៦ តិចនិក​ប្រឈម​មុខ​នឹង​មិត្ត​រួម​ការងារ ចរិត​ពស់ មុខ​ពីរ

  • 2019-03-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន​មួយ​ណា​ក៏​មាន​យ៉ាង​តិច អ្នក​រួម​ការងារ​អាក្រក់ ២ ៣ នាក់​ដែរ ដែល​តែង​តែឈ្នានីស ឬ​និយាយ​ដើម​អ្នក​ដទៃ។ ជាមួយ​មនុស្ស​ប្រភេទ​នេះ យើង​ត្រូវ​មាន​តិចនិក​ទើប​បង្ក្រាប​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ វិធី​នានា​ដែល​អាច​ប្រឈម​មុខ​នឹង​មិត្ត​រួមការងារ មុខ​ពីរ ចរិត​ដូច​សត្វ​ល្មូន​បាន។

១. បន្លប់​និយាយ​លេង តែ​ជាន់​កែង​មែន​ទែន

មិត្ត​រួម​ការងារ​អាក្រក់​តែង​មាន​ទំនោរ​និយាយ​ដើម​យើង​ឲ្យ​អ្នក​ដទៃ​ស្ដាប់។ នៅ​ពេល​ដែល​យើង​ដឹង​​ហើយ​ថា គេ​និយាយ​ដើម​យើង មិន​ចាំ​បាច់​ធ្វើ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​និយាយ​បែប​លេង​សើច​ថា៖ ខ្ញុំ​ឮ​យើង​និយាយ​ដើម​ខ្ញុំ​តែ​រហូត​ហ្នឹង តែ​ខ្ញុំ​ខ្ជិល​និយាយ។ និយាយ​បណ្ដើរ សើច​បណ្ដើរ ធ្វើ​ដូច​និយាយ​លេង តែ​គេ​ខ្លួន​ឯង​នឹង​ដឹង​ថា ការ​ពិត​យើង​បាន​ជាន់​កែង​គេ​រួច​ទៅ​ហើយ។

រូបតំណាង

**២. បញ្ចេញ​មតិ​ត្រង់​ៗ**

មនុស្ស​ម្នាក់​ៗ តំណង​ឲ្យ​ជិត​គំនិត​មួយ​ដាច់​ដោយឡែក​ពី​គ្នា។ ទោះ​ដូច​គ្នា​យ៉ាង​ណា​ក៏​មាន​ចំណុចខុស​គ្នា​ដែរ។ គេ​ត្រូវ មិន​ប្រាកដ​ថា​យើង​ខុស​ឡើយ។ បើ​យើង​ឃើញ​ថា គេ​ការពារ​តែ​ចំណុច​របស់​គេ ចឹង​កុំ​ក្រែង តែ​ត្រូវ​ការពារ​ជំហរ​របស់​ខ្លួន កុំ​ឲ្យ​គេ​ជាន់​បាន។

៣. បែង​ចែក​ការងារ​ឲ្យ​ដាច់

ជាមួយ​អ្នក​មុខ​ពីរ​គឺ​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ នៅ​ចំពោះ​មុខ​យើង គេ​អាច​ប្រាប់​ថា គេ​នឹង​ជួយ​យើង​ធ្វើ​អ្វី​មួយ មិន​បាច់​បារម្ភ​ទេ។ ដល់​ពេល​យើង​ទុក​ចិត្ត​គេ​ហើយ គេ​បែរ​ជា​ធ្វើ​មិន​ដឹង​ទៅ​វិញ។ ដូច​នេះ​ហើយ ដើម្បី​កុំ​ឲ្យ​នាំ​ទុក្ខ​ដាក់​ខ្លួន​ត្រូវ​បែង​ចែក​ការងារ​ឲ្យ​ដាច់​ពី​ដំបូង។

៤. មាន​វិជ្ជាជីវៈ

ទោះ​បី​ជា​គេ​មាន​ចរិត​អាក្រក់​ក៏​ពិត​មែន តែ​មិន​មែន​មាន​ន័យ​ថា យើង​អាច​ធ្វើ​ចរិត​ផ្សារ​ដាក់​គេ​បាន​ឡើយ។ ដើម្បី​រក្សា​តម្លៃ​ខ្លួន​បាន យើង​ត្រូវ​ខ្លួន​ឲ្យ​មាន​វិជ្ជាជីវៈ​ក្នុង​ខ្លួន​ជា​និច្ច។ ព្រោះ​បើ​យើង​ធ្លោយ​តែ​បន្តិច គេ​អាច​យក​ចំណុច​មួយ​នេះ​មក​ចាប់​កំហុស​យើង​រហូត។

រូបតំណាង

៥. កុំ​ទន់​ខ្សោយ

កុំ​ដោយ​សារ​តែ​គេ​ចរិត​ពស់ ហើយ​យើង​ខ្លាច​គេ​ឲ្យ​សោះ។ ព្រោះ​បើ​យើង​បង្ហាញ​ថា​ខ្លាច​គេ នោះ​គេ​នឹង​បាន​ដៃ​លើស​ដើម។ ដូច​នេះ​ហើយ យើង​ត្រូវ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់ ចាំ​ឱកាស​ល្អ បញ្ចេញ​ទាំង​អស់​តែ​ម្ដង។

៦. ស្នើជំនួយ​ពី​ថ្នាក់​លើ

ប្រសិន​បើ​ស្ថានភាព​អាក្រក់​លើស​ពី​សមត្ថភាព​យើង​អាច​ដោះ​ស្រាយ​បាន​ហើយ វិធី​ចុង​ក្រោយ ​គឺ​ស្នើ​ឲ្យ​ថ្នាក់​លើ​ជួយ​អន្តរាគមន៍។ ដោយ​អាច​បំបែក​អ្នក​ទាំង​២​ចេញ​ពី​ផ្នែក​ផ្សេង​គ្នា ឬ​ធ្វើ​ការ​វេន​ផ្សេង​គ្នា​ជា​ដើម៕

រូបតំណាង

ចុចអាន៖មាន​តែ​អ្នក​អសមត្ថភាព​ប៉ុណ្ណោះ ទើប​ទៅ​ផឹក​ស៊ី​យក​ចិត្ត​មេ​រាល់​ថ្ងៃ

ប្រភព៖ bestie អត្ថបទ៖Caramel

អត្ថបទពេញនិយម