ប្រយ័ត្នហួសពេល! ដុំ​សាច់ ៤ ប្រភេទ​អាចវិវត្តន៍​ទៅ​ជា​មហារីក​ បើព្យាបាល​មិនទាន់​ពេល

  • 2019-06-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 411

ចន្លោះមិនឃើញ

ដុំ​សាច់​ដែល​លេច​ឡើង​នៅ​តំបរិវេណដើម​ទ្រូង​របស់​ស្ត្រី​ ធ្វើ​ឲ្យ​​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុខ​ភាព​ខ្លួន។​ តាម​ពិត​ទៅ​ពួក​វា​មិន​អាក្រក់​ដូច​ការ​គិត​នោះ​ទេ​ តែ​វា​គ្រាន់​តែ​ជា​ដុំ​សាច់​ដែល​មិន​ប្រក្រតី​។ នារី​​មួយ​ចំនួន​សង្កេត​ឃើញ​មាន​សញ្ញា​មិន​ធម្មតា​កើត​មាន​លើ​ដើម​ទ្រូង​របស់​ពួក​គេ​ជា​ពិសេស​ដុំ​ពក​។​ អាច​និយាយ​បាន​ថា​នេះ​ជា​រក​សញ្ញា​ដំបូង​នៃ​មហារីក​សុដន់។​ ប៉ុន្តែ​ដុំ​សាច់​នោះ​មាន​ ​៤​ ប្រភេទ​​ វា​ដុះ​ឡើង​បណ្ដោះ​អាសន្ន​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ និង​ហើម​តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ច្រើន​ដូច​មហារីក​ទេ​។​ ចឹង​ហើយ​អ្នក​ត្រូវ​តែ​មក​ស្គាល់​ដុំ​សាច់​ប្រភេទ​ខុស​ៗ​គ្នា​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ និង​ទប់​ស្កាត់​ហានិភ័យ​ជំងឺ​មហារីក​សុដន់​នៅ​ពេល​ក្រោយ​​៖

ក្រពេញ​សាច់​ដុំ

នេះ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ទូទៅ​នៅ​ក្នុង​ក្រពេញ​ដែល​មាន​ជាតិ​ខ្លាញ់​។​ ជំងឺ​នេះ​ជា​រឿយ​ៗ​លេច​ឡើង​ទៅ​លើ​ស្ត្រី​ដែល​មាន​អាយុ​ ២០ ទៅ​ ៣០ ឆ្នាំ​។​ ដុំ​សាច់​នេះ​នឹង​មាន​រូប​រាង​មូល​រលោង​ផ្ទៃ​រឹង​ដូច​ថ្ម​ម៉ាប​ក្នុង​ជាលិកា​សុដន់​។​ ដុំ​សាច់​នេះ​អាច​ផ្លាស់​ទី​ក្នុង​ជាលិកា​សុដន់​ ហើយ​ជា​រឿយ​ៗ​លេច​ឡើង​នៅ​ក្បែរ​ក្បាល​សុដន់​ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​។​ ក្រៅ​ពី​នេះ​សាច់​ដុំ​ ទាំង​នេះ​អាច​រួញ​ទៅ​វិញ​ដោយ​គ្មាន​ការ​ព្យាបាល​ច្រើន​ទៀត​ផង​។​ ទោះ​ជា​យ៉ាង​ណា​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ ពិនិត្យ​មើល​ថា​តើ​ជំងឺ​នេះ​ជា​មហារីក​ ឬ​យ៉ាង​ណា​ដើម្បី​ធ្វើ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​។​

ក្រពេញ​ញី

ជំងឺ​នេះ​ជា​រឿយ​ៗ​បណ្ដាល​មក​ពី​បញ្ហា​អ័រម៉ូន​របស់​ស្ត្រី​ហើយ​រោគ​សញ្ញា​គួរ​​ឲ្យកត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ផ្លាស់​ប្ដូរ​ដុំ​សាច់​ដុះ​។ អ្នក​ជំងឺ​នឹង​មាន​ដុំ​សាច់​ដុះ​ជា​ច្រើន​លើ​ផ្នែក​ទាំង​ពីរ​នៃ​សុដន់​រួម​នឹងបង្ហូរ​ក្បាល​សុដន់។​ មនុស្ស​ស្រី​ជា​ច្រើន​ដែល​មាន​ជំងឺ​នេះ​ច្រើន​តែ​មាន​អារម្មណ៍​ថា​សុដន់​ហើម​រមាស់​ និង​មិន​ស្រួល​។

រលាក​សុដន់

ចំពោះ​ស្ត្រី​ដែល​កំពុង​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​វិញ​ ហានិភ័យ​នៃ​ជំងឺ​រលាក​សុដន់​មាន​ខ្ពស់​ណាស់​។​ សញ្ញា​ដែល​បង្ហាញ​ឲ្យ​ឃើញ​គឺ​សុដន់​ក្រហម​ ក្ដៅ​ ហើម​ ។​ ជា​សំណាង​ល្អ​រោគ​អាក្រក់​មួយ​នេះ​អាច​ប៉ះ​ពាល់​ដល់​តែ​សុដន់​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ការ​ព្យាបាល​មុន​។​ ដើម្បី​ព្យាបាល​ជំងឺ​នេះ​ អ្នក​អាច​ប្រើ​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ ដែល​អ្នក​ឯក​ទេស​បាន​ចេញ​វេជ្ជបញ្ជា​ វា​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ដុំ​សាច់​ដែល​វិវត្ត​ទៅ​ជា​មហារីក​សុដន់​។

សុដន់​រីក​ធំ

ការ​រីក​ធំ​ឡើង​វិញ​នៃ​សុដន់​គឺ​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​លូត​លាស់​នៃ​ក្រពេញ​ខ្លាញ់​ និង​ក្រពេញ​ប្រូ​ស្តាត​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​សុដន់​ខ្ពស់​ណាស់​។​ ប្រសិន​បើ​អ្នក​ចង់​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​អ្នក​ត្រូវ​មាន​ការ​វះ​កាត់​ដើម្បី​បំបាត់​ជាលិកា​សុដន់​មិន​ធម្មតា​ ទើប​អាច​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​បាន​។​

នេះ​ជា​ការណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយ​ការពារ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​៖

  • ត្រួត​ពិនិត្យ​ឲ្យ​ទៀង​ទាត់​នូវ​រោគ​សញ្ញា​មិន​ប្រក្រតី​នៅ​លើ​ទ្រូង​របស់​អ្នក​

  • ដោះ​អាវ​ទ្រនាប់​ចេញ​មុន​ពេល​ចូល​គេង​

  • ជារៀងរាល់ថ្ងៃ​អ្នក​ត្រូវ​តែ​ពិនិត្យ​លើ​ដើម​ទ្រូង

  • បង្កើត​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ បន្ថែម​ជាតិ​ Carotenoids ពី​បន្លែ​បៃតង​ និង​ផ្លែ​ឈើ​ស្រស់​

  • គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ពី ៧​ ទៅ​ ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​មិន​ត្រូវ​ចូល​គេង​យឺត​៕

ចុចអាន៖ ស្រីៗ​គួរ​អាន​! ​វេជ្ជបណ្ឌិត​ជំនាញ​បង្ហើប​វិធី​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រលាយ​បាត់​ដោយ​ខ្លួន​ឯង​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម