ពេលវេលាដ៏កក់ក្តៅរវាងម្តាយ និងកូនជាទីស្រឡាញ់

  • 2018-12-20 09:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានគភ៍រហូតដល់សម្រាល គឺជាដំណើរជីវិតមួយដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចំា និងមិនអាចបំភ្លេចបាន។ រាល់ម្តាយគ្រប់រូប រមែងតែងបន្សល់នូវបទពិសោធល្អៗ និងពិសេសៗក្នុងការថែរក្សាកូនជាទីស្រលាញ់ដោយគ្មានលក្ខខណ្ឌ។ ខណៈនេះ ពួកយើងនឹងនាំលោកអ្នកមកជួបជាមួយអ្នកម្តាយដែលបានឆ្លងកាត់បទពិសោធដ៏មានតម្លៃ និងមានន័យនៅក្នុងជិវិតដើម្បីចែករំលែកតាំងពីគភ៍នៅក្នុងផ្ទៃ។

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្តែង និងអ្នកជំនួញដ៏ជោគជ័យមួយរូប ហើយថ្មីៗនេះអ្នកនាងបានក្លាយជាអ្នកម្តាយដែលមានកូនស្រីដ៏គួរឱ្យស្រលាញ់អាយុ៥ខែបានប្រាប់ថា៖ «អ្វីដែលខ្ញុំបានធ្វើនៅពេលមានគភ៍ គឺថែរក្សាសុខភាពឱ្យល្អ ដើម្បីកូនស្រីសំណព្វរបស់ខ្ញុំមានសុខភាពល្អដែរ»។ អ្នកនាងស្រីមុំ បានបន្តថា មុនពេលធ្វើអ្វីមួយ នាងបានស៊ើបសួរបទពិសោធពីអ្នកម្តាយដទៃទៀតក្នុងការរៀបចំខ្លួនជាម្តាយ ដូចជាការទទួលទាន និងការពិនិត្យសុខភាពជាដើម។

ចំណែកអ្នកនាង សែម សុវត្ថិឌី ជាមន្រ្តីរាជការមួយរូបដែលទើបតែសម្រាលកូនទី២កាលពីប៉ុន្មានខែកន្លងទៅនេះ បានឱ្យដឹងថា៖ «ចាំបានថាពួកយើងសប្បាយចិត្តនៅពេលដឹងថាពួកយើងមានរឿងល្អគឺមានគភ៍ បន្ទាប់ពីពួកយើងបានរៀបអាពាហ៍ពិពាហ៍ ហើយបានទន្ទឹងរង់ចាំកូនរបស់ពូកយើងជារៀងរាល់ថ្ងៃ»។ អ្នកនាងសុវត្ថិឌី បានបន្ថែមថា៖ «ខ្ញុំចងចាំថាពេលកំពុងសម្រាលកូន ខ្ញុំយំពីរដងដោយខ្ញុំយំដំបូងដោយសារវាឈឺខ្លាំងដែលមិនដែលឈឺបែបនេះពីមុនមកទេ ហើយខ្ញុំយំលើកទីពីរ ដោយសារសប្បាយចិត្តព្រោះទីបំផុតបានជួបមុខកូនបន្ទាប់ពីគភ៍អស់រយៈពេល៩ខែ ហើយខ្ញុំព្យាយាមផ្តល់អ្វីគ្រប់យ៉ាងសម្រាប់គាត់»។ អ្នកម្តាយវ័យក្មេងមួយរូបទៀតដែលមានកូនប្រុសអាយុ២ឆ្នាំ អ្នកស្រី សុង គីមសួរ បានឱ្យដឹងថា៖ «ពិតជារំភើបខ្លាំងណាស់ ដូចដែលខ្ញុំរំពឹងទុកអញ្ចឹងក្នុងការបង្កើតគ្រួសារ និងទទួលបន្ទុកជាកាតព្វកិច្ចថ្មីតាំងពីពេលខ្ញុំដឹងថាខ្ញុំកំពុងមានគភ៍ជាលើកដំបូង»។

អ្នកនាងគីមសួរ បាននិយាយទាំងទឹកភ្នែករលីងរលោងថា៖ «ថ្ងៃមួយ កូនក្នុងផ្ទៃបានធាក់ខ្ញុំហើយពេលនោះទឹកភ្នែកក៏ហូរចេញមកពីព្រោះខ្ញុំមានអារម្មណ៍ថាពួកយើងមានទំនាក់ទំនងផ្សាភ្ជាប់គ្នាជាពិសេស»។

ការសម្រាលកូនផ្តល់កំណើតដល់ជីវិតមួយ គឺប្រហែលជារឿងដ៏ក្លាហាន និងឈឺចាប់មួយដែលម្តាយបានជួបប្រទះសម្រាប់កូនៗជាទីស្រលាញ់របស់ពួកគេ។ អ្នកទំាងពីរក៏បានលើកឡើងថា ចាប់តាំងពីមានគភ៍ដំបូង ពួកគាត់ចាប់ផ្តើមគិតគូរខ្លំាងលើរបបអាហារដែលសម្បូរដោយជីវជាតិ និងមានប្រយោជន៍ដល់កូនក្នុងផ្ទៃ ក៏ដូចជាធ្វើលំហាត់ប្រាណងាយៗដើម្បីសុខភាពល្អទំាងម្តាយ និងកូនផងដែរ។ លើសពីនេះ ពួកគាត់បានរៀបចំសម្ភារៈចាំបាច់មួយចំនួនដូចជា ខោទឹកនោម ដបទឹកដោះគោ សាប៊ូកក់សក់ សម្លៀកបំពាក់ ស្រោមដៃ មួក និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ ដូចគ្នាដែរ អ្នកនាងស្រីមុំ បានបង្ហើបថា៖ «ការជ្រើសរើសខោទឹកនោមសម្រាប់ទារក និងកូនតូច គឺសំខាន់ណាស់ជាពិសេសលើគុណភាពដែលសាកសមសំរាប់ក្មេងរពឹស និងផ្តល់ផាសុកភាព។ ហើយក៏គួរតែផ្លាស់ប្តូររៀងរាល់២ទៅ៣ម៉ោងម្តង ដើម្បីកុំអោយពួកគាត់មានបញ្ហារលាកស្បែក»។ អ្នកនាងបានបន្ថែមថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសប្បាយនឹងធ្វើអ្វីគ្រប់យ៉ាងជាមួយកូនស្រីខ្ញុំ មិនថារឿងអ្វីក៏ដោយ។ ពួកយើងរីករាយជាមួយគ្នា គាត់តែងតែសើចសប្បាយពេលខ្ញុំលេងបិតពួន និងសកម្មភាពសប្បាយៗផ្សេងទៀត នៅពេលខ្ញុំស្លៀកខោទឹកនោមឱ្យគាត់»។

ខោទឹកនោមម៉ាក UniDry ត្រូវបានរចនាជាពិសេស សម្រាប់ក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់២៥គីឡូក្រាម មានដូចជា ទំហំS (៣-៧គក) ទំហំM (៦-១១គក) ទំហំL (៩-១៤គក) ទំហំXL (១២-១៧គក) ទំហំXXL (១៥-២៥គក) ដែលសាកសមសំរាប់ក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។ ខោទឹកនោមនេះក៏មានបំពាក់ បច្ចេកវិទ្យា3Dការពារការលេចធ្លាយ ស្រូបទឹកបានល្អ ងាយស្រួលហែកយកចេញ ចង្កេះខោទន់យឺត ស្កត់បកបិតដែលជាប់បានល្អ និងជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី៕

ចុចអាន៖កូន​ៗ​រៀន​ពូកែ​ដោយសារ​មាន​ម្ដាយ​ធ្វើ​រឿង ៦ យ៉ាង​នេះ

អត្ថបទពាណិជ្ជកម្ម

អត្ថបទពេញនិយម