ទុក្ខ​សោក​ទាំង​ប៉ុន្មាន​ដែល​មាន​តែ​អ្នក​អត់​គូ​យូរ​ឆ្នាំ​ទើប​យល់​ច្បាស់

  • 2019-05-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ភាព​នៅ​លីវ​មាន​អត្ថប្រយោជន៍​ច្រើន វា​មិន​មាន​ន័យ​ថា អត់​មាន​ផល​ពិបាក​ទាំង​អស់​នោះ​ទេ ត្បិត​បើ​អត់​គយូរ​ពេក ក៏​មាន​ទុក្ខ​សោក​ច្រើន​មិន​តិច​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​អត់​គូរ​កើត​ទុក្ខ​ពិបាក​ចិត្ត នៅ​ពេល​ប្រៀប​ធៀប​នឹង​អ្នក​មាន​ស្នេហា។

១. ត្រូវ​គេ​ចំអក

ទោះ​បី​ជា​ដឹង​ថា មិត្តភ័ក្ដិ​ ក៏ដូច​ជា​ក្រុម​គ្រួសារ​ពេល​ខ្លះ​គ្រាន់​តែ​ចំអក​យើង​លេង​សើច​ប៉ុណ្ណោះ​នៅ​ពេល​ឃើញ​យើង​កណ្ដោចកណ្ដែង​យូរ តែ​យើង​ខ្លួន​ឯង​ក៏​មាន​ខ្លួន​ដែរ ពេល​ឧស្សាហ៍​ត្រូវ​គេ​ថា​ឲ្យ​ថា​គ្មាន​អ្នក​យក​ដូច​នេះ។

២. អន់​ចិត្ត

ក្រុម​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ដើរ​ជុំ​គ្នា ៥-៦​នាក់ នៅ​ពេល​នេះ​ក្រឡេក​មើល​ឡើង​វិញ នៅ​សល់​តែ​ឯង ព្រោះ​គេ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​គូ​អស់​ហើយ។ ដូច​នេះ​នៅ​ចុង​សប្ដាហ៍ គេ​ក៏​ចំណាយពេល​ជាមួយ​មនុស្ស​ដែលគេ​ស្រលាញ់ ហើយ​យើង​ត្រូវ​ទៅ​ណា​មក​ណា​តែ​ឯង។ 

៣. Valentine ជា​អ្វី?

ទោះ​ដឹង​ថា​ថ្ងៃ Valentine គឺ​ជា​ថ្ងៃ​បង្ហាញ​ក្ដី​ស្រលាញ់​ជា​រួម មិនមែន​សម្រាប់​តែ​គូ​ស្នេហ៍ តែ​ពេល​គេ​ឃើញ​គេ​បង្អួត​មនោសញ្ចេតនា​របស់​ខ្លួន បើ​ថា​មិន​ច្រណែន​សោះ គឺ​កុហក​ហើយ។ ចំពោះ​អ្នក​អត់​គូ ថ្ងៃ​នេះ​គ្រាន់តែ​ជា​ថ្ងៃ​ធម្មតា ហើយ​ត្រូវ​មើល​ភាព​ផ្អែមល្ហែម​របស់​គេ​ទៀត។

៤. ឧស្សាហ៍​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក

នឹង​មាន​ពេល​ខ្លះ នៅ​ពេល​ដែល​មិត្ត​យើង​ទើប​មាន​សង្សារ​ ហើយ​មិន​ហ៊ាន​ទៅ​ជួប​គេ​តែ​ម្នាក់​​ឯង នោះ​អ្នក​នឹង​ត្រូវ​គេ​អូស​ទៅ​ជាមួយ។ យ៉ាងណាក្ដី នៅ​ពេល​ទៅ​ដល់​កន្លែង​ជួប​គ្នា យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​គ្មាន​ស្រមោល ឬ​និយាយ​ឲ្យ​ត្រង់​ទៅ​ពួក​គេ​អត់​មើល​ឃើញ​វត្តមាន​របស់​យើង​តែ​ម្ដង៕

ចុចអានបន្ត៖

 

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម