ប្រើ​ទូរសព្ទ​ពេល​សាក​ថ្ម អ្នក​ម្ដាយ​ស្លាប់​ចោល​កូន​២​នាក់​ឲ្យ​នៅ​កំព្រា

  • 2019-07-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ប្រើ​ទូរសព្ទ នៅ​ពេល​ឧបករណ៍​នេះ​កំពុង​បញ្ចូល​ថ្ម ធ្វើ​ឲ្យ​ទូរសព្ទ​ផ្ទុះ បណ្ដាល​ឲ្យ​អ្នក​ម្ដាយ​របួស​ធ្ងន់​ពេក​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង។

ថ្មីៗ​នេះ​ អភិបាល​ក្រុង Lao Cai ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ដដែល បាន​កើត​ហេតុ​ផ្ទុះ​ទូរសព្ទ​មួយ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង។

តាម​នោះ​ដែរ នារី​រង​គ្រោះ​មាន​ឈ្មោះ​ថា Tran Thi Kim កើត​ឆ្នាំ​២០០០។ កោសល្យវិច្ឆ័យ​ដំបូង​បាន​ឲ្យ​ដឹង​ថា ឆ្នាំង​សាក​របស់​នាង​មិន​ជិត បណ្ដាល​ឲ្យ​ផ្ទុះ​នៅ​ពេល​នាង​យក​វា​មក​ប្រើ​ពេល​កំពុង​បញ្ចូល​ថ្ម។ គ្រួសារ​របស់​ជន​រង​គ្រោះ ជា​គ្រួសារ​ក្រីក្រ ដោយ​នាង​មាន​កូន​២​នាក់​នៅ​ក្នុង​បន្ទុក កំពុង​រស់​នៅ​ជាមួយ​យាយតា​ជរា។

ក្រោយ​ពេល​រឿង​ហេតុ​កើត​ឡើង មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចុះ​ណែនាំ​ប្រជាជន​មិន​ឲ្យ​ប្រើន​ឆ្នាំង​សាក​ដែល​មិន​គ្រប់​គុណភាព ក៏ដូច​ចា​ជៀសវាង​ការ​ប្រើ​ទូរសព្ទ​ពេល​កំពុង​បញ្ចូល​ថ្ម៕

ចុចអាន៖ ​​ ខឹង​ពេក ដុត​ផ្ទះ​អ្នក​ជិត​ខាង​មូយ តែ​ត្រូវ​ចាប់​បាន​ដោយ​រឿង​អស់​សំណើច​

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម