អ្នក​ម្ដាយ​គួរ​ដឹង​គ​ន្លឹះ​ទាំង​នេះ ​ការ​ពារ​កូន​ពី​ជំ​ងឺ​គ្រុន​ឈាម

  • 2019-07-17 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ម្ដាយ​មាន​កូន​តូចគូរ​ប្រុង​ប្រ​យ័ត្ម​ឲ្យ​ខ្ពស់​ ព្រោះ​ក្មេងៗមាន​​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ​ក៏​ដូច​ជា​មនុស្ស​ចាស់​ អ៊ីចឹង​ហើយ​​ពួក​គេ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​។

សព្វថ្ងៃ​ ជំងឺគ្រុនឈាម​កំ​ពុង​រាត​ត្បាត​យ៉ាង​ខ្លាំង​ ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំ​ណត់​​សម្គាល់ ថា​តើ​កូន​ៗ​ជា​ទី​ស្រលាញ់​របស់​អ្នកមាន​រោគសញ្ញា​បែប​ណា​ខ្លះ​។ ​​​​​​​​​តួ​យ៉ាង​ អ្នក​ម្ដាយ​ ស៊ី​ណា​ មាន​អា​យុ​ ៣០​ឆ្នាំ​ បាន​បង្ហើប​គន្លឹះ​មួយ​ចំ​នួន​ដើម្បី​បញ្ចៀស​កូន​ៗ​ពី​ជំ​ងឺ​នេះ​ ៖

១​. ត្រូវ​ចេះ​សង្កេត​កូន​ៗ​

ត្រង់​ចំណុច​នេះ គឺ​យើង​ត្រូវ​ចេះ​តាម​ដាន​ពី​សុខ​ភាព​កូន​ៗ​​យើង​ ថា​តើ​មាន​អ្វី​ខុស​ពី​ប្រ​ក្រ​តី​ឬ​ទេ។ ត្រូវ​តាម​ដាន​ឲ្យ​ដិត​ដល់​ជា​ទី​បំ​ផុត​ ហើយ​ត្រូវ​តែ​សា​ក​សួរ​កូន​ៗ​ពី​អា​កា​រៈ​របស់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​​ ថា​តើ​ក្នុង​ខ្លួន​គេ​មាន​អា​រ​ម្ម​ណ៏​យ៉ាង​ម៉េចខ្លះ​​ មាន​អ្វី​ខុស​ពី​ធម្មតា​ដែរ​ទេ​នៅ​ក្នុង​ខ្លួន​។

២.​ សីតុណ្ហភាព​កូន​ក្ដៅ​ត្រ​ជា​ក់ៗ

រឿងមួយដែលម្តាយគួរយកចិត្តទុកដាក់គឺ នៅពេលកូនក្តៅខ្លួនខ្លាំងបីបួនថ្ងៃជាប់ៗគ្នា ហើយពេលឲ្យថ្នាំក៏​ធូរស្រាល​បន្តិច តែ​ក៏​ចាប់​ក្តៅខ្លួនវិញ នេះ​ក៏​អាច​ជាសញ្ញាគ្រោះថ្នាក់​ដែរ។ ​កុំបណ្តោយឲ្យកូន​ក្តៅខ្លួនរហូតដល់រងារញ័រញាក់ ហើយមុខឡើងក្រហមខុសពីធម្មតា។

៣. ចាប់​ផ្ដើម​លេច​ចេញ​ស្នាមកន្ទួល​ក្រហម​

បន្ទាប់​ពី​ពួក​គេ​ចេញ​សភាព​គ្រុន​ក្ដៅ​ខ្លាំង ស្បែក​ពួកគេ​ចាប់​ផ្ដើម​ឡើង​កន្ទួល​ក្រហម​ៗ ឈឺ​​សន្លាក់ សាច់ដុំ និង​តាមឆ្អឹង​​។ ជាង​នេះ​ទៅ​ទៀត​​ ពួកគេ​ក្អួត​ចង្អោរ​ និង​​​ ឈឺ​ក្បាល​ជា​​ខ្លាំង។ ដូច្នេះ​ហើយត្រូវ​ប្រ​យ៉ាប់​បញ្ជូន​កូនៗ​ទៅ​ម​ណ្ឌល​សុខ​ភាពជា​បន្ទាន់​ដើម្បី​ធ្វើ​តេ​ស្ត​ឈាម​ពិនិត្យ​ពី​អាការៈ​ពួកគេ​ជាក់​ស្ដែង។

៤. យក​ចិត្ត​ទុក​ដាក់​ទៅលើ​កូន​ៗ​ឲ្យ​បាន​ខ្ពស់

នេះ​មាន​ន័យ​ថា ត្រូវ​ឲ្យ​ពួក​គេ​ដេក​ក្នុង​មុង​ជានិច្ច​ដើម្បី​កុំឲ្យ​មូស​ខ្លា​​ខាំ​ពួកគេ​បាន​។ រៀប​ចំ​ក្នុង​និង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ស្អាត​បាត​​និង​រៀបរយ ជៀស​វាង​មាន​ថ្លុក​ទឹក​ស្អុយ​អី​ត្រូវ​លុប​ចោល​ឲ្យ​អស់។​ ម្យ៉ាង​ទៀត ត្រូវ​ឲ្យ​កូនៗ​ស្លៀកពាក់​ខោអាវ​វែងៗ និង​​ជៀស​វាង​នៅ​ទី​ងងឹត។ ​​​​​​​​​

ចុចអានបន្ត៖​ គួរប្រយ័ត្នទាំងក្មេងទាំងចាស់! វិធី​សាស្រ្ត​កម្ចាត់មូសចេញពីផ្ទះដោយមិនបាច់ប្រើជាតិគីមី ​​​​​​​​​​​​​​​

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម