ទិដ្ឋភាពចម្ការផ្លែឈើ និងសួនទឹកនៅម៉ាឡេ ឃើញហើយចង់តែទៅលេង

  • 2019-05-08 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 63

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ ​កញ្ញា​នឹង​នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​ទៅ​ដើរ​កម្សាន្ត​ក្នុង​​ចម្ការ​និង​កសិដ្ឋាន រួម​ជាមួយ​សួន​ទឹក​ Desaru ដែល​មាន​ទីតាំង​​ស្ថិត​ក្នុង​ក្រុង​ Johor Bahru ​​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី​វិញ​ម្ដង។

ចម្ការ និង​កសិដ្ឋាន Desaru

លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង​៧០​ហិចតា ចម្ការ​ Desaru ​មាន​ដំណាំ បន្លែ និង​ផ្កា​ជាង​១០០​មុខ ហើយ​បាន​បើក​ដំណើរ​ការ​ជាង​១០​ឆ្នាំ​មក​ហើយ។ នៅ​ទី​នេះ អ្នក​ទេសចរ​អាច​រីករាយ​នឹង​ទេសភាព​បែប​ធម្មជាតិ ជាមួយ​ការ​ដើរ​ទស្សនា​ការ​ដាំ​ដុះ​ផ្លែ​ឈើ​​​ត្រូពិច​ច្រើន​ជាង​១០០​មុខ​ ដូច​ជា ស្វាយ ខ្នុរ ម្កាក់ ជម្ពូ ត្របែក ផាសិន ស្រកានាគ សាវម៉ាវ ទុរេន មង្ឃុត និង​ស្ពឺ​ជា​ដើម។

ចុចអាន៖ មក​ដឹង​ត្រួស​ៗ​ពី​ប្រទេស​ម៉ាឡេស៊ី សម្រាប់​អ្នក​មាន​គម្រោង​ទៅ​ដើរ​លេង​ថ្ងៃ​ក្រោយ

ក្រៅ​ពី​នេះ ក៏​មាន​ដាំ​បន្លែ​​បន្លុក​ច្រើន​មុខ​ទៀត​ដូច​ជា ជី​គ្រប់​ប្រភេទ ពពាយ ម្ទេស ត្រកួន ស្ពៃ​ជាដើម។ ក្រៅ​ពី​ដើរ​ទស្សនា​និង​ភ្លក់​រសជាតិ​បន្លែ ផ្លែ​ឈើ​ដែល​ដាំ​ដោយ​មិន​ប្រើ​ជី​គីមី​ហើយ​នោះ ទេសចរ​ក៏​អាច​បន្ត​ទៅ​ឱ្យ​ចំណី​ត្រី​ក្នុង​ស្រះ​ដែល​មាន​​ចម្រុះ​ពូជ និង​ពណ៌​មើល​ទៅ​គួរ​ឱ្យ​រីករាយ។

ធ្វើ​ដំណើរ​ហួស​ពី​ចម្ការ​​ផ្លែ​ឈើ និង​​ឱ្យ​ចំណី​ត្រី អ្នក​នឹង​បាន​ទៅ​ដល់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ មាន​ដូច​ជា ទន្សាយ ពពែ មាន់ និង​អណ្ដើក​ជា​ដើម​ ហើយ​អាច​ឱ្យ​ចំណី​ពួក​វា​ស៊ី និង​ថត​រូប​តាម​ចិត្ត។

អ្វី​ដែល​កាន់​តែ​ពិសេស​ អ្នក​នឹង​បាន​រីករាយ​នឹង​ការ​ញ៉ាំ​ផ្លែ​ឈើ​ជា​លក្ខណៈ​ប៊ូហ្វេ និង​ភ្លក់​អាហារ​ដែល​ចម្អិន​ដោយ​ផ្លែ​ឈើ និង​បន្លែ​ដែល​ដាំ​ក្នុង​ចម្ការ​នេះ​តែ​ម្ដង។ សម្រាប់​មុខ​ម្ហូប​ដែល​ល្បី​ជាង​គេ​ក្នុង​កសិដ្ឋាន​នេះ​គឺ សម្ល Asam Pedas ដែល​ប្រើ​ផ្លែ​ផាសិន និង​​សម្ល Masak Lemak Nangka ដែល​ប្រើ​ផ្លែ​ខ្នុរ​ខ្ចី​ជា​​បន្លែ​គោល។

សួន​ទឹក​ Desaru Coast Adventure Waterpark

​សួន​ទឹក​ Desaru ចាប់​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី១៥ ​វិច្ឆិកា ២០១៨ ដែល​ជា​សួន​ទឹក​ទើប​បង្កើត​ថ្មី​និង​មាន​កន្លែង​លេង​​ទឹក​ច្រើន​ប្រភេទ ទាំង​សម្រាប់​មនុស្ស​ធំ និង​ក្មេង​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ។

មាន​ទី​តាំង​ស្ថិត​នៅ​លើ​ឆ្នេរ Desaru ​ក្នុង​​រដ្ឋ​ Johor ប្រទេស​ម៉ាឡេស៊ី លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង​១០​ម៉ឺន​ម៉ែត្រ​ការេ បើក​ពី​ម៉ោង​១០​ព្រឹក ដល់​៦​ល្ងាច។ ចំពោះ​តម្លៃ​សំបុត្រ​វិញ៖

-សម្រាប់​មនុស្ស​ធំ​គឺ S$៥០ (៣៧ដុល្លារ​អាមេរិក) សម្រាប់​ការ​ទិញ​សំបុត្រ​ភ្លាម​ចូល​ភ្លាម និង​​នៅ​សល់​តែ ៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​សម្រាប់​ការ​កក់​តាម​អនឡាញ​ជា​មុន។

-សម្រាប់​ក្មេង​ក្រោម១១​ឆ្នាំ​ឡើង​ ២៧​ដុល្លារ​អាមេរិក សម្រាប់​ការ​ទិញ​ភ្លាម​ចូល​ភ្លាម និង​ ២៣​ដុល្លារ​អាមេរិក​សម្រាប់​ការ​កក់​តាម​អនឡាញ។

សម្រាប់​ឧបករណ៍​​លេង​ទឹក​សប្បាយៗ និង​រំភើប​ញាប់​ញ័រ​មាន​ដូច​ជា Roller Coaster ដែល​ជិះ​ក្នុង​ល្បឿន​​៧០​គ.ម/ម៉ ចុះ​កាត់​ពី​លើ​​​ទឹក​បែក​ខ្ចាយ, ទូក​ហោះ​ដែល​អាច​ហោះ​បាន​ដល់​១៨០​ដឺក្រេ, កន្លែង​រលក​យក្ស ឬ​ជិះ​ពោង​បណ្ដែត​លើ​ទឹក​មើល​ទេសភាព និង​មាន​លក់​អាហារ-ភេសជ្ជៈ​​ច្រើន​ជម្រើស​ផង​ដែរ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម