​ជាង​មុន។

កុំ​​ធ្វើ​បាប​ខ្លួន​ឯង បើ​គេ​ចាក​ចេញ

កុំ​យំ​យូរ បើ​គេ​មើល​មិន​ឃើញ​តម្លៃ​យើង

ងាក​មក​ស្រលាញ់ និង​មើល​ថែ​​​រាងកាយ និង​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឯង​វិញ នោះ​យើង​នឹង​មាន​ក្ដី​សុខ​​វិញ​មិន​យូរ​មិន​ឆាប់​នៅ​ពេល​ខាង​មុខ ៕

រូបតំណាង
រូបតំណាង

ចុចអាន៖

ប្រភព៖ rugyim ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម