៥​តិច​និ​ច​អ្នក​ត្រូវ​សា​ក​ល្បង​ធ្វើ​ជា​មុន​សិន បើ​គ្រួសារ​អ្នក​មិន​ពេញ​ចិត្ត​សង្សារ​ខ្លូ​ន​

  • 2019-08-08 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិន​តិច​ទេ​ដែល​គូរ​ស្នេហ៍​មួយ​ចំនួន​ធំ​ត្រូវ​បែក​បាក់​គ្នា​ដោយ​សារ​ឳ​ពុក​ម្ដាយ​មិន​ពេញចិត្ត​ឬ​ខុស​ខែ​ឆ្នាំ​គ្នា។ ប៉ុន្តែ​បើ​អ្នក​ទាំងពីរ​ពិត​ជា​ស្រលាញ់​គ្នា ចង់​បង្កើត​គ្រួសារ​ជា​មួយ​គ្នា​ពិត​ប្រាកដ​មែន​នោះ វា​គ្មាន​អ្វី​អាច​រារាំង​ស្នេហា​អ្នក​បាន​ឡើយ។ លើក​លែង​តែ​អ្នក​ចុះ​ចាញ់​វា​ដោយ​ខ្លួន​ឯង​។

មុន​នឹង​អ្នក​សម្រេច​ចិត្ត​ដក​ខ្លូ​ន​ចេញ ​អស់​កម្លាំង​ចិត្ត​ស៊ូ​ចំពោះ​ស្នេហា​ ព្រោះ​តែ​គ្រូ​សារមិន​ពេញ​ចិត្ត​សង្សារ​អ្នក​ យ៉ាង​ហោច​ណាស់ អ្នក​គូរ​សាក​ល្បង​ប៉ុន្មាន​ចំណុច​នេះ​សិន៖

១. សួរ​ពី​ហេតុ​ផល​គ្រួសារ​អ្នក

អ្នក​ប្រាកដ​ជា​អន់​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​គ្រូ​សារ​អ្នក​ប​ដិ​សេ​ធ​ន៏​មនុស្ស​អ្នក​ស្រ​លា​ញ់។ ប៉ុន្តែ​អ្នក​ត្រូវ​ស្ដាប់​ពួក​គាត់​សិន ពូក​គាត់​អាច​នឹង​មាន​ហេតុ​ផល​អ្វីមួយ​ដែល​យើង​គិត​មិន​ដល់​ក៏​ថា​បាន។ ពួក​គាត់​អាច​បារម្ភ​អ្នក​ជ្រើស​រើស​មនុស្ស​ម្ដង​ទៀត។

អី​ច៊ឹង អ្នក​ត្រូវ​បើក​ចិត្ត​ទូលាយ​ពេល​គាត់​កំពុង​ប្រាប់​អ្នក កុំ​បង្ហាញ​អារម្មណ៍​ខឹង ធ្វើ​មិន​ដឹង​មិន​លឺ​រាល់​ពាក្យ​ពេ​ជ​ន៍​គាត់​ តបត​ដោយ​សម្ដី​ត្រ​គោះ​បោះ​បោក។​ ពេល​អ្នក​ស្តា​ប់​គាត់​ដោយ​ស្ងប់​ចិត្ត​ ពួក​គាត់​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ការ​យល់​ឃើញ​ទៅ​កាន់​អ្នក​ដូច​ជា​អ្នក​ស្តា​ប់​ដ៏​ល្អ​ម្នាក់​។ ពូក​នឹង​ដឹង​ថា​អ្នក​ចាស់​ទុំ​ប៉ុណ្ណា អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ដោយ​​យ៉ាង​ម៉េច​ខ្លះ។

២. យក​គំនិត​គ្រួសារ​អ្នក​​មក​វិភាគ​ថា​តើ​មាន​ចំណុច​ល្អ​ឬ​អត់​

​​​​​មិន​មែន​គ្រាន់​តែ​ឳ​ពុ​ក​ម្ដាយ​អ្នក​និយាយ​ថា​មិន​ពេញ​ចិត្ត​សង្សារ​អ្នក មាន​ន័យ​ថា​ពួក​គាត់​ត្រូវ​ឬ​ខុស​នោះ​ទេ។ សំខាន់​អ្នក​ត្រូវ​សង្កេត​ថា ឪពុក​ម្ដាយ​អ្នក​បាន​លើក​ចំណុច​ល្អ​របស់​សង្សារ​ខ្លួន​បាន​ប៉ុន្មាន​ភាគ​រយ។ មាន​ចំណុច​ខ្វះ​ខាត​ប៉ុន្មាន​អ្នក​ទាំងពីរ​ត្រូវតែ​តស៊ូ​ជាមួយ​គ្នា​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ជាក់​លើ​អ្នក។

៣. ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​អ្នក​ត្រូវ​តែ​ទ​ទូល​យក​ស​ង្សា​អ្នក បើ​ពួក​គាត់​ពិត​ជា​ស្រលាញ់​អ្នក

ដំណាក់​កាល​នេះ​មិន​ចាំ​បាច់​ស្ទាក់ស្ទើរ​ទៀត​ទេ ត្រូវ​ធ្វើ​ជា​ម្ចាស់​ការ​លើ​ខ្លូន​ឯង​ម្ដង​ហើយ។ ប្រាប់​ពូក​គាត់​ដោយ​ភាព​ក្លាហាន​និង​មាន​ទំនុក​ចិត្ត និយាយ​ពី​ទំហំ​នៃ​ក្ដី​ស្នេហ៍​អ្នក និង​ចំណុច​ល្អៗ​សង្សារ​អ្នក​ប្រាប់​គាត់។

៤​. រៀប​ចំ​ដំណើរ​កំ​សាន្ត​ឲ្យ​សង្សារ​និង​ឪពុក​ម្ដាយ​អ្នក​បាន​បង្កើត​ទំនាក់​ទំ​នង​ល្អ​នឹងគ្នា

​​​​វា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់គ្រួសារនិង​សង្សារ​អ្នក​មាន​ឱកាស​ស្និទ​ស្នាល​ ជ​ជែក​គ្នា ពឹង​ពាក់​គ្នា និង​ចែក​រំលែក​គំនិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

៥. ទុក​ពេល​ឲ្យ​ឪពុក​ម្ដាយ​អ្នក​មួយ​រយៈពេល​សិន បន្ទាប់​ពី​ពួក​គាត់​បដិសេធន៍​ស្នេហា​អ្នក

ដោយ​សារ​តែ​ពួក​គាត់​ស្រលាញ់​អ្នក គ្រប់​យ៉ាង​គាត់​ចង់​ឃើញ​អ្នក​បាន​ល្អ​និង​មា​ន​ក្ដី​សុខ។ នេះ​ជា​អ្វី​ដែល​គាត់​តែង​តែ​ព្រួយ​បារម្ភ​ពី​អនាគត​អ្នក​និង​សង្សារ​អ្នក។ ពេល​ខ្លះ​ពូក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​ប្រាកដ​ថា​អ្នក​នឹង​មិន​ខូច​ចិត្ត​ជា​ថ្មី។ ពួកគាត់​ក៏​ត្រូវ​ការ​ពេល​មើល​ចិត្ត​សង្សារ​អ្នក​ឲ្យ​បាន​ច្រើន​ផង​ដែរ​។​ ប៉ុ​ន្តែ​បើ​អ្នក​ពិត​ជា​ស្រលាញ់​គ្នា អំណាច​នៃ​ក្ដី​ស្រលាញ់​ប្រាកដ​ជា​យក​ឈ្នះ​ចិត្ត​ឪពុកម្ដាយ​អ្នក​បាន​ជាក់​ជា​ពុំខាន។​​​​​​​​​​

ចុចអានបន្ត៖៩ ចំណុច​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​សង្សារ​ជា​មនុស្ស​ប្រុស​ទន់ជ្រាយ

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម