លើក​ទឹក​ចិត្ត​និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន អ្វី​គ្រប់​យ៉ាង​នឹង​មក​តាម​ក្រោយ​

  • 2019-07-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យើង​សម្រេច​ចិត្ត​​ដើរ​ចេញ​និង​មិន​តប​ត​អ្វី​ទាំង​អស់ ​ នេះ​មិន​មែន​ដោយ​សា​រ​តែ​ភាព​អា​ត្មា​និយម​ខ្លួន​ឯ​ង​នោះ​ទេ។ ​​ប៉ុ​​​ន្ដែ​គ្រាន់​តែ​យើង​ដឹង​ខ្លួន​ឯង​ថា​ អ្វី​គ្រប់​យ៉ាង​គ្មាន​ភាព​ល្អ​ប្រ​សើ​រឡើយ​ បើ​នៅ​តែ​មួយ​កន្លែង​​មាន​តែ​ភាព​​តាន​តឹង​ ស្អុះស្អាប់​ផ្លូវ​អារម្មណ៍ និង​ទើសទាល់​ផ្លូវ​ចិត្ត។

ដល់​ពេល​ដែល​ត្រូវ​​ស្រ​លា​ញ់​ខ្លួន​ឯ​ង​ និង​ យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ម្ដង​ហើយ។ ពីមុន​ខ្លូ​ន​ឯង​បាន​ឱបក្រ​សោប​បន្លា​យូរ​​ដែរ​ហើយ ។ កាន់​តែ​អោប​កាន់​តែ​ឈឺ​ អោបរឹត​វា​ខ្លាំង​ប៉ុណ្ណា ទំហំ​នៃ​ការ​ឈឺ​ចាប់​ក៏​ចេះ​តែ​កើន​ឡើងតាមហ្នឹង។ ចុះ​ហេតុអ្វី​មិន​យក​បន្លា​នោះ​ចេញ​?​

ឥឡូវ​បន្លា​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​អស់ហើយ ប៉ុន្តែ​នៅ​ឡើយ​តែ​ស្លាក​ស្នាម​ដែល​បាន​កប់​យ៉ាង​ជ្រៅ​ក្នុង​ក្រ​អៅ​បេះ​ដូង​មួយ​នេះ​​ដែល​ត្រូវ​ការពេល​ដើម្បី​ព្យាបាល​និង​មើល​ថែ​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ។ ចាប់​ផ្ដើម​អ្វីៗ​ជា​ថ្មី​ជា​មួយ​នឹង​ក្ដី​សង្ឃឹម​ រៀន​រស់​ដោយ​ខ្លួន​ឯង​ ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ ឲ្យ​តម្លៃ​ជីវិត​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន និង​ស្រលាញ់​អ្វី​ដែល​ខ្លូ​ន​​កំ​ពុង​មាន​​សព្វ​ថ្ងៃ។

ប្រាប់​ខ្លួន​ឯង​ថា​គ្រប់​យ៉ាង​មិន​អី​នោះ​ទេ​ ​​សួរ​អារម្មណ៍​ខ្លួន​ឯង​ថា​យ៉ាង​ម៉េច​ហើយ​ វា​បាន​ធូរ​ស្បើយ​ខ្លះ​ហើយ​ឬនៅ​​? អាច​មក​សាក​ធ្វើ​អ្វី​មួយ​ដើម្បី​ខ្លួនឯង​បាន​ហើយ​ឬនៅ? មើល​រាង​កាយ​ខ្លូន​ឯ​ង​មើល​ថា​វា​ស្ថិត​ក្នុង​កម្រិត​ណា​ហើយ?​ ដល់​ពេល​ឬនៅ​ដែល​ឈប់​ធ្វើ​បាន​ខ្លូន​ឯង​? បើ​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នេះ​បា​ន​​ហើយ​ បាន​ន័​យ​ថា​អ្នក​បាន​លើក​ទឹក​ចិត្ត​​ខ្លួន​ឯង​ហើយ ប្រសិន​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​ផង​ អ្នក​ណា​អាច​ស្រ​លា​ញ់​​​អ្នក​ស្មោះ​បាន​នោះ។

នៅ​ពេល​អ្នក​ចេះ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង​ហើយ​ គ្រប់​យ៉ាង​នឹង​ល្អ​ប្រ​សើរ​​ឡើង​ជាក់​ជា​ពុំខាន​ អ្នក​អាច​សង្កេត​ខ្លួន​ឯង​បាន​ ថា​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​នៅ​ពេល​អ្នក​ឲ្យ​តម្លៃ​ខ្លួន​ឯង​ច្រើន​ជា​ង​គេ​ និង​ឲ្យពេល​ដល់ខ្លួន​ឯងមុន​អ្វី​គ្រប់​យ៉ាង។ ពិតណាស់​ ​ផ្លូវ​ចិត្ត​របស់​អ្នក​លែង​ងាយ​ប៉ះ​ទង្គិច​ដូ​ច​មុន​ អ្នក​អាច​គ្រប់​រាល់​បញ្ហា​ដែល​កំពុង​ប្រឈម​មុខ​បាន មិន​ងាយ​ទុក​ចិត្ត​អ្នក​ដទៃដូច​មុន​ ហើយ​ក្លាយ​ជា​មនុស្ស​មាន​គោលដៅ​ច្បាស់​លាស់។ ​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ដ៖ បើ​អ្នក​​ជា​ដើម​ស្មៅ ទោះ​បី​គ្មាន​អ្នក​ស្រលាញ់ ក៏​អ្នក​ត្រូវ​រីក​លូតលាស់

អត្ថបទ៖ ង៉ាន់ សុគុន