គួរប្រយ័ត្នទាំងក្មេងទាំងចាស់! វិធី​សាស្រ្ត​កម្ចាត់មូសចេញពីផ្ទះដោយមិនបាច់ប្រើជាតិគីមី

  • 2019-07-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លែងណាមានទឹកដក់ កន្លែងនោះតែងតែមានមូសដែលចាំបង្កកំណើតច្រើនឡើងៗ ហើយក៏ធ្វើឱ្យមនុស្សកើតជំងឺ​គ្រុនឈាម គ្រុនចាញ់ជាដើម។ ហេតុនេះហើយទើបអ្នកខ្លះជ្រើសយកការប្រើប្រាស់ជាតិគីមីដើម្បីដេញមូស ដូចជា ធូបមូស បាញ់ថ្នាំមូសជាដើម។ ជាតិគីមីទាំងនោះមិនត្រឹមតែសម្លាប់មូសទេ តែវាក៏ប៉ះពាល់សុខភាពមនុស្សដែលប្រើដែរ។

ដូច្នេះ​ដើម្បី​សុខភាព គួរ​សាកមកប្រើវិធីទាំងនេះវិញ​ដើម្បីកម្ចាស់មូសដោយមិនចាំបាច់ប្រើជាតិគីមី​៖

១. ដបទឹក​

យកដបទឹកសុទ្ធចំណុះ ១ លីត្រកន្លះមកកាត់ពាក់កណ្តាល រួចដាំទឹកចំណុះ ២០០ម.ល ជាមួយស្ករ ៥០g រួចកូររហូតស្កររលាយ ទើបថែមម្សៅ​តំបែរ (Instant Yeast) ទុកឱ្យត្រជាក់ ហើយចាក់ចូលក្នុងដបដែលកាត់នោះ។ បន្ទាប់មកយកដបមួយកំណាត់ទៀតមកដាក់ផ្កាប់ចូលក្នុងដប​ដែលដាក់ទឹកនោះ ហើយរុំដបដោយក្រដាសកាសែតឬថង់ផ្លាស្ទិក។ យកទៅទុកកន្លែងដែលមានមូសច្រើន។

២. ខ្ទឹមស

សត្វមូសមិនសូវចូលចិត្តក្លិនឈួលៗទេ ដូចនេះនៅពេលដែលអ្នកដាក់ខ្ទឹមស ឬ ម្រេច មូសវានឹងមិនហើរមកជិត។

៣. លុបបំបាត់ទឹកដក់

កន្លែងណាដែលមានទឹកដក់គួរយកចាក់ចោលឱ្យអស់ រួចបិទគម្រប ឬផ្កាប់ទុកឱ្យបានត្រឹមត្រូវ។

៤. កម្ចាត់ដង្កូវទឹកដោយផ្កាឈូក គ្រាន់តែអ្នកដាំឈូកនៅក្បែរផ្ទះ ក៏អាចកាត់បន្ថយដង្កូវទឹកបានដែរ។

៥. ធុងដែក ឬ ធុងនំ

យកស្រោមជើងដែលឈប់ប្រើហើយ យកទៅដាក់ចោលក្នុងធុង រួចទុកចោលកន្លែងណាមួយក៏បានត្រឹមមួយយប់ ហើយមូសនឹងហើរចូលក្នុងធុងនោះ រួចព្រឹកឡើងយកទៅដាក់ហាលថ្ងៃចោល៕

ចុចអាន៖​​ ចង់​ឱ្យ​កូន​ឆ្លាតមាន​ប្រាជ្ញា ត្រូវ​​ឱ្យ​ញ៉ាំ​អាហារ​ចម្បង​ ៧​យ៉ាង​នេះ​តាំង​ពី​ក្មេង

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម