៩ ចំណុច​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​សង្សារ​ជា​មនុស្ស​ប្រុស​ទន់ជ្រាយ

  • 2019-07-22 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នារី​ណា​ដែល​ថា​មិន​ចង់​បាន​មនុស្ស​ប្រុស​មាន​កាយសម្បទា​រឹងមាំ​ធ្វើ​ជា​សង្សារ​នោះ​ទេ។ តែ​បើ​យើង​​សង្សារ​មាន ៩ យ៉ាង​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​សង្សារ​ជា​មនុស្ស​ប្រុស​ទន់ជ្រាយ៖

១.គាត់​ជា​មនុស្ស​រសើប​ខ្លាំង៖ នេះ​ជា​ចំណុច​តូច​មួយ​ដែល​អាច​ឲ្យ​យើង​សង្កេត​ដឹង​ថា​មិត្ត​ប្រុស​របស់​យើង​ជា​បុរស​ទន់ខ្សោយ​ខ្លាំង​ណាស់។

២.តែងតែ​ពឹង​យើង​ឲ្យ​ជួយ​គាត់​ជានិច្ច៖ មនុស្ស​ប្រុស​ដែល​ទន់ខ្សោយ​តែង​ត្រូវការ​ជំនួយ​ពី​យើង ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​របស់​គាត់ សូម្បី​តែ​រឿង​បន្តិចបន្តួច។

៣.គាត់​មិន​ខ្លាច​នឹង​យំ​នៅ​ចំពោះមុខ​យើង៖ មនុស្ស​ប្រុស​រឹង​ពឹង និង​ពេញ​លក្ខណៈ​មិន​ដែល​យំ​នៅ​ចំពោះ​មុខ​មនុស្ស​ស្រី​ទេ។ តែ​បើ​សង្សារ​យើង​មិន​ខ្លាច​នឹង​យំ​នៅ​មុខ​យើង ទោះ​គ្រាន់តែ​មើល​រឿង​កម្សត់ ឬ​គ្រាន់តែ​ត្រូវ​របួស​បន្តិចបន្តួច​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គេ​ជា​បុរស​ទន់ជ្រាយ។

៤.គាត់​តែង​មាន​បញ្ហា​មិន​ឈប់​មិន​ឈរ៖ ជា​ធម្មតា​បុរស​រឹងមាំ​គេ​មិន​សូវ​ជា​មាន​បញ្ហា​អ្វី​ច្រើន​ឡើយ តែ​មនុស្ស​ប្រុស​ដែល​ទន់​ជ្រាយ​ទេ ទើប​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ សូម្បី​តែ​មិត្តភ័ក្ដិ​ក៏​តែង​មាន​បញ្ហា​ជាមួយ​គេ ការងារ​ក៏​សូវ​ជា​ធ្វើ​បាន​ល្អ​ដូច​គេ។

៥.មនុស្ស​ប្រុស​ពូកែ​ដោះសា ឬ​និយាយ​ច្រើន៖ បុរស​ដែល​ចូលចិត្ត​និយាយ​ច្រើន ឬ​ដោះសា​គ្រប់​ពេល​ធ្វើ​អ្វី​ខុស ក៏​ជា​សញ្ញា​បាន​ដែរ​ថា​គេ​ជា​មនុស្ស​ប្រុស​ទន់ជ្រាយ។

៦.ទុក​យើង​ចោល​ដោយ​គ្មាន​ភាព​ជា​កូន​ប្រុស៖ បើ​ទោះ​ជា​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​គ្មាន​មនុស្ស​ប្រុស​ណា​បោះបង់​មិត្ត​ស្រី​ខ្លួន​ចោល​ឡើយ។ តែ​បើ​សង្សារ​យើង​ពេល​ខឹង ឬ​ឈ្លោះ​គ្នា​បែរ​ជា​ទុក​យើង​ចោល​កណ្ដាល​ផ្លូវ​នោះ​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា​គេ​មិន​មែន​ជា​កូន​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​ទេ។

៧.គ្មាន​ខ្វល់​ពី​យើង តែ​ខ្វល់​ពី​ខ្លួន​គេ​ច្រើន​ជាង៖ ចង់​ដឹង​ថា​មិត្ត​ប្រុស​ជា​មនុស្ស​ប្រភេទ​រឹងមាំ ឬ​ទន់ជ្រាយ​នោះ សាក​បបួល​គេ​ដើរ​ផ្សារ​ម្ដង​ទៅ។ បើ​សង្កេត​ឃើញ​ថា​គាត់​ទិញ​ឥវ៉ាន់​សម្រាប់​តែ​ខ្លួន​ឯង ដោយ​មិន​ខ្វល់​ពី​យើង​នោះ ស​បញ្ជាក់​ឲ្យ​ឃើញ​ឃើញយ៉ាង​ច្បាស់ឲ្យ​​ហើយ។

៨.គ្មាន​ទំនួលខុសត្រូវ៖ បុរស​ពិត គេ​តែង​មាន​ទំនួលខុសត្រូវ​ចំពោះ​ចំពោះ​ទង្វើ​របស់​ខ្លួន​ជានិច្ច។ តែ​ផ្ទុយ​ទៅវិញ​បើ​មិត្ត​ប្រុស​យើង​គេ​គ្មាន​ទំនួល​ខុសត្រូវ​ពេល​ធ្វើ​អ្វី​នោះ​គួរ​តែ​ដឹង​ហើយ​ពី​អត្តចរិត​សង្សារ។

៩.ចូលចិត្ត​ចាត់ចែង​ឲ្យយើង៖ មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ចាត់ចែង​ឲ្យ​មិត្ត​ស្រី​ខ្លួន​ស្លៀកពាក់​នេះ ស្លៀកពាក់​នោះ ធ្វើ​នេះ ធ្វើ​នោះ តាម​ចំណង់ចំណូលចិត្ត​គាត់ ក៏​អាច​ចាត់​ទុក​ជា​មនុស្ស​ប្រុស​ទន់ខ្សោយ​បាន​ដែរ៕

​ចុចអាន៖ ​ បើ​មាន​សញ្ញា​ទាំង​នេះ ប្រហែល​ជា​អ្នក​កំពុង​ស្រលាញ់​ខុស​មនុស្ស​ហើយ

ប្រភព៖ Youqueen ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម