ចូល​ឆ្នាំ​ថ្មី​ អពមង្គល ៣​យ៉ាង​ហាម​ធ្វើ​ដាច់​ខាត ​បើ​ចង់​​​ឲ្យ​មាស​ប្រាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ

  • 2019-04-03 07:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​តាម​ជំនឿ​តៗគ្នា​មក​ អ្នក​មិន​គួរ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ហ្មងសៅ ទុក្ខសោក ឬ​បង្ហូរ​ទឹក​ភ្នែក​អ្វី​នោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​យើង​ដក់​ជាប់​តែ​ភាព​ទុក្ខ​សោក​ពេញ​មួយ​ឆ្នាំ។ ជា​ពិសេស​ពាក្យ​ថា ហត់​នឿយ បាត់បង់ ឬ​គ្មាន​លុយ គឺ​នឹង​ធ្វើ​ឲ្យ​ឆ្នាំ​របស់​អ្នក​​ហត់នឿយ​ជាមួយ​អ្វី​ៗ​ជា​ច្រើន បាត់​បង់​ច្រើន​តាម​នោះ​ដែរ​ ដូច្នេះ​ត្រូវ​ឲ្យ​ចិត្ត​គិត​តែ​រឿង​ក្ដី​សុខ សម​បំណង និង​ភាព​មាន​បាន​ដែល​នឹង​កើត​មាន​ក្នុង​ឆ្នាំ​នោះ។ បើ​ទោះ​បី​អ្នក​មាន​អារម្មណ៍​មិន​ល្អ ​ក៏​ត្រូវ​លាក់​អារម្មណ៍​មិន​ល្អ​ទាំង​នោះ​ទុក​សិន កុំ​បង្ហាញ​វា​ចេញ​មក ហើយ​ព្យាយាម​រំដោះ​វា​ចេញ​ឲ្យ​បាន​លឿន​បំផុត និង​ព្យាយាម​ធ្វើ​តាម​ ៣​ចំណុច​ខាង​ក្រោម​នេះ៖

១. កុំ​និយាយ​ពាក្យ​អពមង្គល

ពាក្យ​ចាស់​ថា​សិរី​សួស្ដី​គឺ​នៅ​នឹង​មាត់​នេះ​ហើយ ព្រោះ​​ពាក្យ​សម្ដី​ទាំង​ឡាយ​ដែល​ចេញ​ពី​មាត់​គឺ​អាច​នាំ​មក​ទាំង​ការ​បង្កើត និង​ការ​បំផ្លាញ មិន​ថា​ជា​ពាក្យ​ ជា​ប្រយោគ ដូច​ជា​ពាក្យ​​ ឈឺ ស្លាប់ រលំរលាយ ខ្មោច ព្រាយ ។ល។ ទាំង​នោះគឺ​សុទ្ធ​តែ​ពាក្យ​អវិជ្ជមាន ដែល​នាំ​តែ​ភាព​អកុសល​ និង​រាំង​ស្ទះ​ដល់​ភាព​រីក​ចម្រើន​ថែមទៀត ដូច្នេះ​ហើយ​បាន​ជា​ពេល​ចូល​ឆ្នាំ​ថ្មី គេឲ្យ​និយាយតែពាក្យល្អៗ។

២. កុំ​គិត​រឿង​ទុក្ខ

ប្រាកដ​ណាស់​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បញ្ហា​រៀង​ៗ​ខ្លួន​ក្នុង​ជីវិត ហើយ​ដែល​សំខាន់​នោះ​គឺ​បើ​ចង់​ឲ្យ​ឈប់​គិត​ពី​បញ្ហា​ទាំង​អស់​នោះ​គឺ​ពិត​ជា​ពិបាក ប៉ុន្តែ​កំឡុង​ពេល​ដើម​ឆ្នាំ​បែប​នេះ អ្នក​មិន​គួរ​គិត​ដល់​រឿង​បញ្ហា ឬ​ឧបសគ្គ​រាំង​ស្ទះ ព្រោះ​គេ​​ជឿ​ថា​អ្នក​ដែល​គិត​បែប​នេះ​នឹង​អាច​ជួប​ប្រទះ​ទាំង​ឧបសគ្គ​ចាស់ និង​ឧបសគ្គ​ថ្មី​រហូត​ពេញ​មួយ​ឆ្នាំ។ ជំនួស​មក​វិញ អ្នក​គួរ​គិត​តែ​រឿង​ល្អ​ៗ មាន​ក្ដី​សង្ឃឹម តាំង​ចិត្ត និង​ការ​តស៊ូ​ពុះពារ​​ទៅ​កាន់​អនាគត​ភ្លឺស្វាង គិត​ថា​ខ្លួន​ឯង​នឹង​មាន​ប្រាក់ មាន​ជោគ​ មាន​លាភ នោះ​យើង​នឹង​មាន​កម្លាំង​ចិត្ត​កាន់​តែ​ច្រើន​តាំង​ពី​ដើម​ឆ្នាំ។

៣. កុំពង្រាត់ពង្រាយរបររបរគ្មានសណ្ដាប់ធ្នាប់

រាល់​ព្រឹក​ត្រូវ​ចេះ​សម្អាត​កន្លែង​ប្រកប​អាជីវកម្ម​ឬ​ កន្លែង​ការងារ​ឲ្យ​បាន​ស្អាត​បាត​​ដូច​ជា​បោស​ជូត​តុ​កៅអី​ និង​ស្រោច​ទឹក​បន្ទាល​​អី​ជា​ដើម។ព្រោះ​វា​ធ្វើ​ឲ្យ​មាន​សេរី​សួស្ដី​ និង​នាំ​សំណាង​ពេញ​មួយ​ថ្ងៃ។ ទម្លាប់ខ្ជីខ្ជា នឹងនាំអពមង្គលមកដល់អ្នក​ ដូច្នេះ​ដើម្បី​សិរីសួស្ដី អ្នកត្រូវ​ធ្វើអីឲ្យ​បាន​ស្អាត មានរបៀបរៀបរយ៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម