អាថ៌​​កំបាំង​​​ថែរក្សា​​សម្រស់​​​​​​​​​ច្រើន​​មុខ​​​​​​​​​​​​​​ ដែល​មាន​​នៅ​ក្នុង​​​​​​​​​ផ្លែ​​បឺរ

  • 2019-06-03 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ផ្លែ​​បឺរ​​​​​មិន​ត្រឹម​​តែ​មាន​​​តួនាទី​​​​​​​សំខាន់​​​​​​​​​​​​សម្រាប់​​សុខភាព​​​ប៉ុណ្ណោះ​​​​​​ទេ ​​​វា​​​ថែម​​​ទាំង​​​​​​​​​​ផ្តល់​អត្ថ​​​ប្រយោជន៍​​​​​​​​ជា​ច្រើន​​​​​​​​ទៀត​ចំពោះ​​​សម្រស់​​។ ​​​​​ហេតុ​នេះ​​ហើយ មិត្ត​​​ៗ​​នារី​គ្រប់​​​រូប​​​ ​​មិន​​គួរ​​មើល​​​​រំលង​​​​​​​​​​​​​​​​​ពី​អាថ៌កំបាំង​​​​​​​​​​​​ថែរក្សា​​​សម្ផស្ស​​​​​​​​​​​​ផ្សំ​​​ចេញ​​​ពី​​​​​​ផ្លែ​បឺរ​​ ​​ដែល​អាច​​យក​ទៅ​អនុវត្ត​នៅ​​ផ្ទះ​​​​​​​​​ ​​​​ចំណាយ​​លុយ​​​​​​តិច​​​​ ចំណេញ​​ពេល​​​វេលា​ និង​​​ទទួល​​​បាន​​​ប្រសិទ្ធិភាព​​ខ្ពស់​​។​

​​​​​១. សម្រាប់​​​​​​​​​ស្បែក​​មុខ​

អត្ថប្រយោជន៍​៖​​​ ​​ជួយ​​​ធ្វើ​ឲ្យ​​​ស្បែក​​មុខ​​​​​​ ទន់​​ ភ្លឺ​​រលោង​​​​​​បែប​​​ធម្មជាតិ​​។​​​​

​​​​​​​​​​​​អ្នក​អាច​យក​​​​សាច់​ផ្លែ​​​​បឺរ​​ស្រស់​​ ​​​​​ទៅ​​កិន​​ឲ្យ​​ម៉ដ្ឋ​​​​​​ ​​​​​​​​​បន្ទាប់​​​មក​​​​យក​​ទៅ​​​បិទ​​លើ​​ផ្ទៃ​​មុខ​​​​​​​​​​​​​​ដែល​​​​​​​​បាន​​​​សម្អាត​​​​​​​រួច​​ ទុក​​​​ចោល​​​​​រយៈ​​ពេល​​ពី​​ ​​​១៥-២០​​​​នាទី​​។ ​​​​​​​បន្ទាប់​មក​​ទៀត​​​ ​​​​​ត្រូវ​​​លាង​​មុខ​​ជាមួយ​នឹង​​​ទឹក​​​​ក្តៅឧណ្ណៗ​​​ ​​​​សឹម​​​​​លាង​​​ជាមួយ​​នឹង​​​ទឹក​​​​​​ត្រជាក់​​​​​​​​តាម​​ក្រោយ។ ​​​​​​​​​

​​​២. ​​​​​​​​​​ប្រើ​​សម្រាប់​​​​​លាង​​មុខ​

អត្ថប្រយោជន៍​៖​​ ​​​​​​​​​​​​​​​​​​​​​​ស័ក្តិ​សម​​សម្រាប់​​​ស្បែក​​​ដែល​​​ឆាប់​​ប្រតិកម្ម​​ជា​​មួយ​​​​ផលិតផល​គ្រឿង​​សម្អាង​​ផ្សេងៗ។ ជួយ​​ឲ្យ​​​ស្បែក​​មុខ​​​​​​​ភ្លឺ​​​​ថ្លា ​​ដោយ​​​​​មិន​​​ពាល់​​​​ដល់​​​សុខភាព​​​ស្បែក​​​។​

​​​​​​​​គ្រឿងផ្សំ​៖​ ​​​​​ផ្លែ​​​​បឺរ​​​ស្រស់​​​​​​​​១​​ ស៊ុត​​​​យក​​​តែ​​ផ្នែក​​ក្រហម​​​​​​​​​​​​​​​​១​គ្រាប់ ​​​​​​​​​ទឹក​​​​​ដោះ​​គោ​ស្រស់​​​​​​​​​​​​​​​​​​១​​​ស្លាប​ព្រា​​បាយ​​​​។

​​​​​​​វិធី​​​​​​​​​ធ្វើ​​៖​ ​​​​​​​​​​​​លាយ​​គ្រឿង​​ផ្សំ​​ទាំង​​​​​អស់​​​​​ចូល​​​​​គ្នា​​​ បន្ទាប់​​​​​​​មក​​យក​​មក​លាប​​​​ហើយ​ធ្វើ​​ការ​​​​​​​​​ម៉ាស្សា​​​​​ថ្នមៗ​​​​​លើ​​មុខ ​ទុក​​​​​ចោល​​ប្រមាណ​​ ១៥​​​នាទី​​​ ​​​​រួច​​​​​​​លាង​​​នឹង​ទឹក​ក្តៅ​​ឧណ្ណៗ​​​​​​​។ អាច​ធ្វើ​​ ២-៣​​​​​​ដង ក្នុង​​មួយ​​​សប្តាហ៍​​។

​​​​៣. ​​ប្រើ​​នៅ​​លើ​​បបូរ​​មាត់​

អត្ថប្រយោជន៍​៖​ ជួយ​​​​​​ធ្វើ​​​​ឲ្យ​​បូរ​​មាត់​ទន់ បំបាត់​ជ្រួញ ​​ផ្តល់​​សំណើម​​​​​​​​​​​។​​​​​

​​​​​​​​​​​​​​​គ្រឿង​​ផ្សំ​៖​ ផ្លែ​​​បឺរ​​ទុំ​​មួយ​​​ចំហៀង ​​​​​​​​​​​​​ប្រេង​​អូលីវ​​​​​​​១​​ស្លាប​​ព្រា​​បាយ​​​​​​​​។

​​​​​​​​​​វិធី​​​​​​​​​ធ្វើ​​៖​ ​​​​​​​​​​​​លាយ​​គ្រឿង​​ផ្សំ​​ទាំង​​​​​​ពីរ​ចូល​​​​​គ្នា ​​​​​បន្ទាប់​​​មក​​​​​លាប​​​​​​លើ​​​​​​​​បបូរ​​មាត់​​​​​​​​ ​​​​​ហើយ​ទុក​​​ចោល​​​​​​​​​​​​២៥​​នាទី​​​​​​​​​​​ ​​​​​​​​រួច​ចាំ​​លាង​​​ចេញ​ជាមួយ​​នឹង​​ទឹក​​ក្តៅ​​​ឧណ្ណៗ​​។ ​​​​​​​​​​គួរ​ធ្វើ​​​​​​​ឲ្យ​​បាន​​​២​​ដង​​ ក្នុង​​មួយ​​​សប្តាហ៍​​។

​​​​៤. ​ប្រើ​​នៅ​​លើ​សក់​​

​​​​​​​​​​​​​​អត្ថប្រយោជន៍​៖​ ​​អាច​​​​ប្រើ​​​​​ធ្វើ​​ម៉ាស់​អប់​​​សក់​​ ​​​​​​​​​​​​​​​​​​​​វា​​មាន​​​​​​តួ​​នាទី​​​យ៉ាង​​​​​សំខាន់ ​​​​​​ដើម្បី​​ជួយ​ឲ្យ​​​​​សក់​​​​​​​​​​​​​​​ទន់​​​រលាស់​​ ​​​ភ្លឺ​​​​​​​​​​ចែង​​ចាំង ជា​ពិសេស​អាច​​​​​​ជំរុញ​​​​​ដល់​​ការ​លូត​​លាស់​​នៃ​​សរសៃ​​​​​សក់​​ទៀត​​​ផង​។ ​​​​​​

​​គ្រឿង​​ផ្សំ​៖​ ផ្លែ​​បឺរ​​​ទុំ​​​មួយ​​ផ្លែ ​​​​​​​​​​​​​​​​​​ប្រេង​​​ដូង​​​​​​​​៣ស្លាប​ព្រា​បាយ​​​ (អ្នក​​​​អាច​​​ប្រើ​​ប្រេង​អូលីវ​​​ជំនួស​ក៏​បាន​​​​​)។

​​​​​​​​វិធី​​​​​​​​​ធ្វើ​​៖​ លាយ​​គ្រឿង​​ផ្សំ​​ទាំង​​​​​​ពីរ​ចូល​​​​​គ្នា​​​​​​​​​​ឲ្យ​​​សព្វ​​ល្អ​​​​​​​​​​​​​​​ បន្ទាប់​​​មក​​​​យក​ទៅ​លាប​​​​​​ម៉ាស្សា​​​​ថ្នមៗ​​​ចាប់​​​ពី​​គល់​​​​រហូត​​ដល់​​​ចុង​​​​​សក់​​​​​​​​​ ​​​​​​​បន្ទាប់​​មក​ទៀត​​​​​​​​​​​​​​ត្រូវ​​លាង​​​ជាមួយ​នឹង​​​​សាប៊ូ​​​​​​​​​​​​​​​​​​កក់​​​​​សក់​​​​​​​​​​​​​​​​​និង​​​​​ទឹក​​​ស្អាត​​​​​​​​​​​​​​​​​ចេញ​ជា​​​​​ការ​​​​​​​ស្រេច​​​​។ ​​​​​​​​​​គួរ​​​​ធ្វើ​​​​​​​ឲ្យ​​បាន​​​​​​​​​ទៀង​ទាត់ ​​​​​​​​​២​​​​ដង​​​​​​ក្នុង​​មួយ​​​សប្តាហ៍ អ្នក​​​នឹង​​ឃើញ​​លទ្ធផល​​គួរ​​​​​ឲ្យ​​ភ្ញាក់​​ផ្អើល​​​​​​​​​មិន​​​​ខាន​​​​។

​​​​៥. ប្រើ​​​សម្រាប់​​​ស្បែក​​​​មុខ​​មុន​​

​​​​​​​​​​អត្ថប្រយោជន៍​៖​ ជួយ​​​ឲ្យ​​មុន​​​ក្រៀម និង​​ក្រាប​​មុខ​​​ជាង​​​មុន​។

​​គ្រឿង​​ផ្សំ​៖​ ផ្លែ​​បឺរ​​​ទុំ និង​​ប្រេង​​អូលីវ។

​វិធី​​​​​​​​​ធ្វើ​​៖​ ​​ដាក់​​ផ្លែ​​បឺរ​​​ទុំ និង​​ប្រេង​​អូលីវ កិន​​បញ្ចូល​​គ្នា​​​​​ ​​​​​​​​​​ហើយ​​​​យក​​វា​​​​​​​​​​​​​​ទៅ​​​​​​​​​លាប​​​​នៅ​លើ​​មុខ ​​​​​​​​​​ទុក​​​ចោល​​​​​​​​ពី​​​២០-៣០​​នាទី ​​​​សឹម​​​លាង​​​ចេញ​​​​នឹង​​​ទឹក​​​ស្អាត​​​។ ​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​

​​​​​​​​​​​​​

​​​​​​​​

​​​

​ ​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម