អាយុលើស ៣០ ឆ្នាំ ស្រីៗនឹងស្តាយខ្លាំងបំផុតដែលមិនបានធ្វើរឿងទាំងអស់នេះ

  • 2019-06-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​អាយុ ៣០​ ឆ្នាំ​មនុស្ស​ស្រី​សោក​ស្ដាយ​ថា​ហេតុ​អ្វី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ហ៊ាន​ទៅ​ដើរ​លេង​ឆ្ងាយ​ៗ​ជា​មួយ​មិត្ត​ភក្តិ​ និង​ដើរ​លេង​សប្បាយ​រាល់​យប់​។​ ដល់​​អាយុ​ ៤០ ​ឆ្នាំ​ មនុស្ស​ស្រី​ស្ដាយ​ថា​​កាល​អាយុ​ ៣០​ ឆ្នាំ​មិន​បាន​ថែ​ស្បែក​ និង​រូប​រាង​ខ្លួន​ឯង​ឲ្យ​ស្អាត​ ចឹង​ហើយ​បាន​ជា​ភាព​យុវវ័យ​របស់​ពួក​គេ​ឥឡូវ​នេះ​គឺ​គ្មាន​អ្វី​សោះ​។ ដល់​ពេល​អាយុ​ ៥០​ ឆ្នាំ​មនុស្ស​ស្រី​ស្ដាយ​ថា​ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​បែប​មនុស្ស​ចាស់​ ស្បែក​ជើង​កែង​ខ្ពស់​ៗ​លែង​សម​នឹង​ខ្លួន​ឯង​ទៀត​ហើយ​។

មនុស្ស​គ្រប់​គ្នា​តែង​តែ​គិត​ថា ​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​លេង​ខ្លួន លាប​ក្រែម​ ផាត់​ម្សៅ​ ឬ​ចូល​ចិត្ត​ដើរ​លេង​ជា​នារី​មិន​ល្អ​។​ មនុស្ស​ទាំង​អស់​គិត​ថា​​ ​ស្រីៗ​ត្រូវ​តែ​ជា​អ្នក​បង្រៀន​កូន​ស្រី​ខ្លួន​ឯង​ថា​ «កុំ​រង​ចាំ​ថ្ងៃ​ស្អែក​ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​សែន​ល្អ​ ដឹង​ពី​របៀប​ដាំ​ស្ល និង​ដឹង​ពី​ការ​មើល​ថែ​រក្សា​គ្រួសារ​ទើប​ខ្លួន​ឯង​មាន​ក្ដី​សុខ​ »។​

តើ​ពិត​ទេ​ ​មនុស្ស​ស្រី​ដែល​ផ្គាប់​ចិត្ត​គ្រួសារ​ លះ​បង់​ដើម្បី​គ្រួសារ ​និង​ធ្វើ​ឲ្យ​គ្រួសារ​រីក​រាយ​​សប្បាយ​ចិត្ត​ហើយ​ អារក​ឃើញ​សេចក្ដី​សុខ​ពិត​ប្រាកដ​​ឲ្យ​ខ្លួន​ដែរ​ឬ​ទេ?​ ការ​លះ​បង់​ ឬ​មិន​លះ​បង់​​របស់​មនុស្ស​ស្រី​មិន​សំខាន់​ទេ​បើ​សិន​ជា​មាន​ស្វាមី​ម្នាក់​ដែល​យល់​នឹង​ដឹង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភរិយា​។​ ប៉ុន្តែ​មនុស្ស​ប្រុស​ក្នុង​លោក​នេះ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​មាន​បេះ​ដូង​នោះ​ទេ​។​ គ្រាន់​តែ​ដឹង​ថា​ស្ត្រី​ជា​ច្រើន​ដែល​ខំ​លះ​បង់​ ហើយ​រស់​នៅ​ភ្លេច​គិត​ពី​ខ្លួន​ឯង​តែ​ចុង​ក្រោយ​ក៏​ទទួល​បាន​តែ​មនុស្ស​គ្មាន​បេះ​ដូង​ គ្មាន​មេត្តា​ និង​មិន​ចេះ​អាណិត​តែ​ប៉ុណ្ណោះ​។

សម័យ​ឥឡូវ​គ្មាន​នរណា​បង្ខំ​ស្ត្រី​ឲ្យ​រស់​នៅ​ជា​មួយ​ការ​លះបង់​ ដូច​ពី​មុន​ទៀត​នោះ​ទេ​។​ ប៉ុន្តែ​អាច​ថា​ជា​កម្ម​ពារ​មនុស្ស​ស្រី​តែង​តែ​ចង់បាន​ភាព​ល្អ​ឥត​ខ្ចោះ​ និង​​ចង់​បាន​​គ្រួសារ​ដែល​ប្រពៃ​មួយ​។​ មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ចប់​ម៉ោង​ការ​ងារ​ហើយ​ស្គាល់​តែ​ផ្លូវ​ទៅ​ផ្ទះ​។​ បំពេញ​ភាព​រីករាយ​ជា​មួយ​គ្រួសារ​ និង​ស្វាមី​ បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ និង​ការ​កម្សាន្ត​។ ពួក​គេ​គិត​ថា​នោះ​ជា​សុភមង្គល។

មនុស្ស​គ្រប់​គ្នា​គិត​ថា​មនុស្ស​ស្រី​ដែល​ចេញ​ទៅ​ជួប​ជុំ​មនុស្ស​ខាង​ក្រៅ​ជា​មនុស្ស​ខ្វះ​ចំណេះ​ដឹង​។​ ហេតុ​អ្វី​មិន​នៅ​ផ្ទះ​ធ្វើ​ម្ហូប​ឲ្យ​ប្ដី ជូត​ផ្ទះ​ ?​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ថា​ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់​ដ៏​ល្អ​ឥត​ខ្ចោះ​ ប្រៀប​បាន​នឹង​ការ​បង្ខាំង​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​គួរ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​។​

មិន​ដឹង​ថា​ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ល្អ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​បាន​ឬ​អត់​ទេ​ ប៉ុន្តែ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មិន​ល្អ​ក្នុង​ភ្នែក​អ្នក​ដ៏​ទៃ​ប្រាកដ​ណាស់​ថា​អ្នក​នឹង​សប្បាយ​ចិត្ត​ពិត​ប្រាកដ​។​ ចូរ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​យើង​ អាយុ​មនុស្ស​ខ្លី​ណាស់​ ពេល​វេលា​ក៏​កន្លង​ផុត​ទៅ​លឿន​ដែរ​ ហើយ​យើង​តែង​តែ​សោក​ស្ដាយ​នូវ​អ្វី​ដែល​យើង​​មិន​បាន​ធ្វើ​ច្រើន​ជាង​អ្វី​ដែល​បាន​ធ្វើ​។​

នៅ​អាយុ ៣០ ​ឆ្នាំ​មនុស្ស​ស្រី​សោក​ស្ដាយ​ថា​ហេតុ​អ្វី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ហ៊ាន​ទៅ​ដើរ​លេង​ឆ្ងាយ​ៗ​ជា​មួយ​មិត្ត​ភក្តិ​ និង​ដើរ​លេង​សប្បាយ​រាល់​យប់​។​ ដល់​​អាយុ​ ៤០​ ឆ្នាំ​ មនុស្ស​ស្រី​ស្ដាយ​ថា​​កាល​អាយុ​ ៣០​ ឆ្នាំ​មិន​បាន​ថែ​ស្បែក​ និង​រូប​រាង​ខ្លួន​ឯង​ឲ្យ​ស្អាត​ ចឹង​ហើយ​បាន​ជា​ភាព​យុវវ័យ​របស់​ពួក​គេ​ឥឡូវ​នេះ​ គឺ​គ្មាន​អ្វី​សោះ​។ ដល់​ពេល​អាយុ​ ៥០​ ឆ្នាំ​មនុស្ស​ស្រី​ស្ដាយ​ថា​ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​បែប​មនុស្ស​ចាស់​ ស្បែក​ជើង​កែង​ខ្ពស់​ៗ​លែង​សម​នឹង​ខ្លួន​ឯង​ទៀត​ហើយ​។

ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ល្អ​ ពិត​ជា​នឿយ​ហត់​ណាស់​។​ ប៉ុន្តែ​ចុង​បញ្ចប់​នៅ​តែ​មិន​អាច​រក​ក្តី​សុខ​ឲ្យ​ខ្លួន​ឯង​បាន​។​ ពេល​ខ្លះ​ក៏​ធ្វើ​ជា​មនុស្ស​ស្រី​ទំនើង​ខ្លះ​ទៅ​ រស់​នៅ​សម្រាប់​ខ្លួន​ឯង​ អ្នក​នឹង​រក​ឃើញ​ក្តី​សុខ​ឲ្យ​ខ្លួន​ឯង​។ ស្លៀក​ពាក់​ស្អាត​ៗ​ លាប​ក្រែម​ ផាត់​ម្សៅ​ចេញ​ទៅ​ក្រៅ​ ផឹក​កាហ្វេ​ជា​មួយ​មិត្ត​ភក្តិ​។​ កុំ​គិត​តែ​ឃុំ​ខ្លួន​ឯង​នៅ​តែ​ក្នុង​ផ្ទះ​បាយ​ធំ​ក្លិន​តែ​ម្ហូប​ និង​មាន​សុទ្ធ​ខ្លាញ់​អី​៕

ចុចអាន៖ ចង់​ស្រណុក​ខ្លួន និង​មាន​សុភមង្គល​ គួរ​តែ​កាត់​បន្ថយ​រឿង​អត់​ប្រយោជន៍​ទាំង​នេះ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម