ពិបាក​រើសសម្លៀកបំពាក់ពេល​ទៅ​ចូល​រួម​កម្មវិធី អាច​មើល​ម៉ូដទាំង​នេះ​​បាន

  • 2019-07-29 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ពេល​ត្រូវ​ទៅ​ចូល​រួម​កម្មវិធី​ម្តងៗ ជា​ពិសេស​​គឺ​ពិធី​អាពាហ៍ពិពាហ៍​ អ្នក​ច្បាស់​ជា​ពិបាក​មិន​ដឹង​ថា​ត្រូវ​ស្លៀក​​ពាក់​បែប​ណា ម៉ូដ​ណា​ទើប​សម ​ហើយ​ប្រើ​រយៈ​ពេល​យ៉ាង​យូរ​ទម្រាំ​សម្រេច​ចិត្ត​បាន។ ឥឡូវ​នេះ​សាក​ទៅ​មើល​ម៉ូដ​រ៉ូប និង​អាវ​ប៉ាក់​ស្អាតៗ ដែល​ កញ្ញា​ នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ខាងក្រោមដែល​ជា​ការ​រចនា និង​ច្នៃ​ដោយ​ហាងកាត់​ដេរសម្លៀកបំពាក់​​ខេមា ក្រែង​លោ​បាន​ត្រូវ​ចិត្ត ហើយ​មិន​ចាំ​បាច់​គិត​ខ្វាយ​ខ្វល់​ច្រើន​​ទៀត។ បើ​អ្នក​ចូលរួម​កម្មវិធី​មង្គលការ គួរតែ​ស្លៀក​ពាក់អាវ​ប៉ាក់​សំពត់​បត់នៅ​ពេល​ព្រឹក ចំណែក​ពេល​រសៀល​ ត្រូវតែ​ជា​រ៉ូប​ៗ​។

ទី១៖ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ពណ៌​លេចៗ៖ បើ​អ្នក​ចង់​​​លេចធ្លោ​ទាក់​ទាញ អ្នក​អាច​​ជ្រើសរើស​ពណ៌​ទាំង​នេះ​បាន។ ​វា​មាន​ភាព​ស្រស់​ស្អាត ចែង​ចាំង​ និង​អាច​ជួយ​លើក​សាច់​បាន​មួយ​កម្រិត​ទៀត។

ទី២៖ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ពណ៌​​ស្រគាំ៖ ពណ៌​ស្រគាំ មើល​ទៅ​ស្អាត​មួយ​បែប​ផ្សេង​ទៀត។ បើ​អ្នក​​មិន​ចូល​ចិត្ត​​ភាព​ស្រស់​ឆើតឆាយ​ពេក​​ ពណ៌​ទាំង​នេះ​ហើយ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​សម្រាប់​អ្នក។

ទី​៣៖ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ពណ៌​​ស្រាល​ស្រទន់៖ ពណ៌​បែប​នេះ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ពណ៌​សាច់​​របស់​អ្នក។ ​សម្រាប់​អ្នក​ដែល​​និយម​ស្ទីល​បែប​សុភាពៗ ទាន់​សម័យ​គឺ​ស័ក្ដិសម​ឥត​ខ្ចោះ។​

ម៉ូដទាំង​អស់​នេះ​ដែរ គឺ​មាន​លក់​នៅ​ក្នុង​ ហាង​កាត់​ដេរសម្លៀកបំពាក់​​ខេមា ដែល​មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេ​ខ ៥៦AJ ផ្លូវ​​២៣០ សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក ឬ​ទាក់ទង​តាម​លេខ​ទូរសព្ទ៖ 010 606 049៕

ចុចអានបន្ត៖

​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម