ថ្ងៃ​ដែល​ពួក​យើង​ចាប់​ផ្ដើម​ធុញ​នឹង​គ្នា

  • 2019-06-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញា​នៃ​គូ​ស្នេហ៍​ដែល​ធុញ​គ្នា​នោះ​គឺ នៅ​ពេល​ដែល​បើក​ភ្នែក​ឡើង​រាល់​ព្រឹក មនុស្ស​ទី​១​ដែល​យើង​គិត​ដល់ លែង​ជា​គេ​ទៀត​ហើយ។ គឺ​ជា​ពេល​ដែល​នៅ​ជិត​គ្នាកាន់​តែ​យូរ កាន់​តែ​រក​ឃើញ​កំហុស​របស់​គ្នា​រឹត​តែ​ច្រើន។

ប្រសិនបើ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៅ​ហើយ នឹងមាន​ពេល​ខ្លះ ដែល​គ្រាន់​តែ​ឃើញ​មុខ​គ្នា​ក៏​លែង​ឃើញ​ថ្មីថ្មោង​ដែរ ធ្វើ​អ្វី​ក៏​លែង​ស្អិត​គ្នា​តតាត់​ដូច​មុន។ ឬ​ក៏​ដល់​ថ្នាក់ ចង់​វែក​គេ​ចេញ​ពី​ជីវិត​ក៏​មាន​​។ សុភមង្គល​ដ៏​សាមញ្ញ​កាល​ពី​មុន ប្រែ​ទៅ​ជា​រឿង​ទើសទាល់​នា​ពេល​បច្ចុប្បន្ន​ទៅ​ហើយ។ មុន​ចេញ​ពី​ផ្ទះ​ក៏​មិន​ខ្ចី​ញញឺម​ដាក់​គ្នា​ទៀត​ដែរ។ គឺ​ជា​ពេលដែល​នៅ​ក្បែរ​គ្នា គឺ​គ្មាន​ដើម្បី​អ្វី ក្រៅ​ពី​ដើម្បី​តែ​កូន។ មាន​ពេល​ខ្លះ​ក៏​គិត​ថា រក​អ្វី​ដែល​ថ្មី​ថ្មោង​ដូច​ជា អ្នក​ថ្មី​ជា​ដើម។

ពេល​ធុញ​មែន​ទែន​ហើយ គឺ​អាច​ធ្វើ​ឲ្យ​គូ​ភាគី​ឈឺ​ទាំង​សង​ខាង ដោយ​លែង​ខ្លាច​ថា​គេ​នឹង​ចាកចេញ​ពី​ជីវិត​យើង។ គឺ​របៀប​ថា អ្វី​ដែល​នៅ​ចង​ជើង​គ្នា​បាន​នោះ​គឺ កូន ទំនួលខុសត្រូវ​គ្រួសារ។ តែ​បើ​ម្ខាង​ទៀត​ចង់​ចេញ​ទៅ ក៏​មិន​ហាម​ឃាត់​ដែរ។

តាមការពិត​ទៅ ប្ដី​ប្រពន្ធ​មួយ​គូ​ណា​ក៏​ដូច​គ្នា​ដែរ សុទ្ធ​តែ​មាន​ពេល​ធុញទ្រាន់​នឹង​គ្នា​ទាំង​អស់ ដល់​ថ្នាក់​ពេល​ខ្លះ គ្រាន់​តែ​ឃើញ​មុខ​ក៏​មិន​ចង់​មើល​ផង​។ ហើយ​ចំណុច​ដែល​អ្នក​នៅ​ជាមួយ​គ្នា​បាន​យូរ ហើយ​អ្នក​ខ្លះ​ឆាប់​បែក​គ្នា​នោះ​គឺ ត្រង់​ថា អ្នក​ចង់​រក្សា​សុភមង្គល​ដែល​ធ្លាប់​សាង​រួម​គ្នា​ឬ​អត់ ឬ​ក៏​ធុញ​ហើយ ក៏​ចង់​ព្រលែង​ចោល​ទាំង​អស់។ ដូច​នេះ​ហើយ ទាន់​ពេល​ដែល​មិន​ទាន់​ធុញ​គ្នា សូម​ស្រលាញ់​គ្នា​ឲ្យ​បាន​ច្រើន​ៗ មុន​ពេល​បែកចិត្ត​គំនិត​រៀង​ៗ​ខ្លួន៕

ចុចអាន៖ មិនចង់ខុសម្តងហើយម្តងទៀតក្នុងរឿងស្នេហា គួរអានអត្ថបទនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម