ម្ហូប​ប្រៃ​ជ្រុល​?​ ប្រើ​វិធី​ ៤​ នេះ​កែ​រសជាតិ​ម្ហូប​ឲ្យ​ឆ្ងាញ់​ដោយ​មិន​ប្រើ​ទឹក

  • 2019-03-25 10:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដាក់​ទឹក​ត្រី​ ឬ​អំបិល​ជ្រុល​មែន​អត់​?​ ថ្ងៃ​នេះ​កញ្ញា​សូម​ណែនាំ​វិធី​កែ​ម្ហូប​ប្រៃ​ឲ្យ​ឆ្ងាញ់​ដូច​រសជាតិ​ដើម​វិញ​។​ មក​សាក​វិធី​ទាំង​បួន​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

វិធី​ទី​១ ប្រើ​អង្ករ​បន្សាប​ជាតិ​ប្រៃ

  • ប្រើ​អង្ករ​មួយ​ក្ដាប់​ដៃ ​

  • លាង​វា​ឲ្យ​ស្អាត​ បន្ទាប់​មក​ដាក់​ចូល​ក្នុង​ក្រណាត់​ស​ ចង់​វា​ឲ្យ​ជិត​ហើយ​ណែន​ជា​ពីរ​ស្រទាប់​

  • ដាក់​អង្ករ​ដែល​ចង​រួច​ចូល​ក្នុង​ឆ្នាំង​ ទុក​វា​ចោល​មួយ​ស្របក់​ អង្ករ​នៅ​ក្នុង​ក្រណាត់​ដែល​ត្រូវ​បាន​យើង​ទម្លាក់​ចុះ​ទៅ​នោះ​នឹង​បឺត​យក​ជាតិ​ប្រៃ​ចូល​ទៅ​។​ ធ្វើ​ឲ្យ​សម្ល​របស់​យើង​នៅ​សល់​ជាតិ​ប្រៃ​តិច​ ហើយ​អាច​រក្សា​រសជាតិ​ឲ្យ​ឆ្ងាញ់​វិញ​បាន​។

វិធី​ទី​២ ប្រើ​ដំឡូង​បារាំង

  • យក​ដំឡូង​បារាំង​ ២​ ផ្លែ​ ចិត​សំបក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត

  • ដាក់​ដំឡូង​ចូល​ក្នុង​សម្ល​ដែល​មាន​ជាតិ​ប្រៃ​រហូត​ដល់​វា​ឆ្អិន​

  • ទុក​វា​ចោល​មួយ​ភ្លេច​ រួច​យក​វា​ឡើង​ នោះ​សម្ល​នឹង​មាន​រសជាតិ​ស្រាល​ជាង​មុន​ ជាតិ​ប្រៃ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ​

វិធី​ទី​៣ ដាក់​ស៊ុត​ស្ងោរ​ចូល​សម្ល​ប្រៃ

  • ស្ងោរ​ស៊ុត​ មិន​ថា​វា​ជា​ពងមាន់​ ឬ​ពង​ទា​ទេ​ វា​នឹង​ជួយ​បឺត​ជាតិ​ប្រៃ​ចេញ​ពី​សម្ល

  • ដាក់​ស៊ុត​ដែល​ស្ងោរ​ហើយ​ចូល​ក្នុង​ឆ្នាំង​សម្ល​ មួយ​ភ្លែត​ ជាតិ​ប្រៃ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​។​ ស៊ុត​ពណ៌​ក្រហម​ស្រូប​យក​ជាតិ​ប្រៃ​បាន​ល្អ​ជាង​ផ្នែក​ពណ៌​ស​។

វិធី​ទី​៤ ប្រើ​ជាតិ​ផ្អែម​និង​ជូរ​ដើម្បី​បំបាត់​ជាតិ​ប្រៃ

  • ដាក់​ទឹក​ខ្មេះ​ និង​ស្ករ​ ១​ស្លាប​ព្រា​កាហ្វេ​ចូល​ក្នុង​ឆ្នាំង​សម្ល​។​ ជាតិ​ផ្អែម​និង​ជូរ​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ប្រៃ​

សាក​ល្បង​ប្រើ​វិធី​នេះ​ទាំង​អស់​គ្នា​ដើម្បី​កាត់​បន្ថយ​ជាតិ​ប្រៃ​ដោយ​មិន​ថែម​ទឹក​៕

ចុចអាន៖ រូបមន្ត​​​​ធ្វើ​​ពង​ទា​​​ប្រៃ​​​ឆ្ងាញ់​​ជាប់​​មាត់​ ទុក​ញ៉ាំ​​​នៅ​ផ្ទះ​​​ក៏បាន ធ្វើ​​​លក់​​​​ក៏​​បាន

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម