ការ​សិក្សា៖ កូន​បង​ច្រើន​​ជា​កូន​ឆ្លាត​ និង​រៀនពូកែជាង​គេ​ក្នុង​គ្រួសារ

  • 2019-04-11 04:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​របស់​ទស្សនាវដ្ដី​ធនធាន​មនុស្ស (Journal of Human Resources) បាន​បង្ហាញ​ថា កូន​ច្បង​ច្រើន​តែ​ឆ្លាត​​ និង​រៀន​ពូកែ​ជាង​ប្អូនៗ ដោយ​សារ​ពួក​គេ​ទទួល​បាន​ការ​បណ្ដុះ​ទឹក​ចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុកម្ដាយ​បាន​ច្រើន។

ចុចអាន៖ ចង់​ចិញ្ចឹម​កូន​ឱ្យ​ដើរ​តាម​គន្លង​ធម៌​ ឪពុកម្ដាយ​ត្រូវ​ដឹង​ពី​ចំណុច​ទាំង​៧​នេះ

រូបតំណាង

ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​​ដោយ​យោង​តាម​ការ​​ស្ទង់​មតិ​ទៅ​លើ​ជនជាតិ​អាមេរិក​អាយុ​ពី​១៤​ដល់​២១​ឆ្នាំ ដែល​ត្រូវ​បាន​គេ​សម្ភាស​ជា​ច្រើន​សា​តាំង​ពី​ឆ្នាំ​១៩៧៩​មក ​ដោយ​សាកសួរ​អំពី​លេខ​រៀង​កំណើត​របស់​ពួក​គេ​ក្នុង​គ្រួសារ ពិន្ទុ​​នៅ​សាលា​ បរិយាកាស​គ្រួសារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត។

រូបតំណាង

ចុចអាន៖ អ្នក​​ជា​កូន​ទី​ប៉ុន្មាន? មក​មើល​និស្ស័យ​មនុស្ស​តាម​លំដាប់​នៃ​កូន​ក្នុង​គ្រួសារ

​ហេតុ​ផល​ត្រូវ​បាន​គេ​សន្និដ្ឋាន​បាន​ថា​ដោយ​សារ​ កូន​ច្បង​​បាន​ទទួល​ក្ដី​ស្រលាញ់ ថ្នាក់​ថ្នម និង​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក​ម្ដាយ​ទាំង​ស្រុង ព្រោះ​ភាព​ជា​ម្ដាយ​ឪពុក​ថ្មីថ្មោង​តែង​ចង់​​ផ្ដល់​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ដល់​កូន​ដំបូង ទាំង​ផ្លូវ​ចិត្ត សម្ភារៈ ការ​សិក្សា និង​ពេល​វេលា។ នេះ​មិន​មែន​បាន​ន័យ​ថា​ ឪពុក​ម្ដាយ​មិន​​ស្រលាញ់​កូន​​ប្អូន​​ដូច​កូន​បង​ឡើយ គ្រាន់​តែ​ថា ពេល​មាន​កូន​ទី​២ ទី​៣ ឪពុក​ម្ដាយ​ត្រូវ​​ចំណាយ​ពេល​វេលា​កាន់​តែ​ច្រើន​ទៅ​លើ​ការងារ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ហើយ​ភាគ​ច្រើន​ទុក​ភារៈ​អប់​រំ​បន្ត​ទៅ​ឱ្យ​កូន​ច្បង​ជា​អ្នក​ធ្វើ​ចំពោះ​ប្អូនៗ។

រូបតំណាង

ចុចអាន៖ ពេលវេលាដ៏កក់ក្តៅរវាងម្តាយ និងកូនជាទីស្រឡាញ់

មូល​ហេតុ​មួយ​ទៀត​ផ្សារ​ភ្ជាប់​ពី​ចំណុច​ខាង​លើ គឺ​កូន​ច្បង​ទទួល​បាន​ឱកាស​ចែក​រំលែក​ការ​អប់​រំ​ដល់​ប្អូន ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ចាស់​ទុំ ដឹង​ខុស​ត្រូវ និង​បាន​អនុវត្ត​គំនិត​គិត​គូរ​ល្អិតល្អន់ ធ្វើ​ជា​គំរូ​ដល់​ប្អូនៗ ដែល​ចំណុច​នេះ​កូន​ពៅ​មិន​អាច​ធ្វើ​បាន​ក្នុង​គ្រួសារ៕

ប្រភព៖ Businessinsider | Today ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម