គន្លឹះ ៥ ជួយឲ្យមនុស្សស្រីកាន់តែមានតម្លៃ ក្នុងក្រសែភ្នែកបុរស
- 2019-03-27 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ៥ ជួយឲ្យមនុស្សស្រីកាន់តែមានតម្លៃ ក្នុងក្រសែភ្នែកបុរស
មនុស្សស្រីខំប្រឹងធ្វើល្អយ៉ាងណា បើមិនត្រូវចំចំណុចរសើបក៏គ្មានន័យដែរ។ ទង្វើខ្លះអ្នកអាចនឹកគិតក្នុងចិត្តថា វានឹងមានប្រយោជន៍ តែបែរជាផ្ទុយទៅវិញ។ ចុះតើជាអ្វីទៅដែលអាចជួយឲ្យមិត្តៗនារី កាន់តែមានតម្លៃក្នុងក្រសែភ្នែកបុរសនោះ? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់៦យ៉ាងដែលអ្នកត្រូវដឹង។
១. មោទកភាពលើខ្លួនឯង
ក្នុងន័យនេះមិនមែនមានន័យថា អ្នកត្រូវងប់ងុលនឹងខ្លួនឯងរហូតដល់ថ្នាក់ក្រអឺតក្រទមអីនោះទេ។ យ៉ាងណាត្រូវចេះមានមោទកភាពនូវអ្វីដែលអ្នកបានធ្វើ ឲ្យតម្លៃនិងស្រលាញ់ខ្លួនឯងឲ្យច្រើនៗជាមុនសិន ទើបអ្នកដទៃអាចស្រលាញ់គោរពឲ្យតម្លៃមកអ្នកតាមក្រោយ។
២. កុំមើលមនុស្សប្រុសតែសំបកក្រៅ
មើលឲ្យមុតហើយជ្រៅទៅកាន់ចិត្តគំនិតរបស់មនុស្សប្រុស មិនមែនវាយតម្លៃតែលើលក្ខណៈសម្បត្តិខាងក្រៅហើយយកមកកាត់សេចក្តីឡើយ។ មនុស្សស្រីដែលជ្រើសរើសនរណាម្នាក់មកធ្វើជាដៃគូ ដោយប្រកាន់យកអត្តចរិតជាធំ ធ្វើឲ្យនាងក្លាយជានារីសំខាន់បំផុតនិងតែងតែដក់ជាប់ក្នុងបេះដូងមនុស្សប្រុសដែលនាងស្រលាញ់។
៣. កុំទទួលយកបុរសណាម្នាក់ដោយប្រញាប់ប្រញាល់ពេក
ទោះមានគេតាមស្រលាញ់ ព្រមសារភាពដាក់ក៏ដោយ បើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ កុំទាន់អាលទទួលយកស្នេហាទាក់ទងគ្នាអីល្អជាង។ អាចរាប់អានត្រឹមមិត្តភ័ក្តិធម្មតានឹងគ្នាសិនក៏បាន។ កាលណាគិតថាច្បាស់លាស់ហើយ ចាំបើកផ្លូវឲ្យគេ។
៤. កុំប្រញាប់លះបង់ខ្លួនប្រាណឲ្យគេ
បើអ្នកយល់ថា លះបង់អ្វីៗទាំងអស់ឲ្យទៅគេ ទើបហៅថាស្នេហាស្មោះស្ម័គ្រនោះគឺខុសហើយ។ មនុស្សប្រុសដែលមានក្តីស្រលាញ់ឲ្យអ្នកពិតប្រាកដ ទោះបីជាត្រូវរង់ចាំយូរប៉ុនណាក៏សុខចិត្ត ឲ្យតែបាននៅក្បែរគ្នាក៏សប្បាយលើសលប់ដែរ។
៥. ចេះទុកពេលឲ្យគ្នាទៅវិញទៅមក
ទោះបីនៅជាសង្សារឬក្លាយជាប្តីប្រពន្ធហើយក៏ដោយ កុំនៅតោងស្អិតពេក គួរចេះលៃលកទុកពេលឲ្យគាត់មានឱកាសចូលក្នុងសង្គម ចំណាយពេលជាមួយមិត្តភ័ក្តិខ្លះ មិនមែនត្រូវចងជើងជាប់គ្រប់ពេលឡើយ។ ជាពិសេសពេលដើរផ្សារទិញឥវ៉ាន់ មិនចាំបាច់ទាមទារឲ្យគាត់ដើរតាម ឬត្រូវជូនរហូតដែរ។ បើអាចគួរបបួលមិត្តភ័ក្តិស្រីៗគ្នាឯង ឬដើរម្នាក់ឯងរឹតតែល្អ ណាមួយមនុស្សប្រុសក៏មិនអាចមានអារម្មណ៍ថាសាំញ៉ាំ ធុញទ្រាន់នឹងអ្នកដែរ៕
ចុចអានបន្ត៖
៥គន្លឹះមានតម្លៃសម្រាប់ការចិញ្ចឹមកូនពី Mark Zuckerberg ដែលឪពុកម្ដាយគ្រប់រូបគួរដឹង
មិនបាច់សួរថាគេអស់ចិត្ត ឬក៏អត់? ៦សញ្ញានេះបង្ហាញច្បាស់ៗមិនឲ្យខុស