ក្រុម​មិត្តភ័ក្ដិ​ស្រី​៧​នាក់ ចូល​លុយ​សង់​ភូមិគ្រឹះ​ដើម្បី​បាន​ចូល​និវត្តន៍ និង​ស្លាប់​ជាមួយ​គ្នា

  • 2019-07-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​មិត្តភក្ដិ​ស្រី​​​១​នៅ​ប្រទេស​ចិន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ចូល​លុយ​គ្នា​ដើម្បី​សង​បាន​ផ្ទះ​ដ៏​ស្កឹមស្កដៃ​មួយ ហើយ​រស់​ជាមួយ​គ្នា​ដល់​ថ្ងៃ​ស្លាប់។

ក្រុម​មិត្តភ័ក្ដិ​ស្រី​ដែលមាន​សមាជិក​៧​នាក់ កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​បាន​យ៉ាង​ច្រើន​នៅ​ពេល​ពួក​គេ​បង្ហាញ​ពី​ផ្ទះ​នៅ​រួម​គ្នា​រហូត​ដល់​ចាស់​សក់​ស្កូវ។ ដើម​ឡើយ​ក្រុម​មិត្ត​ស្លាប់​រស់​ដែល​បាន​លេង​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​នេះ គ្រាន់​តែ​និយាយ​លេង​សើច​ប៉ុណ្ណោះ ថា​នឹង​រស់​នៅ​នឹង​ស្លាប់​ជាមួយ​គ្នា។

តែ​រឿង​ពិត​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​សមាជិក​១​រូប​ទិញ​បាន​ផ្ទះ​ទំហំ​៧០០​ម ការ៉េ នៅ​ជាយ​ទីក្រុង Guangzhou។ ក្រោយ​​ពិភាក្សា​គ្នា ពួក​គេ​បាន​រៃ​បាន ៤​លាន​យាន់ (៥៨​ម៉ឺន​ដុល្លារ) ដើម្បី​សង់​ភូមិគ្រឹះ​មួយ ដែល​មាន​កំពស់​៣​ជាន់។

ពួក​គេ​ទាំង​៧​បាន​ឲ្យ​ដឹង​ថា ដើម្បី​កុំ​ឲ្យ​ដល់​ពេល​ចាស់​ទៅ​ឈ្លោះ​​ប្រកែក​គ្នា ពួក​គេ​ម្នាក់​ៗ​នឹង​រៀន​ជំនាញ​មួយ​ផ្សេង​ៗ​ដើម្បី​មើល​ថែ​ទាំ​គ្នា​ដោយ​រួម​មាន​ ធ្វើ​ម្ហូប ដាំ​បន្លែ និង​​ធ្វើ​ថ្នាំ​បុរាណ​ជា​ដើម។ ក្រោយ​ពេល​ឃើញ​ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​ស្ញប់ស្ញែង​ចំណង​មិត្តភាព​នេះ​ជា​ខ្លាំង៕

​ចុចអាន៖ ​​ មកដឹងអត្ថន័យកាយវិការខុសៗគ្នា តាមប្រទេសនីមួយៗ

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម