វិធីសាស្ត្រ ៥ យ៉ាង​ដែល​ស្រី​​ៗអាច​គេច​ខ្លួន​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​​បាន

  • 2019-08-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី ជា​ភេទ​ដែលងាយ​ប្រឈម​មុខ​នឹង​អំពើ​រំលោភ​បំពាន​​ផ្លូវភេទ។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​វិធីសាស្ត្រ ៥ យ៉ាង​ដែល​អាច​ការពារ​ខ្លួន​អំពើ​អសីលធម៌​នេះ​បាន៖

១.រៀន​កីឡា​ការពារ​ខ្លួន៖ កីឡា​ដែល​អាច​ជួយ​យើង​បាន​មានដូចជា​​ប្រដាល់, ការ៉ាតេដូ, និង​កុងហ្វូ ជាដើម ព្រោះ​ប្រភេទ​កីឡា​ទាំងនេះ​អាច​ធ្វើឲ្យ​យើង​ផ្លាស់ទី​បាន​លឿន និង​ជួយ​ឲ្យ​រឹងមាំ មាន​ទំនុក​ចិត្ត​​ហ៊ាន​ប្រយុទ្ធ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។

រូបតំណាង

**២.ស្ព្រៃយ៍​ម្រេច**៖ ប្រសិនបើ​យើង​មិន​ចេះ​កីឡា​ណា​ដែល​អាច​ជួយ​រំដោះ​ខ្លួន​បាន​ទេ គួរតែ​ដាក់​ស្ព្រៃយ៍​ម្រេច​តាម​ខ្លួន​ឲ្យ​ជាប់​ក៏​ជា​វិធី​ល្អ​ដែរ។ ចំណុច​ដែល​គួរ​បាញ់​នោះ​គឺ​ភ្នែក​ខាង​ស្ដាំ​របស់​ជន​អគតិ​ទាំង​នោះ។

៣.ភ្ជាប់​លេខ​សង្គ្រោះ​ពិសេស​តាម​ទូរសព្ទ៖ ស្រី​ៗ​មិន​គួរ​រំលង​ការ​ភ្ជាប់​លេខ​សង្គ្រោះ​ពិសេស​តាម​ទូរសព្ទ​ដៃ​ទេ លេខ​នេះ​ព្រោះ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ដល់​ខ្លួន​យើង។ បើ​ដឹង​ខ្លួន​ថា​មាន​មនុស្ស​ប៉ុនប៉ង​មិន​ល្អ​ដើរ​តាម​ក្រោយ គួរតែ​ចុច​ទៅ​កាន់​លេខ​ពិសេស​នោះ​សុំ​ជំនួយ។

៤.​ស្វែង​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​បំផុត និង​រាយការណ៍​ពី​ការ​យាយី​នេះ៖ បើ​ធ្លាប់​ទទួល​ការ​យាយី​តាម​ផ្លូវ​ណា​មួយ គួរតែ​រាយការណ៍​ដល់​ប៉ូលិស​ភ្លាម​ៗ​​ដែល​នៅ​ជិត​ទី​នោះ និង​មិន​គួរ​ខ្មាសអៀន ឬ​អារម្មណ៍​ថា​មាន​កំហុស​អ្វី​ទេ។ សូម​ចងចាំ​ថា​ពេល​យើង​រាយការណ៍​ពី​ការ​យាយី​ផ្លូវ​ភេទ​ដល់​ប៉ូលិស​ គឺ​អាច​ជួយ​ទប់ស្កាត់ និង​កាត់​​បន្ថយ​អំពើ​អាក្រក់​នេះ​បាន។

រូបតំណាង

៥.ពេល​ឡើង​ឡាន​តាក់ស៊ី​ណា​មួយ​ត្រូវ៖ ថតរូប​ស្លាក​លេខ​ឡាន ផ្ញើ​ទៅ​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ​​ភ្លាម​ៗ។ ម្យ៉ាង​ទៀត​បើ​យើង​ដើរជៀសវាង​កុំ​ឆ្លងកាត់​ទី​ងងឹត ឬកន្លែង​ស្ងាត់​តែ​ម្នាក់​ឯង​អី។ មួយ​វិញ​ទៀត​គួរ​ទន្ទេញ​ឲ្យ​​ចាំ​លេខ​អ្នក​ដែល​ស្និទ្ធ​នឹង​យើង​បំផុត ក្នុង​ករណី​ដែល​បាត់​ទូរសព្ទ​យើង ហើយ​រត់​ទៅ​កន្លែង​ទីប្រជុំជន​មាន​មនុស្ស​ប្រុស​ស្រី​អ៊ូអរ ហើយ​តេ​ទៅ​រក​អ្នក​មក​ទទួល៕

ចុចអាន៖ ​​ចង់បានសុភមង្គលសម្រាប់ជីវិតខ្លួនឯង លុះត្រាទម្លាប់គិតអ្វីមិនស្មុគស្មាញ

ប្រភព៖ fustany ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម