អត្ថបទ​ល្អ​សម្រាប់​​ដាស់​តឿន​កំលោះ​ និង​​​ក្រមុំ

  • 2019-03-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​ដក​​ស្រង់​អត្ថបទ​​ចេញ​ពី​​សៀវ​ភៅ​ សុជីវធម៌​​ប្រចាំ​សង្គម​គ្រួសារ ដែល​និពន្ធ​ដោយ​លោក​​ សុង ស៊ីវ បាន​រៀប​រាប់​ពី​សុជីវធម៌​ដែល​កំលោះ​ និង​ក្រមុំ គ្រប់​រូប​ត្រូវ​​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ឋានៈ​រៀងៗ​ខ្លួន។

សម្រាប់​កំលោះ

រូបតំណាង
  • កំលោះ​គឺ​ជា​មនុស្ស​ពេញ​ការ មាន​ចិត្ត​គំនិត និង​រូប​កាយ​កំពុង​ពេញ​កម្លាំង​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចេះ​​អត់​ធន់​ កុំ​ភ្លើតភ្លើន​ទៅ​តាម​អំណាច​ចិត្ត​ស្នេហា រំលោភ​មើល​​ងាយ​ស្រ្តី​ភេទ មាន​ស្រី​ក្រមុំ​ជា​ដើម ឲ្យ​ជ្រុល​ខុស​ច្បាប់​ទម្លាប់​ប្រពៃណី ដែល​នាំ​ឲ្យ​សៅ​ហ្មង​ ខូច​កិត្តិយស​ខ្លួន​និង​គ្រ​សារ។

  • មិន​ខិល​ខូច​ល្មោភ​ស្នេហា បំផ្លាញ​ព្រហ្មចារី​របស់​​​ស្ត្រី​ក្រមុំ និង​អ្នក​លេង​​ស្រី​ផ្កា​មាស​ជា​ដើម។

  • រាប់​អាន​ស្រ្តី​ក្រមុំ​ ដូច​ជា​ប្អូន​ក្រមុំ ឬ​បង​ក្រមុំ​របស់​ខ្លួន ប្រកប​ដោយ​សេច​ក្តី​ថ្លៃថ្នូរ កុំ​ឲ្យ​ស្និទ្ធស្នាល​ហួស​ព្រំដែន ប៉ុន្តែ​ក៏​មិន​មែន​ឲ្យ​ឆ្មើងឆ្មៃ​ដាក់​គ្នា​នោះ​ដែរ។

  • បើ​ឃើញ​ស្ត្រី​ក្រមុំ​កំពុង​ឈរ ដើរ ឬ​អង្គុយ នៅ​ទីណា​មួយ​ជា​មួយ​គ្រួសារ​ក្តី តែ​ម្នាក់ឯង​ក្តី មិន​ត្រូវ​ដើរ​ទៅ​ធ្វើ​ច្រិមច្រុម​ ឲ្យ​ប៉ះ​ទង្គិច ឬ​និយាយ​បញ្ជិត​បញ្ឆៀង ​ហ៊ោកញ្ជ្រៀវ ដែល​ហាក់​បី​ដូច​ជា​មើល​ងាយ​គេ​នោះ​ទេ។

  • ត្រូវ​មាន​កាយ​វិការ និង​​ពាក្យ​សម្តី​សុភាព​គួរ​សម ហើយ​សច្ចៈ​ទៀង​ត្រង់ និង​កុំ​និយាយ​មួល​បង្កាច់​គ្មាន​ការ​ពិត ​ដើរ​ប្រាប់​មិត្តភ័ក្តិ​​ជា​ការ​​​លេង​សើច ថា​គេ​ស្រលាញ់​ខ្លួន គេ​ឲ្យ​នេះ​ឲ្យ​នោះ ឬ​ថា​ខ្លួន​បាន​ខ្លួន​ប្រាណ​គេ​​ជា​ដើម ទាំង​ដែល​សាមី​ខ្លួន​​គេ​ឥត​បាន​ប្រព្រឹត្ត​​ធ្វើ​បែប​នោះ​ជាមួយ​ខ្លួនទាល់​តែ​សោះ។

  • ​​​​​កុំ​ប្រើ​ស្នេហាបោក​ប្រាស់ បើ​​​ទាក់​ទង​នឹង​មនុស្ស​ស្រី ធ្វើ​ឲ្យ​គេ​បាក់​ចិត្ត​ហើយ​ស្លាប់​រស់​នឹង​ខ្លួន​​ ត្រូវ​តែ​​ប្ដូរ​ផ្ដាច់​ស៊ូស្លាប់​រស់​នឹង​គេ​វិញ​​ជា​ដាច់​ខាត ទោះ​មាន​ឧបសគ្គ​យ៉ាង​ណា ក៏​ត្រូវ​តែ​រក្សា​​ពាក្យ​សច្ចៈ​ឲ្យ​បាន ទើប​ជា​បុរស​ថ្លៃថ្នូរ។

សម្រាប់​ក្រមុំ

រូបតំណាង
  • ស្រ្តី​ក្រមុំ​ត្រូវ​ចេះ​អត់​ធន់​រក្សា​ព្រហ្មចារី​​របស់​ខ្លួន​ឲ្យ​បរិសុទ្ធ កុំ​ប្រព្រឹត្ត​កន្លង​ប្រពៃណី ដែល​​នាំ​ឲ្យ​អាប់​​កិត្តិយស​​ដល់​វង្ស​ត្រកូល​របស់​ខ្លួន។

  • ត្រូវ​រាប់​​អាន​បុរស​កំលោះ ដូចជា​បងប្រុស ឬ​ប្អូន​ប្រុស​របស់​ខ្លួន គឺ​រាប់​អាន​ដោយ​ថ្លៃថ្នូរ កុំ​ស្និទ្ធស្នាល​ពេក ប៉ុន្តែ​ក៏​មិន​ខ្លាច​ពេក​ដែរ។

  • បើ​ឃើញ​កំលោះ​នៅ​ទីណា មិន​​គួរ​នៅ​ទី​នោះ ឲ្យ​ប៉ះ​ទង្គិច ឬ​និយាយ​បញ្ឆិតបញ្ឆៀង​សើច​ខ្លាំងៗ ធ្វើ​អាការៈ​ញ៉ិកញ៉ក់​កាច់រាង ឲ្យ​កំលោះ​ហ៊ាន​​មើល​ងាយ​នោះ​ឡើយ។

  • ត្រូវ​​មាន​កាយ​វិការ និង​ពាក្យ​​សំដី​​​សុភាព​រាបសា ឱនលំទោន​ កុំ​ប្រើ​​ឬក​​​ច្រងាង​ច្រងាង និយាយ​ហៅ​អា​មឹង​ជេរ​ទ្រគោះ​​បោះបោក ធ្វើ​ទឹក​មុខ​មើល​ងាយ​ជា​ដើម។

  • បើ​ខ្លួន​មិន​ដាច់​ខាត ប្តូរ​ផ្តាច់​ជា​មួយ​​កំលោះ​​មួយ​ណា​ទេ មក​ពី​មាន​ឧបសគ្គ​ដោយ​ឋានៈ​មិន​ប្រហាក់​ប្រហែល​គ្នានោះ កុំ​ប្រើ​ពាក្យ​សំដី និង​ចរិយា​ឲ្យ​កំលោះ​ស្លាប់​ចិត្ត​គំនិត ប្ដូរផ្ដាច់​ចំពោះ​ខ្លួន ដែល​នាំ​ឲ្យ​គ្នា​រង​ទុក​វេទនា ក្នុង​ពេល​ខ្លួន​ទទួល​យក​ស្វាមី​​តាម​អំណាច​មាតាបិតា។

  • ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់​ កាន់​ពាក្យ​សច្ចៈ​ចំពោះ​កំលោះ​ណាមួយ ដែល​ខ្លួន​បាន​សន្យា​ដាច់​ខាត​ហើយ កុំ​ប្រែ​ក្រឡាស់​ទៅ​សន្យា​​ជាមួយ​កំលោះដទៃ​ទៀត​ សាវា​តាម​អំពើ​ចិត្ត​​ ដែល​នាំឲ្យ​កំលោះ​ខក​ចិត្ត​​ឆ្កួតវង្វេង​ដោយ​​សារ​ពាក្យ​សំដី​ខ្លួន៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម