ខឹងពេក ដុតផ្ទះអ្នកជិតខាងមូយ តែត្រូវចាប់បានដោយរឿងអស់សំណើច
- 2019-07-08 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងពេក ដុតផ្ទះអ្នកជិតខាងមូយ តែត្រូវចាប់បានដោយរឿងអស់សំណើច
ស្ត្រីចំណាស់មួយរូប មិនបានដឹងឡើយថា ថ្ងៃមួយចំណេះនឹងជិះកឯង។ ចឹងបានគេថា ខឹងខូច ខឹងខាតពិតមែន។ នៅវេលាម៉ោង២ ៤៥នាទីរសៀល ក្រុមពន្លត់អគ្គិភ័យនៅទីក្រុង Del City នៃសហរដ្ឋអាមេរិកបានទទួលបានទូរសព្ទឲ្យពន្លត់អគ្គិភ័យមួយកន្លែងនៅលើផ្លូវ Becker Place ដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅ។
ក្រោយពេលពន្លត់ខាងក្រៅ ភ្នាក់ងារពន្លត់ក៏រត់ចូលក្នុង តែសំណាងល្អ នៅពេលនេះ គ្រួសារនេះបានចេញក្រៅអស់ហើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅពេលដើរដល់ចំហៀងផ្ទះជិតខាង ប៉ូលិសក៏ឃើញកាមេរ៉ាសុវត្ថិភាពមួយរបស់អ្នកជិតខាង។ ភ្លាមៗនោះ ម្ចាស់ផ្ទះនេះ ក៏បានបង្ហាញកាមេរ៉ាឲ្យប៉ូលិសមើល ដែលដូចជាបងអាក្រាតមុខខ្លួនឯង។ ព្រោះស្ត្រីឈ្មោះ Annie វ័យ៥៩ឆ្នាំនេះហើយ ដែលជាអ្នកបោះភ្លើងចូលផ្ទះជិតខាងតែម្ដង។
តាមការការសារភាព ស្ត្រីចំណាស់រូបនេះ ស្អប់អ្នកជិតខាងរបស់ខ្លួន ដោយសារតែពួកគេជាអ្នកញៀននឹងគ្រឿងញៀន ហើយគ្មានការងារធ្វើ មួយថ្ងៃមួយថ្ងៃ គ្មានធ្វើអ្វីបានប្រយោជន៍។ មេក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា ទោះបីជាឈ្លោះគ្នាយ៉ាងណាក៏ដោយ ក៏សកម្មភាពខាងលើមិនអាចទទួលយកបានដែរ ហើយលោកស្រីកំពុងត្រូវគេដាក់គុកនៅពន្ធនាគារ Oklahoma៕
ចុចអាន៖ ប្រកាសឲ្យបុរសគេងជាមួយអត់គិតលុយ ស្រីស្អាត១៩ឆ្នាំជាប់គុក