ថ្លើមរបស់អ្នកត្រូវការឲ្យអ្នកចូលគេងនៅម៉ោងនេះ
- 2019-05-30 03:17:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លើមរបស់អ្នកត្រូវការឲ្យអ្នកចូលគេងនៅម៉ោងនេះ
តើអ្នកគួរតែចូលគេងនៅម៉ោងប៉ុន្មាន? តើមានពេលចូលគេងដ៏ល្អបំផុតដែរទេ? គេនិយាយថាចូលគេងលឿនហើយក្រោកពីគេងលឿនល្អចំពោះសុខភាព តើពិតដែរទេ? តើវាជារឿងត្រឹមត្រូវដែរទេដែលចូលគេងយឺតហើយក្រោកពីគេងយឺត?
តាមពិតទៅអ្នកមាននាឡិកាជីវសាស្ត្រមួយក្នុងរាងកាយរបស់អ្នក។ វាមានភាពជាក់លាក់ខ្លាំងណាស់។ វាជួយគ្រប់គ្រងមុខងារផ្សេងៗនៃរាងកាយរបស់អ្នករួមទាំងពេលវេលានៃការគេងរបស់អ្នកផងដែរ។
ចាប់ពីម៉ោង ១១ យប់ ដល់ ៣ ជិតភ្លឺ ចរន្តឈាមរបស់អ្នកភាគច្រើនផ្ដោតលើថ្លើមរបស់អ្នក។ ថ្លើមរបស់អ្នកកាន់តែធំនៅពេលដែលវាពោរពេញទៅដោយឈាម។នេះជាពេលដ៏សំខាន់នៅពេលដែលរាងកាយរបស់អ្នកទទួលរងនូវដំណើរការបន្សាបជាតិពុល។ ថ្លើមរបស់អ្នកត្រូវបានបន្សាបនិងបំផ្លាញសារធាតុពុលដែលប្រមូលបានពេញមួយថ្ងៃ។
បើសិនជាអ្នកមិនគេងនៅម៉ោងនេះ ថ្លើមរបស់អ្នកមិនអាចទទួលរងដំណើរការបន្សាបបានល្អទេ។
បើសិនជាអ្នកគេនៅម៉ោង ១១ យប់ អ្នកមានពេល ៤ ម៉ោងពេញដើម្បីបន្សាបជាតិពុលក្នុងរាងកាយ។ បើសិនជាអ្នកគេងនៅម៉ោង ១២ យប់ អ្នកមានពេល ៣ ម៉ោង។
បើសិនជាអ្នកគេងនៅម៉ោង ១ យប់ អ្នកមានពេល ២ ម៉ោង។
ហើយបើសិនជាអ្នកគេងនៅម៉ោង ២ យប់ អ្នកមានពេល ១ ម៉ោងក្នុងការបន្សាបជាតិពុល។
ចុះបើអ្នកគេងក្រោយម៉ោង ៣ ជិតភ្លឺវិញ? ប្រាកដណាស់ អ្នកនឹងគ្មានពេលបន្សាបជាតិពុលក្នុងខ្លួនរបស់អ្នកទេ។ បើសិនជាអ្នកនៅតែបន្តការគេងបែបហ្នឹងទៀត ជាតិពុលទាំងអស់នឹងនៅកកកុញពេញរាងកាយរបស់អ្នកគ្រប់ពេល។ អ្នកប្រាកដជាដឹងហើយថានឹងមានអ្វីកើតឡើងបន្ទាប់។
ប្រភព៖ manjushreesudheendra
ចុចអាន៖ ស្រីៗកុំអូសរំលង! វេជ្ជបណ្ឌិតជំនាញបង្ហើបវិធីធ្វើឲ្យជំងឺមហារីករលាយបាត់ដោយខ្លួនឯង