មក​​​ដឹង​​​​ពី​​មូល​ហេតុ​​​​ដែល​ស្រ្តី មាន​​​គំនិត​​ក្មេង​​​ជាង​​​បុរស ទោះ​​​​​​​​អាយុស្មើ​ដូច​​​​គ្នា​​ក៏ដោយ

  • 2019-03-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​អ្នក​​​វិទ្យា​សាស្រ្ត​​​​​​​រួម​ទាំង​​អ្នក​​​ឱសថសាស្ត្រ​​ តែង​ធ្វើ​​ការ​​​​សិក្សា​ស្រាវជ្រាវ​​​​​​​​​​ពី​​​ភាព​​​ខុស​គ្នា​​​រវាង​​​​​​បុរស​​ និង​​នារី​​​​​។ ​​កាល​​​​ពី​​មុន​​​ ​​​​គេ​​សន្និដ្ឋាន​​​ថា​​​ ​​​ខួរក្បាល​​​​​​​​​មនុស្ស​​​ប្រុស​​​​​​​​​​​​​​​​ដើរ​​យឺត​​​​ជាង​​មនុស្ស​​ស្រី​​​ដល់​ទៅ​​​ ៥​​ ឆ្នាំ​​​​​ មាន​​ន័យ​​ថា​​​​បើ​​គាត់​​​​​​អាយុ​​​ ២៣ តែ​​​​​គំនិត​​​​វិញ​​ស្មើ​​នឹង​​​​​​​​មនុស្ស​ស្រី​​​​ដែល​មាន​​​វ័យ​​​១៨​​​​​ ឆ្នាំ​​​​ប៉ុណ្ណោះ​។ ​​យ៉ាង​ណា​​មិញ​​​​ ​​កា​រ​​​សន្និដ្ឋាន​មួយ​​នេះ​ ត្រូវ​​បាន​​​ច្រាន​​​ចោល ដោយសារ​​គ្មាន​​អំណះ​អំណាង​​​ពិត​​ប្រាកដ​​។ ​​​​​​​​​​​​​​​​ជាក់​​​ស្តែង ការ​​​​​​​សិក្សា​​​​​ស្រាវជ្រាវ​​​​​​​​ថ្មី​ ផ្អែក​​​លើ​​ការ​​​​​​​​​​​​វាស់​​ស្ទង់​​ និង​​ដក​​ពិសោធន៍​​​ច្បាស់​​លាស់​ បាន​​​បញ្ជាក់​​ថា មនុស្ស​​​ស្រី​​​​មាន​​​​​​ការ​គិត​​​ក្មេង​ជាង​​​​​​​​មនុស្ស​​​ប្រុស។ តើ​​មាន​​អ្វី​​​ជា​​​អំណះអំណាង? ​​​​​​​​​​​​​​​​​​​​​​ ១. ការ​​សិក្សា

​ក្រុម​អ្នក​សិក្សា​​ស្រាវជ្រាវ​ជា​​​ច្រើន​​រូប​​​​​​​​​មក​​​​ពី​​​​​​​​ សាកលវិទ្យាល័យ​​​​​​​​​ឱសថសាស្ត្រ​​វ៉ាស៊ីនតោន​ (Washington University School of Medicine ) បាន​​ប្រមូល​​​​​​​​មនុស្ស​​​ប្រុស​​​ចំនួន​​​​​​៨៤​ ​នាក់​ មនុស្ស​​ស្រី​​​​ ១២១​​​ នាក់ ដែល​មាន​អាយុ​​​​​​​​​​ចន្លោះ​​ពី​​​ ២០-៨២ ឆ្នាំ ដើម្បី​​​ធ្វើ​​​​ការ​​​ស្កេន​​មើល​​​ខួរក្បាល។ វិធី​​នេះ​អាច​​​វាស់​ស្ទង់​លំហូរ​នៃ​​​សមាសភាគ​ខួរក្បាល ជា​ពិសេស​​​​​​​​​ដំណើរ​​ការ​នៃ​គ្លុយកូស​និង​​អុកស៊ីសែន​​​​​នៅ​​ក្នុង​​ខួរក្បាល ថា​​​តើ​​វា​​បាន​​បម្លែង​ទៅ​ជា​​ថាមពល​​​​លឿន​​​កម្រិត​ណា។ បើ​​​​ស្ថិត​​​​​​​​​​​ក្នុង​​​​​វ័យ​​ជំទង់ ​​​​​​​​​លទ្ធផល​​​នឹង​​បង្ហាញ​ថា​​​​កម្រិត​នៃ​ការ​គិត​​គឺ​​លឿន ប៉ុន្តែ​ចាប់​​​​ពី​​​​​អាយុ​​​​ ៦០​​ ឡើង​​ទៅ​​​​​​​ ល្បឿន​​នៃ​​​ការ​គិត​​នឹង​​​អន់ថយ​​​​​​​ហ្នឹង​​​ដែរ។ យោង​​ទៅ​​តាម​​​​​ការ​​​ស្កេន​មើល​​​នេះ​​​​​​​​​​ហើយ​ ទើប​​​​ក្រុម​​​អ្នក​​​សិក្សា​​ អាច​​​​​​ដឹង​​ពី​​កម្រិត​​នៃ​ការ​​គិត​​​ខុស​គ្នា​​​​​​រវាង ​​​ប្រុស​​និង​​ស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. វិធីសាស្ត្រ

ក្រៅ​​ពី​​ការ​​​​​​​​​វាស់​​​ស្ទង់​ល្បឿន​នៃ​​​​ខួរ​​​ក្បាល​​​​​​​ដោយ​​​ម៉ាស៊ីន​​​​ស្កេន​រួច​មក ក្រុម​អ្នក​សិក្សា​​ស្រាវជ្រាវ បាន​​ប្រមូល​ទិន្នន័យ​​​​​​​​​​​​​​​​ពី​​​​​ក្នុង​​​​​កុំព្យូទ័រ​​​ ដែល​ជា​​​​ការ​​​​​ទាយ​​​​​អាយុ​​របស់​​​មនុស្ស​​ប្រុស​​និង​​​ស្រី​ផ្អែក​លើ​​ខួរក្បាល​​​​។ ភេទ​​​​​ខុសគ្នា​​​​លទ្ធផល​​​ក៏​​​បង្ហាញ​​ចេញ​​មក​​ខុស​គ្នា​ដែរ​។ ទោះ​​​​​​ជា​បែប​​នេះ​​ក្តី ​នៅ​​មិន​​​ទាន់​អាច​​​​​​​យក​ជា​​ការ​​បាន​ទាំង​ស្រុង​ឡើយ វា​គ្រាន់​តែ​ជា​​​​ភាព​​ជោគជ័យ​​​នៃ​​ការ​​​​​ពិសោធន៍​​​​ក្នុង​​​ជំហាន​​​ទី​​​២​តែ​​ប៉ុណ្ណោះ​។

៣. ការ​​ស្វែង​​រក

​​​​​​​​​ការ​គណនា​តួលេខ​​​​​​ដោយ​​កុំព្យូទ័រ​ ​​​បាន​​បញ្ជាក់​ទៀត​ថា ​​​​​​​​​ខួរ​ក្បាល​​​​​​របស់​​​មនុស្ស​​​ស្រី​​​​​​គឺ​​ក្មេង​ជាង​មនុស្ស​​ប្រុស​​​​​​ដល់​ទៅ ៣,៨ ឆ្នាំ។ ការ​គណនា​​បន្ត​​​​ បាន​​បង្ហាញ​​​ថា​​ ​មនុស្ស​​ប្រុស​​​​​​​​​ មាន​ការ​គិត​​​ចាស់​​ជាង​មនុស្ស​​ស្រីដល់​​ទៅ ២,៤​ ឆ្នាំ​។

៤. ការ​​បញ្ជាក់​​បន្ថែម

ដើម្បី​​​​​បញ្ជាក់​ថា ការ​​​សន្និដ្ឋាន​​មួយ​នេះ​​​​​​​​​មាន​ភាព​ជាក់​​លាក់​​​ ១០០% ក្រុម​​​អ្នក​សិក្សា​​ស្រាវជ្រាវ​​ បាន​​​លើក​​យក​​​កត្តា​​៤ យ៉ាង​​​​​​​​​​​​​​ ដែល​​​​​​មាន​​​ឥទ្ធិពល​​​មក​​​មើល​​​ការ​វិវត្ត​នៃ​ខួរក្បាល​​រួម​មាន​៖

​- កត្តា​​ប្រឈម

​​​​ភេទ​​​ខុសគ្នា​​រវាង​​ប្រុស​​​និង​ស្រី​​​​​​​ ​តែង​​មាន​​អ័រម៉ូន ​​​​​​​​​មជ្ឈដ្ឋាន​​ជុំវិញ​ខ្លួន​ និង​ការ​ចិញ្ចឹម​បីបាច់​ខុសៗ​គ្នា ជា​​ហេតុ​ធ្វើ​​ឲ្យ​​​​​​​​​​​ខួរ​​ក្បាល​​មាន​​​ការ​​​វិវត្ត​​ខុស​គ្នា​ទៅ​តាម​​ហ្នឹង​ដែរ។ ​​

- កត្តា​ជីវសាស្ត្រ

​​​​​សម្រាប់​មនុស្ស​​ដែល​​​មាន​ភេទ​​​ដូច​​​គ្នា ​​ការ​​​​​​​វិវត្ត​​នៃ​​ខួរ​ក្បាល​ មាន​​​​​​ភាព​​ខុស​គ្នា​​​​ក្នុង​​កម្រិត​​​មធ្យម​ ប៉ុន្តែ​សម្រាប់​​​​​អ្នក​ដែល​ភេទ​​​​​​ខុស​គ្នា​​​​វិញ ការ​​​វិវត្ត​នៃ​​ខួរ​ក្បាល​​​​​​​មាន​ភាព​​ផ្ទុយ​​ដាច់​​ស្រឡះ​ពី​គ្នា។

- ការ​​​វិវត្ត ​​​​

ត្បិត​​​​មនុស្ស​​ស្រី​ភាគ​​ច្រើន ឆាប់​​​ធំ​ពេញ​​វ័យ​​មុន​​មនុស្ស​​​ប្រុស ​​​​​​ប៉ុន្តែ​​នេះ​​​មិន​​​មែន​​ជា​សញ្ញា​​​​វិជ្ជមាន​​​​​​ ១០០% ​​ទេ ព្រោះ​​​​​​​​ការ​គិត​​នៅ​​​តែ​​​មាន​​​​​វិវត្ត​​​​យឺត​​​យ៉ាវ​​ជាង​​​​​​បុរស។

- កត្តា​​​អ័រម៉ូន​

ស្រដៀង​​នឹង​អ្វី​​ដែល​​​​​បាន​​រៀប​​រាប់​ដូច​​ខាង​លើ​​ដែរ ​អ័រម៉ូន​​​​អាច​​​​​​ជះ​​ឥទ្ធិពល​​ដល់​​​លំហូរ​ឈាម និង​​ដំណើរ​​ការ​​នៃ​​ខួរក្បាល។

បែប​​​នេះ​​​ហើយ​​​​​​​​​​ទើប​​​​មាន​គូ​ស្នេហ៍​មួយ​​​ចំនួន ទោះ​​ខាង​​​ស្រី​​មាន​អាយុ​​ច្រើនជាង​ ២-៣​​ឆ្នាំ ក៏​នៅ​​តែ​អាច​​រស់​​​នៅ​​​ជាមួយ​គ្នា​​​យ៉ាង​​​ចុះ​​សម្រុង។​ ម្យ៉ាង​ទៀត បុរស​​ត្រូវ​​ចាំ​ថា បើ​ដៃគូ​​​របស់​​​​​​ខ្លួន​មាន​​អាយុ​​ស្មើ ឬ​​​តិច​ជាង ហើយ​នាង​​ជា​មនុស្ស​ស្រី​​ដែល​ពូកែ​​​ងរ​​ខឹង​​ច្រើន ក៏​មិន​​គួរ​​ប្រកាន់​​យក​ទោស​ពៃ​​នាងដែរ ព្រោះ​​​​​​​​ការ​​លើ​កឡើង​​ខាង​​លើ ជាហេតុផល​សមរម្យ​មួយ​​​​​​ដែល​អាច​ទទួល​យក​បាន​៕

​​​​​​​​​​ចុចអានបន្ត៖ ៨ វិធី​ជួយ​ដល់​អ្នក​បាក់​ទឹក​ចិត្ត ឲ្យ​មាន​សុភមង្គល និង​រីករាយ​ឡើង​វិញ

​​​​​​​​​​​​​​​​​​

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម