រឿង​អ្វី​ប្រញាប់ប្រញាល់​បាន លើក​លែង​តែ​រឿង​យក​ប្ដី

  • 2019-03-28 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ប្ដី​ល្អ​ម្នាក់​ នឹង​នាំ​មក​នូវ​ជីវិត​រស់​នៅ​ដ៏​ល្អ​មួយ។ ជ្រើសរើស​គូ​ស្រករ ត្រូវ​ការ​ពេល​វេលា និង​ការ​ពិចារណា​ច្បាស់​លាស់។ មនុស្ស​អាច​មាន​កលល្បិច​​ច្រើន​ដើម្បី​បំភាន់​ភ្នែក​យើង តែ​ពេល​វេលា​នឹង​បកស្រាយ​ទាំង​អស់។

នៅ​ក្នុង​ជីវិត​របស់​នារី​គ្រប់​រូប ជឿជាក់​ថា មិន​តិច​ក្រោម​ជាង​១​ដង​ឡើយ ដែល​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​តក់​ក្រហល់។ ហើយ​ក៏​មិន​តិច​ដង​ដែរ ដែល​ការ​សម្រេច​ចិត្ត​នោះ នាំ​អ្នក​ទៅ​ផ្លូវ​ខុស។ មាន​កំហុស​ខ្លះ​កែ​ប្រែ​បាន ធ្វើ​ឡើង​វិញ តែ​ក៏​មាន​កំហុស​ខ្លះទៀតអាចនឹង​ធ្វើ​ឲ្យ​សោក​ស្ដាយ​អស់​មួយ​ជីវិត។ ពិត​​ប្រាកដណាស់ អ្វី​ក៏​អាច​ប្រញាប់ប្រញាល់​បាន​ដែរ ​លើក​លែង​រឿង​មួយ គឺ​ការ​យក​ប្ដី។

មនុស្ស​ស្រី​ឆ្លង​កាត់​យុវភាព​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​មាន​ជីវិត​មង្គលការ​មាន​សុភមង្គល គឺ​គួរ​ឲ្យ​សរសើរ តែ​ជីវិត​ពិត​មិន​ដូច​រឿង​ភាគ​ឡើយ។ មនុស្ស​ស្រី​ជា​ច្រើន​ត្រូវ​បៀម​ថ្ម លេប​ក្រួស​ក្នុង​មង្គលការ​របស់​ខ្លួន​ផ្ទាល់​ក៏​មាន។ ហើយ​មាន​នារី​ជា​ច្រើនទៀត នៅ​ពេល​ដែល​ក្លាយ​ជា​ម្ដាយ​គេ​ហើយ ក៏​នៅ​តែ​ស្រមៃ​ថា​ខ្លួន​អាច​វិល​ត្រលប់​ទៅ​ភាព​នៅ​លីវ​វិញ ព្រោះ​ឆ្អែត​នឹង​ជីវិត​គូ​ដែល​មាន​តែ​ទឹក​ភ្នែក​ពេក។

ទុក្ខ​សោក​ធំ​បំផុត​របស់​ស្ត្រី​ម្នាក់​នោះ​គឺ យក​ប្ដី​ខុស។ អ្វី​ទាំង​អស់​នៅ​លើ​លោក​សុទ្ធ​តែ​អាច​​ធ្វើ​ជា​ថ្មី​បាន តែ​បើ​យក​ប្ដី​ខុស​ហើយ ទោះ​បី​ជា​ក្រោយ​លែង​គ្នា ក៏​យើង​មាន​ឈ្មោះ​ថា​មេម៉ាយ​ដែរ។ ទោះ​មិន​មែន​ជា​កំហុស​យើង ក៏​អាច​ត្រូវ​គេ​ថា ប្រហែល​ជា​យើង​យ៉ាង​ម៉េច​ហើយ ទើប​ត្រូវ​គេ​លែង​បែប​នេះ។ នៅ​ពេល​ដែល​មាន​ឈ្មោះ​ដូច​នេះ​ហើយ បើ​ថា​ត្រូវ​គេ​ថា​ឲ្យ​តែ​ម្នាក់​មិន​ថា​ទេ ខ្លាច​តែ​មួយ​គ្រួសារ​ត្រូវ​អ្នក​ផង​ដៀល​ទាំង​អស់ ដោយ​សារ​តែ​យើង។ ដូច​នេះ ត្រូវ​ចងចាំ​ឲ្យ​ច្បាស់​ថា លុយ​ប្រញាប់​រក​បាន ផ្ទះ​ប្រញាប់​សង់​បាន តែ​យក​ប្ដី​ត្រូវ​គិត​ឲ្យ​ច្បាស់​សឹម​យក កុំ​ឲ្យ​ដើរ​ខុស​មួយ​ជំហាន ផុង​​ខ្លួន​មួយ​ជីវិតឲ្យ​សោះ៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម