ប្រើ​​​​ផលិតផល​​​​​​​ថ្លៃ​​​​កប់​ពពក ​ក៏​​​​​​សាច់​​​មុខ​​​នៅ​តែ​​មិន​​ស្អាត​​ ដោយ​​សារ​​កំហុស​​​៤​យ៉ាង​​នេះ​

  • 2019-07-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ពេល​​​​​​​​​​​​ទៅ​​ទិញ​​​​ផលិតផល​​​​ថែរក្សា​​​​​ស្បែក​​​យក​មក​​​ប្រើ​​​ប្រាស់ គោល​​បំណង​​ធំ​​​​បង្អស់​​​រ​​​បស់​​មនុស្ស​​ស្រី គឺ​​​​ចង់​​ទទួល​បាន​លទ្ធផល​​​ល្អ​​ ស្បែក​​​​​ស្អាត​​​ស្រស់​​​ថ្លា​​​ដូច​​​​​បំណង។ ប៉ុន្តែ​​​បើ​​អ្នក​​នៅ​​តែ​​បន្ត​កំហុស​​​៤​យ៉ាង​នេះ​​​​​ទៀត ​ទោះ​​​​​បី​​​​ប្រើ​​របស់​​​ថ្លៃ​​កប់​ពពក​​​​​​ជា​​ប្រចាំ​​​ ក៏​​មិន​​​​​អាច​​ឃើញ​​​​​​ប្រសិទ្ធភាព​​​​​​​​ដែរ ដូច​​​បោះ​​​​ចោល​លុយ​​​​​​ទទេ​ៗ​​​​​អី​​ចឹង​​។

​​​​​​​​​​១. មិន​​​លាប​​​តាម​​​​​​លំដាប់​​​លំដោយ​​​ត្រឹម​​ត្រូវ

​​​​​​ការ​លាប​​ផលិតផល​​​​តាម​​លំដាប់​​​លំដោយ​​​ ធ្វើ​​ឲ្យ​​​​​ជីវជាតិ​​​​បំប៉ន​ជ្រាប​​​ចូល​ទៅ​​ក្នុង​​ស្បែក​បាន​​​​​​ល្អ​​​ និង​ឆាប់​ទទួល​បាន​​ផល​។ បើ​​អ្នក​​ចេះ​​​តែ​​​លាប​​ៗ​​​​ឲ្យ​​​​​ហើយ ​​​ដូ​ចជា​​​លាប​គ្រីម​​មុន​​​​សេរ៉ូម​​ជា​​ដើម ​​​​​ផលិត​ផល​ទាំង​នោះ​​ មិន​​អាច​ជ្រាប​​​​ចូល​​ទៅ​​​ចិញ្ចឹមនិង​ព្យាបាល​​​ស្បែក​បាន​ឡើយ។ បើ​​​​តាម​​​​​​​​​​​​​​​​ស្តង់​​ដារ​នៃ​​​ការ​​​ថែរក្សា​​ស្បែក​​​​មាន​​​តាម​​​លំដាប់​លំដោយ​​​ដូច​ជា៖ Toner => Essence => Ampule => សេរ៉ូម => គ្រីម...។​

​​​​​​​​​​​​​​២. មិន​​ជម្រុះ​​កោសិកា​​ចាស់​​ចេញ​

​​​​​​​​កោសិកា​​​ចាស់​​ៗ​​​​​​ដែល​​ទុំ​​ងាប់​​លើ​​ស្បែក បណ្តាល​​ឲ្យ​​ស្បែក​មាន​សភាព​​ ស្ងួត គ្មាន​​​ពន្លឺ ស្ទះ​​​រន្ធ​​ញើស និង​​​មិន​អាច​​ស្រូប​​​យក​​​សារធាតុ​​​​បំប៉ន​​ពី​​ផលិតផល​ដែល​​អ្នក​ប្រើ​​​​​ប្រាស់​​​​រាល់​​ថ្ងៃ​​​​​។ ​​​ហេតុ​​នេះ​​​ហើយ កុំ​ភ្លេច​​​​ធ្វើ​​ការ​​​ជម្រុះ​​​កោសិកា​​ចាស់​ៗ​​ចេញ​​ឲ្យ​​អស់ គួរ​​ធ្វើ​​១-៣​​ដង​​ក្នុង​មួយ​​សប្តាហ៍​​​ ដើម្បី​​​​ការពារ​​​​​ព្រម​​ទាំង​​​ជួយ​​​​ឲ្យ​​ស្បែក​ ទន់​​រលោង​​មាន​សុខភាព​ល្អ​។

៣. ​មិន​​​សម្អាត​​​គ្រឿង​​​សម្អាង​​​​​លើ​​​ផ្ទៃ​​មុខ​ឲ្យ​ជ្រះ​​​ស្អាត

​​​​​មុន​​ពេល​​​ចូល​គេង​​​ បើ​​អ្នក​​មិន​បាន​​ជូត​លាង​​ជម្រះ​​គ្រឿង​​សម្អាង​​ឲ្យ​បាន​​​ស្អាត​ល្អ​ទេ ទោះ​​បី​​​​​ខំ​​ប្រឹង​​លាប​​​របស់​​ថ្លៃ​ៗល្បីៗ​​រាល់​​​យប់​​ ក៏​​មិន​បាន​​សាច់​មុខ​​​ស្អាត​នឹង​​គេ​ដែរ​​ មាន​​តែ​ឡើង​​​មុន​​​លើស​​ដើម​​។ មុន​​​​លាង​មុខ​ជាមួយ​​ហ្វូម ត្រួវ​​​ប្រាកដ​​ថា​អ្នក​បាន​​​​សម្អាត​​មុខ​​​ជាមួយ​​​​សំឡី​និង​​ទឹក​ជូត​​មុខ​ឲ្យ​​​ស្អាត​​ជាមុន​​​សិន​។

៤. មិន​លាប​​​​​ឡេ​​ការពារ​​កម្តៅ​​ថ្ងៃ​ឬ​លាប​តិច​​ពេក​

​​​​​​​​​​​​​​​​​​​​​​ផលិត​​​​ថែរក្សា​​​​​​​​ស្បែក​​​​​​​ដែល​​​​​​​​​​អ្នក​​​តែង​​តែ​​​​ប្រើ​នៅ​ពេល​​​​យប់ មាន​​តួនាទី​​​​ចិញ្ចឹម​​និង​​ធ្វើ​ឲ្យ​​​​ស្បែក​​ស្រស់​​​ថ្លា​​​​ឡើង​​​​វិញ​​បន្ទាប់​​ពី​​​​​ប៉ះ​ជាមួយ​​កម្តៅ​​ថ្ងៃ​​និង​​​​បរិយាកាស​​​ខាង​ក្រៅ​​។​ យ៉ាង​ណា​​មិញ ហ៊ាន​តែ​​​បណ្តែត​​​បណ្តោយ​ពេល​​​​​នៅ​​​​ហាល​​ថ្ងៃ​ ត្រូវ​​​​​ខ្យល់​​ស្រូប​​​ផ្សែង​ពុល​​​ផ្សេងៗ ដោយ​​​មិន​​​​រក​​​អ្វី​ការពារ​​ទាល់​​តែ​​សោះ ​ទោះ​​​​អ្នក​​​​ចំណាយ​​លុយ​​​ច្រើន​​​​​យ៉ាង​ណា​​​ ​ក៏​នៅ​​តែ​មិន​អាច​​​​ស្រោច​ស្រង់​បាន​ទេ​។ ជា​ពិសេស​​​​​​​​​​​វា​នឹង​​ធ្វើ​​​​ឲ្យ​​​​​​​ស្បែក ឆាប់​​ឡើង​​​​ស្នាម​អុជ​​​​ខ្មៅ ស្នាម​​ជ្រួញ​​​​ប្រសិន​​បើ​អ្នក​​​មិន​​លាប​​​​​ឡេ​​​​​ការពារ​​កម្តៅ​​​​ជា​​​​រៀង​​​​រាល់​​​ថ្ងៃ ឬ​​លាប​​​ក្នុង​​បរិមាណ​តិច​ពេក​​៕​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម