ម្យ៉ាងដែរ! Think Nature នាំចូល​ផលិតផល​ថែរក្សា​ស្បែក​ថ្មី ផ្សំចេញពី "ដី និង ភក់"

  • 2019-04-10 11:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Think Nature ដែល​ជា​ម៉ាក​ផលិតផល​ធម្មជាតិ​ថែរក្សា​សម្រស់​ដែល​គ្មាន​ក្លិន និង​ពណ៌​សិប្ប​និម្មិ​ត បាន​នាំចូល​នូ​វ​ផលិតផល​ថែរក្សា​ស្បែក​ថ្មី​ម៉ាក Terraga សម្រាប់​នារី​ទាំង​ ៦​មុខ ​ឈ្មោះ​ម៉ាក Terraga គឺជា​ឈ្មោះ​កាត់​ពីពាក្យ “Terra” និង “Gagatem” ដែល​មាន​ន័យថា “ ដី​ និង ភក់​” ជា​ភាសាឡាតាំង​។​

សារធាតុ​ផ្សំ​នៃ Terraga គឺ​ចម្រាញ់​ចេញពី​ដី​ភក់ ដែល​ជា​ដី​ដែល​ត្រូវបាន​ផ្អាប់​ទុក​នូ​វ​ថា​ម​ពល​ធម្មជាតិ​នៃ​រុក្ខជាតិ​អាក​ទិកណា​ដែល​អាច​សម្រប​ខ្លួន​និង​លូតលាស់​នៅក្នុង​បរិយាកាស​ដែល​លំ​បាក​ក្នុង​ការលូតលាស់​បាន​។​វា​អាច​ជួយ​រក្សា​តុល្យភាព​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្ថិតក្នុង​ស្ថានភាព​ល្អ​បំ​ផុត​ជាមួយនឹង​ថា​ម​ពល​នៃ​រុក្ខជាតិ​ដ៏​ច្រើន​ក្រៃលែង​។​ សារធាតុ​ផ្សំ​ត្រូវបាន​ចម្រាញ់​ចេញពី​ដី​ភក់ Peatland ក្នុង​តំបន់​ហ្វាំង​ឡង់​ដែល​ជា​តំ​បន់​ស្អាត​បរិសុទ្ធ ៣% នៃ​ពិ​ភព​លោក​។​

ទឹក​បាញ់​មុខ Terraga បាន​ចម្រាញ់​ចេញពី ដី​ភក់ Peat ដល់​ទៅ ៨៤% ចំណែក​សា​រ៉ូម​បាញ់​មុខ Terraga Light Serum គឺ​មាន​ដល់​ទៅ ៧៥% ជាពិសេស​សា​រ៉ូម​បាញ់​មុខ​នេះ​មាន​សារធាតុ “Advanced Moisture Complex” ដែល​អាច​ផ្តល់​សំណើម ៤​ដង ច្រើនជាង សារធាតុ “Hyaluronic acid”​។

ខ្សែ​ផលិតផល Terraga គឺ​ល្អ​បំផុត​សម្រាប់ស្បែក​មាន​ប្រេង​ហើយ​គ្មាន​សំ​ណើ​ម ពីព្រោះ​វា​អាច​ជ្រាបចូល​ស្បែក​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​ភាព​ស្អិត​។​ Think Nature ក៏​មាន​ផលិតផល​សម្រាប់​បុរស​ផងដែរ ដែល​ជា​ផលិតផល​ច្រើន​មុខ​ក្នុង​ដប​តែ​មួយ​គឺ “Think Nature Terraga For Men” ដែល​អាច​ជួយ​ឲ្យ​បុរស​ងាយស្រួល​ក្នុង​ការថែរក្សា​ស្បែក​។​ អ្នក​អាច​រក​ទិញ​បាន​នៅ​៖ ​ ១. ហ្គា​ឌៀន (Guardian) guardian citymall, sorya, and ratana plaza and TK​ ២. AEON 1 - Wagon Think Nature ជា​ន់ទី​2 (​ទល់មុខ​Pepper Lunch)​ ៣. AEON Sensok - Wagon Think Nature ជា​ន់ទី​1 (​ពីមុខ Information counter)​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម