កុំ​ស្លៀក​រ៉ូប​ប៉ុន្មាន​ម៉ូ​ដ​នេះ​ចូល​រួម​មង្គល​ការ​បើ​មិន​ចង់​ភ្លាវ​ខុស​គេ

  • 2018-06-29 06:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចូល​រួម​ពិធី​មង្គល​ការ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត​ចំពោះ​ការ​ស្លៀក​ពាក់​និង​ផាត់​មុខ។​ បើ​អ្នក​សិន​ជា​អ្នក​ស្លៀក​មិន​សមរម្យ​អាច​នឹង​ត្រូវ​គេ​និយាយ​ដើម​ហុយ​ដី​ ជា​ពិសេស​ក្នុង​មង្គល​ការ​បង​ប្អូន។​ ដើម្បី​កុំ​ឱ្យ​គេ​រិះគន់​ អ្នក​គួរ​ជៀស​វាង​រ៉ូប​ប៉ុន្មាន​ម៉ូដ​នេះ៖

១.​ ស្លៀក​ពាក់​ពណ៌​ស​ដូច​ជា​កូន​ក្រមុំ

មិន​ថា​អ្នក​ខ្លះ​ខាត​រ៉ូប​ឬ​ស្រលាញ់​ពណ៌​ស​យ៉ាង​ណា​ទេ​ អ្នក​គួរ​តែ​ជៀស​វៀង​ការ​ស្លៀក​រ៉ូប​ពណ៌​នេះ​។ ពេល​ខ្លះ​មិន​មាន​អ្នក​រិះគន់​ទេ​ តែ​កូន​ក្រមុំ​អាច​នឹង​អន់​ចិត្ត​។

២.​ រ៉ូប​ចេញ​អាវ​ក្នុង​

បើ​អ្នក​ស្លៀក​ពាក់​បែប​នេះ​ វា​ដូច​ជា​ចង់​បាន​ចំណាប់​អារម្មណ៍​ពេក​ហើយ។​ គ្រប់​គ្នា​នឹង​តាម​មើល​ដោយ​សារ​ភាព​សិចស៊ី​របស់​អ្នក​។​

៣.​ ផាត់​មុខ​ក្រាស់​ពេក

អ្នក​ខ្លះ​ចូល​ចិត្ត​ផាត់​មុខ​ក្រាស់​ៗ​ដូច​តួ​ល្ខោន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​។ ការ​ផាត់​មុខ​ក្រាស់​ពេក​មាន​តែ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ចាស់​ និង​មើល​ទៅ​មិន​សមរម្យ។​ ផាត់​មុខ​តិចៗ​ កុំ​លាប​ក្រែម​ដិត​ពេក​ជា​ជម្រើស​ល្អ​បំផុត។

៤.​ ស្លៀក​ពាក់​ពណ៌​ខ្មៅ

ត្រូវ​ចាំ​ថា​ មង្គល​ការ​គឺ​ជា​រឿង​មង្គល​ដែល​គ្រប់​គ្នា​ត្រូវ​សាទរ​មិន​ត្រូវ​កាន់​ទុក​នោះ​ទេ។ ការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ប្រៀប​ដូច​ជា​ចូល​រួម​ពិធី​បុណ្យ​សព​គឺ​មិន​សម​ទាល់​តែ​សោះ។

៥.​ស្លៀក​រ៉ូប​សិចស៊ី​ពេក​ ឬ​មើល​ទៅ​សាហាវ​ពេក

យក​ល្អ​ក្នុង​ពិធី​មង្គល​ការ​អ្នក​គួរ​តែ​ស្លៀក​ពាក់​ឱ្យ​មើល​ទៅ​សុភាព​រាប​សា​ ប្រសើរ​ជាង​សិចស៊ី​ព្រោះ​ទី​នោះ​ក៏​មាន​ចាស់​ទុំ​ដែល​ចាំ​មើល​អ្នក​ដែរ។

៦.​ រ៉ូប​ភ្លើង​ចែង​ចាំង

ត្រូវ​ចាំ​ថា​អ្នក​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ មិន​មែន​ទៅ​រាំ​ក្នុង​បារ​ទេ។ បើ​មិន​ចង់​ឱ្យ​គេ​​រិះគន់ ទេ​គួរ​តែ​ជៀស​វាង៕

ប្រភព៖ bestie ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម