វេជ្ជបណ្ឌិត​ស្រី​មីយ៉ាន់ម៉ា​ត្រូវ​ដក​អជ្ញាប័ណ្ណ​ព្រោះ​បង្ហោះ​រូប​សិចស៊ី

  • 2019-06-19 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមាគម​គ្រូពេទ្យ​ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ចេញ​មតិថា ការ​ស្លៀកពាក់​របស់​វេជ្ជបណ្ឌិត​ស្រី Nang Mew San គឺ​ដើរ​បញ្ច្រាស់​នឹង​វប្បធម៌​របស់​មីយ៉ាន់ម៉ា តែ​នាង​ថា​នេះ​គឺ​ជា​សិទ្ធិ​បុគ្គល។

​កាល​ពី​ថ្មីៗ​នេះ សមាគម​គ្រូពេទ្យ​មីយ៉ាន់ម៉ា​បាន​ផ្ញើ​លិខិត​ទៅកាន់​ វេជ្ជបណ្ឌិត​ និង​តារា​ម៉ូដែល​ស្រី Nang Mwe san ថា​ពួក​គេ​នឹង​​​ដក​អជ្ញាប័ណ្ណ​របស់​នាង​ជា​ផ្លូវ​ការ​ក្រោម​មូលហេតុ របៀបស្លៀកពាក់​របស់​នាង​កំពុង​ដើរ​បញ្ជ្រាស់​នឹង​វប្បធម៌​របស់​ប្រទេស​មីយ៉ាន់ម៉ា។ យ៉ាងណាក្ដី អ្នក​គ្រូពេទ្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នាងនឹង​តវ៉ា​វិញ។ “ខ្ញុំ​គិត​ថា​ពួក​គេ​មិន​គួរ​ជ្រៀតជ្រែក​រឿង​ឯកជន​ឡើយ។ នោះ​មិន​មែន​ជា​រឿង​របស់​ពួក​គេ​ទេ នេះ​គឺ​ជា​ការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន” វេជ្ជបណ្ឌិត​វ័យ​២៩​ឆ្នាំ​ឲ្យ​ដឹង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេទ្យ​ស្រី​ខាង​លើ​បាន​ធ្វើ​ជា​វេជ្ជបណ្ឌិត​ទូទៅ​បាន​៥​ឆ្នាំ​ហើយ មុន​ពេល​ក្ដោប​ថែម​អាជីព​មួយ​ទៀត​គឺ​តារា​ម៉ូដែល នៅ​ឆ្នាំ​២០១៧។ នាង​​ត្រូវ​បាន​គេ​ផ្ញើ​លិខិត​ដាស់​តឿន​មួយ​ដង​រួម​មក​ហើយ កាល​ពី​ខែ​មករា។ ហើយ​នៅ​ពេល​នោះ នាង​បានសន្យា​ថា​នឹង​លុប​រូប​លើ​បណ្ដាញ​សង្គម​ចោល តែ​មិន​បាន​អនុវត្ត​ឡើយ ដោយ​នាង​បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ស្លៀក​សិចស៊ី​បែប​នេះ​ទៅ​ព្យាបាល​អ្នក​ជំងឺ​ទេ៕

​ចុចអាន៖ ​ ចង់​ដឹង​ឮ​រឿង​ផ្ទះ​គេ​ពេក ត្រូវ​ជាប់​ក្បាល​ក្នុង​ជម្រឹង​ទ្វារ​ដែក​៥​ម៉ោង

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម