ក្បាច់ Yoga សាមញ្ញៗទាំង ៧ ជួយពន្លូតកម្ពស់អ្នក

  • 2019-08-15 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នកចង់​លូតកម្ពស់​គួរហាត់​តាម​ក្បាច់ទាំង ៧ នេះ ព្រោះថា​មិនត្រឹមតែ​បាន​សុខភាព​ល្អ​នោះ​ទេ ហើយ​ថែម​ទាំងជួយ​អ្នកឲ្យ​ឆាប់លូត​កម្ពស់​បាន​ថែម​ទៀត។ ពិតជា​ល្អ​ប្រសិន​បើអ្នក​ឆ្លៀត​ហាត់​ប្រាណ​ដើម្បី​សុខភាព​នោះ ដូច្នេះ​អ្នកអាច​សាក​ហាត់ក្បាច់​យូហ្គា​តាម​ខាង​ក្រោម​នេះ​បាន៖

ទី ១៖ លើក​ដៃ​ឡើង​លើ​រួច​ពត់​ខ្លួន​ទៅ​ក្រោយ

ក្បាច់នេះ​ជួយចរន្ត​ឈាម​នៅក្នុង​ខ្លួនអ្នកដើរ​បានស្រួល​និង​សរសៃ​ប្រសាទ​មានដំណើរ​ការបាន​ត្រឹម​ត្រូវ​។ ហាត់​យូហ្គា​បែប​នេះ​ជួយ​ឲ្យឆ្អឹងខ្នង​របស់អ្នក​មានភាព​បត់បែនបាន​ល្អ​ប្រសើរ​និង​ពង្រឹង​សាច់ដុំ​និង​សន្លាក់។

ទី ២៖ អង្គុយ​ពែន​ភ្នែន

ក្បាច់មួយ​នេះ​ជាក្បាច់​ងាយស្រួល វាជួយ​ឲ្យឆ្អឹងខ្នង​អ្នករឹងមាំ​និង​ជួយឲ្យ​ជង្គង់​យឺត​ស្រួល។ លើសពី​នេះ​វា​នឹង​ធ្វើឲ្យ​រាងកាយ​និង​ចិត្តគំនិត​មានភាព​ត្រជាក់​ស្ងប់ស្ងាត់។ បន្ទាប់មក​ឆ្អឹងខ្នង​អ្នកនឹង​ត្រូវបាន​ពន្លូត ហើយរាងកាយ​របស់អ្នក​ប្រាកដជា​ប្លែក​ខុស​ពីមុន។

ទី ៣៖ អង្គុយ​រួច​ពត់​ខ្លួន​ទៅ​មុខ

ក្បាច់នេះ​ផ្តល់ឲ្យ​ឆ្អឹងខ្នង​របស់អ្នក​លាត​សន្ធឹង​បាន​ល្អ ជួយឲ្យ​ការ​រំលាយ​អាហារ​និង​ធ្វើ​ឱ្យ​តម្រងនោម​និង​ថ្លើម​សកម្ម។ ថែមទាំង​ជួយ​កាត់បន្ថយ​ការឈឺក្បាល​រក្សា​ការថប់​បារម្ភ​និង​អាច​ព្យា​បាល​ជំងឺ​លើស​ឈាម​និង​គេង​មិន​លក់។ អ្វី​ដែល​ពិសេស វាជួយ​បង្កើន​ចំណង់​អាហារ​និង​ជួយ​កាត់​បន្ថយ​ការ​ធាត់។

ទី ៤៖ ក្បាច់​ឆ្មា

សម្រាប់​ក្បាច់ឆ្មា​នេះ​វិញ​ធ្វើឱ្យ​ឆ្អឹងខ្នងបត់បែន​និង​ពង្រឹងស្មារបស់អ្នក។ វាធ្វើការ​ម៉ាស្សា​និង​ធ្វើឱ្យ​សរី​រាង្គ​រំលាយ​អាហារ​របស់អ្នក​សកម្ម​និង​មានសម្លេង​ពោះ​ដោយ​យក​ខ្លាញ់​មិន​ល្អ​ចេញ។ វាក៏​ជួយ​ដល់​ចរន្ត​ឈាម​និង​អុកស៊ីសែន​អោយ​បាន​ត្រឹមត្រូវ​នៅក្នុង​ខ្លួន​ផង​ដែរ។ ការអនុវត្ត​ជាទៀង​ទាត់​នៃក្បាច់​នេះ​ធា​នា​ថា​រាល់​សម្ពាធ​ទាំងអស់​ត្រូវបាន​លុប​ចោល។

ទី ៥៖ ក្បាច់​ភ្នំ

វាធ្វើ​ឲ្យ​របៀប​ឈរអង្គុយ​អ្នក​បាន​ប្រសើរ​ក៏ដូចជា​ជង្គង់​និង​ភ្លៅផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត វាធ្វើ​ឱ្យឆ្អឹង​ខ្នង​របស់​អ្នក​មានភាព​រហ័សរហួន​និង​កាត់បន្ថយ​ជើង​រីក​ធំៗរាប​ស្មើ។ ​

ទី ៦៖ ក្បាច់​ដើម​ឈើ

ក្បាច់​ដើមឈើ​ជួយពង្រឹង​ឆ្អឹងខ្នង​និង​សម្របសម្រួល​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​បាន​ល្អ។ បន្ថែមពី​នេះទៅ​ទៀត​វាជួយ​ដល់​ជង្គង់ សាច់​ដុំ​ជើង ដែល​ធ្វើឲ្យ​អ្នក​បត់បែន​បាន​ស្រួល។

ទី ៧៖ ក្បាច់​ត្រីកោណ

ក្បាច់​ចុង​ក្រោយ​នេះ​ជួយ​ពន្លឺត​សាច់ដុំ​និង​ជួយ​ឲ្យរាងកាយ​ធ្វើ​មុខងារ​បានល្អ។ ហាត់​ក្បាច់​នេះ​បើក​ឆ្អឹង​ខ្នង​ត្រគាក​និង​សរសៃពួរ។

ចុចអានបន្ត៖

ហាត់​ប្រាណ​ងាយ​ៗ​លើ​ពូក​ តែ​៣​នាទី​មុន​ចូល​គេង​រាល់​យប់​ដើម្បីបាន​ជើង​តូច​ដូច​បំណង (វីដេអូ)

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន