៥កន្លែងល្អបំផុតសម្រាប់អ្នកកំពុងធុញថប់ ចង់ដើរលេងលំហែឲ្យស្រស់ស្រាយ

  • 2019-08-07 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជួន​កាល​អ្នក​ក៏​ចង់​លំហែអារម្មណ៍​ដែរ ព្រោះ​នឿយ​ណាយ​នឹង​ការងារ ការ​សិក្សា​ពេក។ ​៥​កន្លែង​នេះ ​មាន​ទាំង​ក្នុង​ស្រុក​និ​ង​ក្រៅ​ស្រុក​​ល្អ​បំ​ផុត​សម្រាប់​ដើរ​លេង។​

១. ​​កោះ Cockcombe ​​រាង​បេះ​ដូង​នៅ​មី​យ៉ាន់​ម៉ា

កន្លែង​ដើរ​​លេង​បំបាត់​ទុក្ខ​​ប្រៀប​ដូច​​ផឹក​ឱសថ​ទិព្វ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ​គឺ​នៅ​​កោះ Cockcombe ​ ដែល​​ភាព​អស្ចារ្យ​របស់​កោះ​នេះ ​មាន​ទឹក​ថ្លា​ឈ្វេង​ចេញ​ជា​រាង​បេះ​ដូង​ យ៉ាង​រ៉ូ​មែន​ទិក។ ​ដើម​ឈើ​ឡោម​ព័ទ្ធ​ជុំវិញ​ ​បូក​រួម​នឹង​ពណ៌​ទឹក​ថ្លា​ដូច​ត្បូង​មរកត ធ្វើ​ឲ្យ​កោះ​​នេះ​ជា​ទី​ទាក់​ទាញ​ក្រៃ​លែង​សម្រាប់​មជ្ឈដ្ឋាន​ទូ​ទៅ។ ​កោះ​Cockcombe ​ស្ថិត​នៅ​តាម​ជួរ​នឹង​សមុទ្រ​អា​ដា​ម៉ាន ​ដែល​មាន​ចម្ងាយ​ប្រហែល ៨១​ .​២ Km ​ពី​ឆ្នេរ​រ៉ា​ណុង។

រឿង​សំខាន់​បំផុត​មិន​គួរ​រំលង​ពេល​មក​លេង​ដែន​កោះ​​នេះ ​គឺ​កុំ​ភ្លេច​ងូត​ទឹក​លេង មើល​ផ្កា​ថ្ម ​ត្រី​សមុទ្រ​ចម្រុះ​ពណ៌ ព្រម​ទាំង​ជិះ​ទូក​កម្សាន្ត​លេង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ។

២. ទឹក​ថ្លា​ដូច​មរកត Blue Lagoon Vang Vieng ​នៅ​ឡាវ

​ឆៀង​ហោះ​ហើរ​មក​ដល់​ទឹក​ដី​ប្រទេស​ឡាវ លោក​អ្នក​​គួរ​មក​លេង​ស្រះ Blue Lagoon ​ដែល​មាន​ទឹក​ថ្លា​​​ត្រជាក់​ដូច​ឥសី​ជប់​កណ្ដាល​ព្រៃ។ ​ចង់​ទទួល​អារម្មណ៍​ស្ងប់​ស្ងាត់​តាម​បែប​ធម្មជាតិ មើល​ត្រី​ហែល ស្ដាប់​សំឡេង​សត្វ​យំ និង​គយ​គន់​ព្រៃ​ព្រឹក្សា ​Blue Lagoon ​ស័ក្ដិសម​សម្រាប់​អ្នក​បំ​ផុត។ ​​បើ​អ្នក​មិន​ចេះ​ហែល​ទឹក ​គេ​ក៏​មាន​ជួល​ពោង និង​អាវ​ពោង​សម្រាប់​លោក​អ្នក​ផង​ដែរ ដោយ​ចាប់​បើក​ពី​ម៉ោង​៧​កន្លះ​ព្រឹក ​ដល់​ម៉ោង​៥​កន្លះ​ល្ងាច។

៣. សា​ប៉ា​នៅ​វៀត​ណាម

​​អ្នក​ប្រាកដ​ជា​ធ្លាប់​លឺ​ទី​ក្រុង​សា​ប៉ា​ដែល​​ល្បី​មាន​ព្រិល​ទឹក​ក​ក​ធ្លាក់​​ក្នុង​វេលា​សិសិរដូវ​មិន​ខាន ដែល​ទី​ក្រុង​នេះ​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ចិន។ ​​សម្រាប់​​អ្នក​​ចង់​ប៉ះ​ព្រិល​ និង​ផ្សែង​អ័ព្ទ​ក្រាស់ ​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​មួយ​នេះ​តាម​តំបន់​ភ្នំ​ភាគ​ខាង​ជើង​ប្រទេស​វៀត​ណាម។ ប៉ុន្តែ​ក្រៅ​ពី​ព្រិល ​សាប៉ា​ក៏​មាន​ល្បី​ល្បាញ​ ដែល​​ទេសចរ​អាច​ដើរ​លេង​លក្ខណៈ​ផ្សង​ព្រេង​តាម​ព្រៃ សិក្សា​ពី​វប្បធម៌​​នៅ​ភូមិ Hmong ​ Yao ​មើល​ទេសភាព​ ៣៦០ ​ដឺ​ក្រេ​នៅ​ភូមិ Ban Lach ​ងូត​ទឹក​លេង​លំហែ​អារម្មណ៍​ និង​គយ​គន់​ទេសភាព​នៅ​ Topas Ecolodge ​ផង​ដែរ។

៤. កោះ​រ៉ុង​នៅ​ក្រុង​ព្រះ​សី​ហ​នុ ប្រទេស​កម្ពុជា

​កោះ​ជាប់​ឈ្មោះ​ស្អាត​ជាង​គេ​មួយ​នេះ​ល្បី​ល្បាញ​ដោយសារ​មាន​ទឹក​ថ្លា​​​ត្រជាក់​កាយ ​បូក​រួម​នឹង​ឆ្នេរខ្សាច់​វែង​អន្លាយ​ស្អាត​ដូច​ត្បូង​គ្រី​ស្តាល់​​​អម​ដោយ​ទេសភាព​គាប់​ភ្នែក។ សម្រាប់​អ្នក​ចង់​​បាន​ភាព​រ៉ូ​មែន​ទិក​នឹង​ធម្មជាតិ កុំ​ស្ទាក់​ស្ទើរ​មក​លេង​កោះ​រ៉ុង។ ​លោក​អ្នក​អាច​ជិះ​​រថយន្ត​ក៏​បាន ​យន្ត​ហោះ​ក៏​បាន​​មក​ក្រុង​ព្រះ​សីហនុ ​រួច​បន្ត​ដោយ​ជិះ​កាណូត ​ឬ​ទូក​ល្បឿន​លឿន​ពី​កំពង់​ផែ​ឆ្នេរ​អូ​ឈើ​ទាល ​មក​ដែន​កោះ​រ៉ុង​។

៥. ល្អាង​ Batu ​នៅ​ម៉ា​លេ​ស៊ី​

​​ល្អាង ​Batu ​ត្រូវ​គេ​​ចាត់​ទុក​ជា​គោល​ដៅ​ទេសចរណ៍​​ស្រស់​ស្អាត​បំផុត​នៅ​ម៉ា​លេ​ស៊ី ​ដែល​សូម្បី​ក្រុម​ហ៊ុន​ទេសចរណ៍​ណា​ក៏​មិន​ភ្លេច​នាំ​ភ្ញៀវ​របស់​ពួក​គេ​មក​លេង​ទី​នេះ​ដែរ។ ​វា​ជា​កន្លែង​គោរព​សាសនា​ធំ​មួយ​​ដែល​មាន​រូប​សំណាក​ហិណ្ឌូ​ធំ​​នៅ​ចំ​ពី​មុខ​តែ​ម្ដង។ នៅ​ពេល​លោក​អ្នក​ឡើង​តាម​ជណ្ដើរ​ទៅ​ដល់​កំពូល​ខាង​លើ ​អ្ន​ក​នឹង​ឃើញ​ទេសភាព​​ស្រស់​ស្អាត​ជុំវិញ​ទី​នោះ។ ​លោក​អ្នក​អាច​ជ្រើស​រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន​យ៉ាង​ដើម្បី​ទៅ​ដល់​ល្អាង​ល្បី​ល្បាញ​មួយ​នេះ ​តាម​ឡាន តាក់​ស៊ី រថ​ភ្លើង ​រថ​យន្ត​ក្រុង ក្នុង​ទី​ក្រុង​កូ​ឡាឡាំ​ពួរ​។​​​​​​​​​​​

ចុចអាន៖ ​​ ៧ប្រទេស គួរចំណាយពេលទៅលេងម្តង ធានាថាជាប់ចិត្តលែងស្រ្តេស

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម