ស្រី​ៗ​កុំ​ចេះ​តែ​ហ៊ានផាត់​មុខ​ឲ្យ​សង្សារ​ឲ្យ​សោះ ប្រយ័ត្ន​សង្សារ​ស្អាត​ជាង​បែប​នេះ

  • 2019-03-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណាយ​ពេល​ត្រឹម​តែ​១​ម៉ោង បុរស​ជា​សង្សារ​បាន​ប្រែ​ក្លាយ​ជា​មនុស្ស​ថ្មី​ផ្សេង​ទៀត ហើយ​ស្អាត​ជាង​សង្សារ​របស់​ខ្លួន​ទៀត​ផង។

នៅ​សម័យ​បច្ចប្បន្ន​នេះ អាច​និយាយ​បាន​ថា ការ​ផាត់​មុខ​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​នារី​ជាច្រើន​រូប។ ចំណែក​នារី​ជប៉ុន​ថែម​ទាំង​បាន​និយាយ​ថា ពេល​ខ្លួន​មិន​ផាត់​មុខ គឺ​មាន​អារម្មណ៍​ដូច​ស្រាត​ចេញ​ក្រៅ​ដែរ។ រាល់​ចំណុច​ខ្វះខាត​លើ​មុខ សុទ្ធ​តែ​អាច​កែខៃ​បាន​ដោយ​ការ​ផាត់​មុខ​ទាំង​អស់។

មនុស្ស​ស្រី​ប្រែ​ជា​មនុស្ស​ថ្មី​ដោយ​សារ​ផាត់​មុខ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​បើ​មនុស្ស​ប្រុស​ប្រែ​ក្រឡា​ដោយ​ការ​ផាត់​មុខ​ទើប​ប្លែក។ ជាក់​ស្ដែង ថ្មី​ៗ​នេះ នារី​ម្នាក់​ប៊ិះ​បាត់​សង្សារ​របស់​ខ្លួន ដោយ​សារ​តែ​​យក​សង្សារ​មក​ផាត់​មុខ។ តាម​នោះ​ដែរ ខាង​ស្រី​កំពុង​រៀន​ផាត់​មុខ ដោយ​សារ​តែ​គ្មាន​ម៉ូដែល​ឲ្យ​ខ្លួន​អនុវត្ត ទើប​ក៏​យក​សង្សារ​ខ្លួន​មក​អនុវត្ត។ ក្រោយ​ពេល​ផាត់​មុខ និង​ពាក់​សក់​ឲ្យ​សង្សារ​រួច នាង​ក៏​បាន​បង្ហោះ​សមិទ្ធិផល​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម។

ពេល​ដំបូង​ នាង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​បាន​គេ​សរសើរ​ពី​ស្នាដៃ​របស់​ខ្លួន។ តែ​ក្រោយ​មក នាង​សើច​លែង​សម នៅ​ពេល​មាន​បុរស​​ជា​ច្រើន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍ និង​សុំ​គណនី​បណ្ដាញ​សង្គម​របស់​សង្សារ​នាង ធ្វើ​ឲ្យ​នាង​ត្រូវ​ប្រាប់​ការ​ពិត​ថា ម៉ូដែល​របស់​នាង​គឺ​ជា​មនុស្ស​ប្រុស​នោះ​ទេ៕

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម