មាន​តែ​អ្នក​អសមត្ថភាព​ប៉ុណ្ណោះ ទើប​ទៅ​ផឹក​ស៊ី​យក​ចិត្ត​មេ​រាល់​ថ្ងៃ

  • 2019-03-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ប្រសិនបើ​អ្នក​មាន​ជំនាញ និង​សមត្ថភាព​ពិត​ប្រាកដ​ក្នុង​ការងារ​មែន អ្នក​មិន​ចាំ​បាច់​យក​ការ​កំដរ ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ដើម្បី​ជា​បង្អែក​ឡើង​ដំណែង​នោះ​ឡើយ។

រូបតំណាង

មនុស្ស​ជា​ច្រើន អាច​នឹង​មិន​ឯកភាព​នឹង​ខ្ញុំ ហើយ​គិត​ថា ទោះ​បី​ជា​មនុស្ស​យើង​ពូកែ​យ៉ាង​ណា​តែ​បើ​មិន​ចេះ​យក​ចិត្ត​ថ្នាក់​លើ​ក៏​មិន​អាច​ឡើង​ដំណែង ឡើង​ប្រាក់​ខែ​បាន​ដែរ។ ដើម្បី​បង្ហាញ​​ថា បើ​អ្នក​ពិត​ជា​សមត្ថាភាព​ពិត​មែន​អ្នក​នៅ​តែ​អាច​ឆ្ពោះ​ទៅ​មុខ​ជា​ធម្មតា ទោះ​មិន​ទៅ​ផឹក​ស៊ី​ជា​មួយ​មេ​ក៏​ដោយ។​ នេះ​គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​របស់​ខ្ញុំ​ផ្ទាល់។ គិត​មក​ដល់​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បច្ចុប្បន្ន ហើយ​ប្រាក់​ខែ​បាន​កើន​ទ្វេ​ជា​បី​ហើយ ប្រៀប​នឹង​ប្រាក់​ខែ​ដំបូង ទោះ​ឧស្សាហ៍​បញ្ចេញ​យោបល់​ដាក់​មេ​ក៏​ដោយ។

ខ្ញុំ​ទៅ​ផឹក​ជាមួយ​មេ តែ​នៅ​ពេល​ក្រុមហ៊ុន​ទាំង​មូល​ទៅ​ជុំ​គ្នា​ប៉ុណ្ណោះ មិន​ដែល​ទៅ​ដោយ​ឡែក​ជាមួយ​មេ​ឡើយ។ ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​ចង់​អួត​ថា​ខ្ញុំ​ពូកែ​ជាង​គេ​ឡើយ គ្រាន់​តែ​ថា រាល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​សុទ្ធ​តែ​ច្បាស់​លាស់​ទាំង​អស់។ អ្នក​ចូល​ធ្វើ​ការ​ស្រប​ពេល​ជាមួយ​ខ្ញុំ​ប៉ុន្មាន​នាក់ ខ្លះ​ក៏​ឈប់ ខ្លះ​ក៏​នៅ​តែ​មាន​ដំណែន​ដដែល ឬ​ឡើង​ប្រាក់​ខែ​តិច​តួច ទោះ​រាល់​ការ​ផឹក​ស៊ី​ណា​របស់​មេ ក៏​មិន​ដែល​បាត់​មុខ​ពួក​គេ​ក៏​ដោយ។

មិត្ត​រួម​ការ​ងារ​ខ្លះថា រាល់​ការ​ទៅ​ផឹក​នេះ​មិន​មែន​ដើម្បី​សប្បាយ គឺ​ពិភាក្សា​ការងារ។ ឮ​ដូច​នេះ ក្រុម​អ្នក​អត់​ទ្រ​មេ​ដូច​ពួក​ខ្ញុំ​បាន​ត្រឹម​សើច​ក្នុង​ចិត្ត។ ពិភាក្សា​ការងារ​អី បើ​ចូល​តុ មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង ម្នាក់​ៗ​ធ្លាក់​ភ្នែក​អស់​ហើយ​ហ្នឹង? គេ​ថា​ធ្វើ​ការ​ជាមួយ​ពួក​អឺ​រ៉ុប មិន​បាច់​ផឹក​ក៏​បាន។ ធ្វើ​ការ​ឲ្យ​ចិន ជប៉ុន​ កូរ៉េ ពូកែ​ផឹក​ទើប​ងាយ​ឡើង​ដំណែង តែ​បើ​សមត្ថភាព​អ្នក​ខ្ពស់​ហើយ មិន​បាច់​ផឹក​ក៏​នៅ​តែ​ឡើង​ដំណែង៕

រូបតំណាង

ចុចអាន៖ស្រី​ៗ​រក​លុយ​មិន​បាន កុំ​សង្ឃឹម​មាន​សិទ្ធិ​ស្មើ​ជាមួយ​មនុស្ស​ប្រុស​ក្នុង​គ្រួសារ​ឲ្យ​សោះ

ប្រភព៖ vnexpress អត្ថបទ៖Caramel

អត្ថបទពេញនិយម