អត់​បាន​​ទៅ​មិន​ដឹង​ស្ដាយ​ប៉ុណ្ណា! WEDDING FAIR CAMBODIA មាន​សុទ្ធ​តែ​ប្រូម៉ូសិន​ច្រើន​កប់ៗ មិន​ធ្លាប់​មាន

  • 2019-06-14 09:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍​អាពាហ៍ពិពាហ៍​កម្ពុជា​២០១៩ នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​​ក្នុង​ថ្ងៃ​ទី ២៩-៣០​ មិថុនា​ ២០១៩ នេះ​ហើយ។ ក្រៅ​ពី​មាន​ការ​បង្ហាញ​ពី​សេវា​រៀបចំ​កម្មវិធី​មង្គលការ និង​ចំណេះ​ដឹង​នានា​ពី​ការ​​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍ កម្មវិធី​​នេះ​​ក៏​នឹង​​នាំ​មក​នូវ​កម្មវិធី​ពិសេសៗ ជា​ច្រើន​ដែល​ធានា​ថា​អ្នក​ចូលរួម​នឹង​ពេញ​ចិត្ត។

ការ​ផ្ដល់​ជូន​ពិសេសៗ​ទាំង​នោះ​មាន​ដូចជា៖

  • ឱកាស​ទទួល​បាន​ការ​ក្រេប​ទឹក​ឃ្មុំ​នៅ​សណ្ឋាគារ​សុខា​ដោយ​ឥត​គិត​ថ្លៃ
  • ភ្លក់​អាហារ​ពិសេសៗ​ សម្រាប់​ពិធី​មង្គលការ
  • ការ​បង្ហាញ​ពី​របៀប​រចនា​នំ​ខេក​ដោយ Dav Cake
  • ភ្លក់​បង្អែម​ខ្មែរ​ពី​ហាង នាឡិ និង TK Dessert
  • ភ្លក់​អាហារ​សម្រាប់​ពិធី​មង្គលការ​ពី​ហាង E&M, Sosa Catering និង​ហាង​ជា​ច្រើន​ទៀត
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​ហាង​ផ្កា​ជា​ច្រើន​ដូចជា Admire Florist​
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​​សាឡន និង​ផលិតផល​គ្រឿង​សម្អាង​​ជា​ច្រើន​សម្រាប់​កូន​ក្រមុំ​ពី​ Cin Cin Cosmetics, Glow និង​ Xin SKIN CARE
  • ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​​ហាង​ផ្គត់​ផ្គង់​​វត្ថុ​អនុស្សាវរីយ៍ KT Oil
  • ទទួល​បាន​ការ​បញ្ចុះ​ពិសេស​ពី​ហាង​កាត់​សម្លៀក​បំពាក់ សេវា​កម្ម​ថតរូប​ពី​ស្ទូឌីយោ​ជា​ច្រើន​ដូចជា C&L studio, Mirror Studio, L Sopheak Mongkul, Nob Dane និង​ហាង​ជា​ច្រើន​ទៀត​
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពី Grab សម្រាប់​ជិះ​ទៅ​មក​កម្មវិធី​
  • និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ https://m.me/287707321268075 ហើយ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​បាន​ណែនាំ។

កម្មវិធី​នេះ រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន 360 Events ដែល​ជា​ភ្នាក់ងារ​រៀប​ចំ​​ពិព័រណ៍​​ផ្សេងៗ​​នៅ​ផ្សារ​ទំនើប Aeon Mall តាំង​ពី ឆ្នាំ ២០១៦ មក។ ជា​មួយ​ការ​គាំទ្រ​របស់ Aeon Mall Sensok City ក្រុមហ៊ុន 360 Events នឹង​រៀប​ចំ​កម្មវិធី Wedding Fair Cambodia 2019 ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ជ្រោមជ្រែង​​ឲ្យ​​​ពាណិជ្ជករ​ដែល​មាន​ផលិតផល​ និង​សេវា​ពាក់ព័ន្ធ​នឹង​វិស័យ​ដ៏​សំខាន់​នេះ។

កម្មវិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២៩-៣០​ មិថុនា​២០១៩ នៅ​ជាន់​ទី​ ៣ នៃ​​ផ្សារ​ទំនើប​ Aeon Mall Sen Sok City ដោយ​មាន​ស្ដង់​ជាង ៥០ ដែល​ពោរពេញ​ដោយ​ផលិតផល​ល្អៗ ​ការ​បញ្ចុះ​តម្លៃ​ ការ​ផ្ដល់​ជូន​កាដូ​ពិសេសៗ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន។ ដូច្នេះ​សម្រាប់​កូន​គូ​ស្នេហ៍​ដែល​គ្រោង​រៀប​មង្គល​ការ​នា​ពេល​ខាង​មុខ អាច​មក​កក់សេវា​នានា​ជា​មួយ​តម្លៃ​ពិសេស លេង​ហ្គេម​យក​រង្វាន់ និង​កាដូ​វត្ថុ​អនុស្សាវរីយ៍​ជា​មួយ​គ្នា​ណា៎!

បើ​មាន​ចំណាប់​អារម្មណ៍​សូម​ទាក់ទង​មក​៖

  • អ៊ីម៉ែល៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 46 99 59/ 010 514 143
  • Facebook៖ Wedding Fairs Cambodia360 Events

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម