ទីក្រុង​ទេសចរណ៍​ពេញ​និយម​ដែល​ថោក​បំផុត​ពិភពលោក​ទាំង​១៥ ចាយ​មិនដល់​១៥​ដុល្លារក្នុង​មួយ​ថ្ងៃ

  • 2019-05-22 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើរ​លេង​ទេសចរណ៍​នៅ​ប្រទេស​ក្រៅ​គឺ​ជា​ការ​ចង់​បាន​​មនុស្ស​ជា​ច្រើន ​ជាពិសេសនៅ​រាល់​ពេល​មាន​ថ្ងៃ​ឈប់​សម្រាកច្រើន​ជាប់​ៗ​គ្នា។ យ៉ាងណាក្ដី ថ្លៃ​ចាយ​វាយ​ច្រើន​ក៏​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​មួយ​ចំនួន​ផង​ដែរ។

យ៉ាងណាក្ដី ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ទេសចរណ៍​ល្បី​ៗ​ តែ​ថវិការ​នៅ​មាន​កម្រិត​ គឺ​អាច​ជ្រើស​ទីក្រុង​ទាំង​១៥​នេះ​បាន ព្រោះ​យោង​តាម​គេហទំព័រ Go Banking Rate ទីក្រុង​ទេសចរណ៍​ទាំង​នេះ​គឺ​ថោក​ជាង​គេ​ ដោយ​ចាយ​ក្នុង​មួយ​ថ្ងៃ​មិន​ដល់​១៥​ដុល្លារ​ផង។

១៥. ទីក្រុង Xi’an ប្រទេស​ចិន (១៤,០៥ ដុល្លារ/ថ្ងៃ) តម្លៃ​សណ្ឋាគារ​ចាប់​ផ្ដើម​ពី​៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ថ្លៃ​អាហារ​ប្រមាណ​២​ដុល្លារ​ក្នុង​១​ពេល។

១៤. កោះ ភូកេត ប្រទេស​ថៃ (១៤,០៥ ដុល្លារ/ថ្ងៃ) ថ្លៃ​ស្នាក់​នៅ​ចាប់​ផ្ដើម​ពី​៤​ដុល្លារ​ក្នុង​១​ថ្ងៃ និង​អាហារ​មួយ​ពេល៣​ដុល្លារ។

១៣. ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វីលីពីន (១៣,៩៦ ដុល្លារ/ថ្ងៃ) តម្លៃ​ស្នាក់​នៅ​ចាប់​ផ្ដើម​ពី ៤,៨៨​ដុល្លារ និង​អាហារ​ពេញ​មួយ​ថ្ងៃ​គឺ​ថ្លៃ​ប្រមាណ​៨​ដុល្លារ។

១២. ទីក្រុង Kolkata ប្រទេស​ឥណ្ឌា ( ១៣,៩៥ ​ដុល្លារ/​ថ្ងៃ) ថ្លៃ​ឡាន​ក្រុង​ធ្វើ​ដំណើរ​ទៅ​មក​គឺ ០,៦​ដុល្លារ។ ថ្លៃ​ផ្ទះ​សំណាក់​ចាប់​ពី​៦​ដុល្លារ និង​អាហារ​ចាប់​ពី​៣​ដុល្លារ​មួយពេល។

១១. កោះ ក្រាប៊ី ប្រទេស​ថៃ (១៣,៨ ដុល្លារ/ថ្ងៃ) តម្លៃ​ស្នាក់​នៅ​ចាប់​ពី​៥​ដុល្លារ​ក្នុង​១​ថ្ងៃ និង​អាហារ​មួយ​ពេល​មាន​តម្លៃ​ចាប់​ពី​២,៥​ដុល្លារ។

១០. ទីក្រុង Lviv ប្រទេស​អ៊ុយ​ក្រែន (១៣,៧៩ ដុល្លារ/ថ្ងៃ) តម្លៃ​ស្នាក់​នៅ​ចាប់​ពី​៦​ដុល្លារ​មួយ​ថ្ងៃ និង​អាហារថ្លៃ​៧​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

៩. ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី (១៣,៧៨​ ដុល្លារ/ថ្ងៃ) តម្លៃ​ផ្ទះ​សំណាក់​នៅ​ទីក្រុង​នេះ​ចាប់​ផ្ដើម​តែ​ពី​៥​ដុល្លារ​មួយ​ថ្ងៃ និង​អាហារ​សាមញ្ញ​មួយ​ពេល​ថ្លៃ​តែ​៣​ដុល្លារ។

៨. ទីក្រុង​បាងកក ប្រទេស​ថៃ (១៣,៣៩ ដុល្លារ/ថ្ងៃ) តម្លៃ​ស្នាក់​នៅ​ចាប់ពី​៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បន្ទប់​ចែក​រំលែក​គ្នា និង​អាហារ​មួយ​ពេល​ចាប់​ពី​២​ដុល្លារ។

៧. ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ( ១១,៥ ដុល្លារ/ថ្ងៃ) តម្លៃ​អាហារ​មួយ​ពេល​ចា​ប់​ពី​២​ដុល្លារ និង​តម្លៃ​ស្នាក់​នៅ​ចាប់​ពី​៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

៦. ទីក្រុង Marrakech ប្រទេស​ Maroc ( ១០,៥៦​ ដុល្លារ/​ថ្ងៃ) តម្លៃ​ស្នាក់​នៅ​មាន​ចាប់​ពី​៥​ដុល្លារ និង​អាហារ​មួយ​ពេល ២,៥​ដុល្លារ។

៥. ទីក្រុង Agra ប្រទេស​ឥណ្ឌា (១០,១៨ ដុល្លារ/ថ្ងៃ) អាហារ​មួយ​ពេល​ចាប់​ពី​៥​ដុល្លារ និង​តម្លៃ​ស្នាក់​នៅ​តែ​៣​ដុល្លារ​ក្នុង​១​ថ្ងៃ។

**៤. ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ តម្លៃ​ស្នាក់​នៅ​ នៅ​ទី​នេះ​ចាប់​ផ្ដើម​ត្រឹម​តែ​ពី​៣​ដុល្លារ និង​អាហារ​មួយ​ពេល​ត្រឹម​តែ ១,៥​ដុល្លារ​ប៉ុណ្ណោះ។  

          ៣. ទីក្រុង​កូឡំបូ ប្រទេស​ស្រី​លង្កា (៩,៧៨ ដុល្លារ/​ថ្ងៃ) តម្លៃ​ស្នាក់​នៅ​ចាប់​ពី​៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​អាហារ​មួយ​ពេល​ចាប់​ពី​២​ដុល្លារ។

២. ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម (៩,៣៨​ ដុល្លារ/ថ្ងៃ) តម្លៃ​ផ្ទះ​សំណាក់​ចាប់​ពី​៤​ដុល្លារ និង​អាហារ​មួ​យ​ពេល​មាន​ចាប់​ពី​១​ដុល្លារ​ឡើង​ទៅ។

១. កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី (៩,០៥ ដុល្លារ/ថ្ងៃ) តម្លៃ​បន្ទប់​ចែក​រំលែក​គ្នា​មាន​ចាប់​ពី​៤​ដុល្លារ​មួយ​ថ្ងៃ និង​អាហរ​មួយ​ពេល​ចាប់​ពី​២​ដុល្លារ៕

ចុចអាន៖ ​ទិដ្ឋភាពចម្ការផ្លែឈើ និងសួនទឹកនៅម៉ាឡេ ឃើញហើយចង់តែទៅលេង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម