​ចង់​បាន​​អាយុ​វែង​ត្រូវ​ថើប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ឲ្យ​បាន​រាល់​ថ្ងៃ

  • 2019-04-08 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្ដាប់​ទៅ​ហាក់​ដូច​ជា​រឿង​មិន​ពិត​ តែ​ការ​ពិត​ទៅ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ ការ​ថើប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​។​ គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​តែង​តែ​បង្ហាញ​ក្ដី​ស្រលាញ់​របស់​ខ្លួន​តាម​រយៈ​ការ​ថើប​។​ ការ​ថើប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ដោយ​ក្ដី​ពេញ​ចិត្ត​មិន​ត្រឹម​តែ​ជា​ការ​បង្ហាញ​អារម្មណ៍​ទៅ​កាន់​ដៃ​គូរ​ម្ខាង​ទៀត​ប៉ុណ្ណោះ​ទេ​ តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខ​ភាព​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

កាត់​បន្ថយ​អាឡែរហ្សី

បើ​សិន​អ្នក​ឬ​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​ជា​មួយ​នឹង​ការ​កណ្ដាស់ ហៀរ​សំបោរ​ពេល​ធំ​ក្លិន​អ្វី​ចម្លែក​ វិធី​ដែល​ងាយ​ស្រួល​ហើយ​លឿន​បំផុត​ក្នុង​ស្ថាន​ភាព​បែប​នេះ​គឺ​ត្រូវ​ថើប​ឲ្យ​យូរ​។​ ​ការ​ថើប​នឹង​ជួយ​កាត់​បន្ថយ​ការ​វិវត្តន៍​អង់ស៊ីម​ immunoglobulin E នៅ​ក្នុង​ឈាម​ ជួយ​បញ្ចេញ​ចោល​អ៊ី​ដ្រា​មីន​ កាត់​បន្ថយ​រោគ​អាឡែរហ្សី​ រួម​ទាំង​ហៀរ​សំបោរ​និង​កណ្ដាស់​។

កាត់​បន្ថយ​ភាព​តាន​តឹង

បើ​សិន​ជា​អ្នក​កំពុង​ស្មុគស្មាញ​ដោយ​សារ​ការងារ​ ឬ​ហត់​នឿយ​នឹង​ជីវិត​។​ កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ថើប​មនុស្ស​ដែល​អ្នក​ស្រលាញ់​។​ វា​គ្មាន​មូលហេតុ​អ្វី​ទេ​ អ្នក​គ្រាន់​តែ​ថើប​និង​ឱប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ពេល​នោះ​រាង​កាយ​របស់​អ្នក​នឹង​ពោរពេញ​ដោយ​កម្លាំង​ មាន​អារម្មណ៍​ថា​រីក​រាយ​ ហើយ​និង​រំភើប​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​នៅ​ពេល​ថើប​រាង​កាយ​របស់​អ្នក​បង្កើត​​នូវ​អុកស៊ីតូស៊ីន​ដែល​ជា​សារធាតុ​គីមី​ម៉្យាង​ធ្វើ​ឲ្យ​មាន​សម្រស់​ដូច​ធម្មជាតិ​​។​ អ័រម៉ូន​នេះ​ជួយ​ការពារ​ការ​រំខាន​ និង​ភាព​ស្មុគ​ស្មាញ​ ក្នុង​ចិត្ត​របស់​អ្នក​​ ជួយ​ព្យាបាល​របួស​និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​ធូរ​ស្បើយ​។​

​​ ជួយ​សម្រក​ទម្ងន់

ចំពោះ​គូ​ស្នេហ៍​ដែល​ចូល​ចិត្ត​ញ៉ាំ​មិន​បាច់​បារម្ភ​ច្រើន​ទេ​​។​​បើ​នឹក​គ្នា​ខ្លាំង​ ឬ​មាន​អារម្មណ៍​ថា​ឡើង​គីឡូ​ ថើប​គ្នា​អាច​ធ្វើ​ឲ្យ​អ្នក​ដុត​បំផ្លាញ​​ចាប់​ពី​ ១២០​ កាឡូរី​ឡើង​ទៅ​។ពិត​ណាស់​អ្នក​មិន​អាច​ថើប​គ្នា​រាប់​ម៉ោង​បាន​ទេ​ តែ​វា​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​តែ​ទឹក​ដោះ​គោ​ច្រើន​ពេក​។​

ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ

ការ​ថើប​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​ធ្វើ​ឲ្យ​សាច់​ដុំ​លាត​សន្ធឹង​លើ​មុខ​ ២៣​ - ២៤ និង​សាច់​ដុំ​ចំនួន​ ១១២​ នៅ​លើ​រាង​កាយ​​។​ វា​ជួយ​កាត់​បន្ថយ​ភាព​ជ្រីវ​ជ្រួញ​​ និង​ជួយ​កាត់​បន្ថយ​ភាព​ចាស់​នៅ​ជុំ​វិញ​ថ្ពាល់​។​ អ្នក​ដែល​មាន​គូ​ស្នេហ៍​ផ្អែម​ល្ហែម​តែង​តែ​មាន​ទឹក​មុខ​ស្រស់​បស់​ និង​មាន​ថាមពល​ជា​និច្ច​។

ជួយ​ការ​ពារ​ជំងឺ​មហារីក​សួត

ជា​ធម្មតា​យើង​ដក​ដង្ហើម​ចូល​ប្រហែល​ ២០​ដង​ក្នុង​មួយ​នាទី​ ប៉ុន្តែ​នៅ​ពេល​ថើប​គ្នា​​វា​បង្កើន​ចំនួន​ដង​រហូត​ដល់​ ៦០​ ដង​ក្នុង​មួយ​នាទី​។​ ការ​ថើប​គ្នា​ល្អ​ចំពោះ​សួត​របស់​អ្នក​ណាស់​ ព្រោះ​តែ​សួត​របស់​អ្នក​ត្រូវ​បាន​ប៉ះ​ទៅ​នឹង​ខ្យល់​ សួត​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​ ហើយ​ជំងឺ​ក្នុង​សួត​នឹង​ត្រូវ​បាន​កាត់​បន្ថយ​៕

ចុចអាន៖ មក​​​ដឹង​​​​ពី​​មូល​ហេតុ​​​​ដែល​ស្រ្តី មាន​​​គំនិត​​ក្មេង​​​ជាង​​​បុរស ទោះ​​​​​​​​អាយុស្មើ​ដូច​​​​គ្នា​​ក៏ដោយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម