អាហារធម្មតា​ ៤ ប្រភេទ​ធ្វើ​ឲ្យ​​កើត​ជំងឺ​រលាក​ និង​មហារីក​ពោះ​វៀន

  • 2019-04-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ហូប​​អាហារ​ជា​ច្រើន​​ដែល​ញ៉ាំ​ទៅ​បណ្ដាល​ឲ្យ​រាង​កាយ​មាន​ជំងឺ​រលាក​ និង​មិន​ត្រូវ​ជា​មួយ​អ្នក​ដែល​កំពុង​មាន​របួស ឬ​មាន​មាន​ជំងឺ​ពី​​ក្នុង​សរីរាង្គ​ដែល​យើង​មើល​មិន​ឃើញ​​ ប៉ុន្តែ​ព័ត​មាន​ដែល​អាក្រក់​នោះ​គឺ​ថា​​អាហារ​ដែល​គេ​កំពុង​និយម​ និង​ញ៉ាំ​ញឹក​ញាប់​បំផុត​នោះ​ ក៏​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​បាន​ដែរ​។​

បើ​តាម​របាយការណ៍​ពី​អ្នក​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ហើយ​និង​ការ​តាម​ដាន​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​មនុស្ស​ប្រមាណ​ ១២១០០ នាក់​ (បុរស​ ៤៦៨០០​ នាក់​)​ អាយុ​ ២៦​ ឆ្នាំ​ត្រូវ​បាន​គេ​កត់​ចំណាំ​ថា​ក្នុង​ក្រុម​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត​បរិភោគ​គឺ​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ជំងឺ​រលាក​កើន​ឡើង​ក្នុង​រាង​កាយ​ ហើយ​អ្នក​ដែល​ញ៉ាំ​អាហារ​ទាំង​នោះ​យ៉ាង​ទៀង​ទាត់​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះ​វៀន​មាន​ច្រើន​ជាង​ ៤៤%​ ។​

អាហារ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​រលាក​ក្នុង​រាង​កាយ​រួម​មាន​៖

  • សាច់​ក្រហម​ដូច​ជា​ សាច់​គោ​ សាច់​ក្របី​ និង​សាច់​ជ្រូក

  • សាច់​កែ​ឆ្នៃ​ដូច​ជា​ ហែម​ និង​សាច់​ក្រក

  • អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​ជា​ នំប៉័ង​ នំ​ដុត​ ភេសជ្ជៈ​ក្រឡុក​ តែ កាហ្វេ​ដាក់​ស្ករ​ ទឹក​ស៊ីរ៉ូ ទឹក​ដោះ​គោ​ផ្អែម​

  • បាយ​ស​ បាយ​ដំណើប​ និង​នំប៉័ង​ពណ៌​ស​។​

អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​មុខ​ងារ​ក្នុង​រាង​កាយ​ចុះ​ខ្សោយ​ ដោយ​សារ​តែ​វា​មាន​ជាតិ​សរសៃ​តិច​ រួម​ទាំង​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ចោល​មាន​ការ​លំបាក​។​ បើ​សិន​ជា​អ្នក​ចង់​កាត់​បន្ថយ​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ដូច​ជា​បន្លែ​ស្លឹក​​បៃតង​ ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញ​ជាតិ​៕ ​

ចុចអាន៖ ប្រយ័ត្នស្រីៗ! ដុំ​សាច់ ៤ ប្រភេទ​ត្រូវ​​ព្យាបាល​ឲ្យ​ទាន់​ បើ​​បណ្ដោយអាច​​វិវត្តន៍​ទៅ​ជា​មហារីក​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម