មូលហេតុ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា មួយ​ថ្ងៃ​ៗ​ហត់ ទាំង​ការ​ពិត​មិន​សូវ​បាន​ធ្វើ​អី​ផង

  • 2019-02-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ឲ្យ​ត្រង់​ទៅ អ្នក​ធ្វើ​ការ​ការិយាល័យ គឺ​ឃើញតែ​ត្អូញ​ឥត​ល្ហែ​ក្នុង​រយៈ​ពេល​៨​ម៉ោង​ដែល​គេ​ធ្វើ​ការ​នេះ។ បញ្ចប់​ថ្ងៃ​ធ្វើ​ការ​មួយ អ្នក​គ្រប់​គ្នា​តែង​មាន​អារម្មណ៍​ថា​ឈឺ​ឆ្អឹង ចុក​គ្រប់​កន្លែង ចង់​តែ​គេង​ឲ្យ​បាត់​ៗ។ ងងុយ​គេង ឈឺ​ក្បាល ធុញថប់ មាន​អារម្មណ៍​ថា​ដូច​ខ្លួន​ទើប​តែ​មក​ពី​ធ្វើ​សង្គ្រាម។ តែ​ឈប់​សិន! សូម​គិត​ឡើង​វិញ តាម​ការ​ពិត មួយ​ថ្ងៃ​ៗ​ការងារ​របស់​យើង មិន​បាន​មាន​ប្រិសទ្ធិភាព​ដូច​ដែល​អ្វី​យើង​បាន​គិត​នោះ​ទេ គឺ​វា​​បាន​តិច​ជាង​អ្វី​យើង​រំពឹង​ច្រើន​ណាស់។

ភាគ​ច្រើន ពួក​យើង​តែង​ទៅ​ដល់​ការិយាល័យ​ម៉ោង​៨ ឬ​ម៉ោង​៩។ ក្រឡេក​ចុះ​ឡើង​មិន​ទាន់​ឃើញ​មេ​មក ក៏​ឆ្វែ​ទៅ​ញ៉ាំ​បាយ ផឹក​កាហ្វេ​បន្តិច​សិន។ ឆ្វែ​ចុះ​ឡើង​ ប៉ុន្មាន​ជុំ ក៏​ដាច់​ចិត្ត​បើ​ក​កុំព្យូទ័រ​ឡើង ហើយ​បើក​ឡើង គឺ​មិន​បាន​ធ្វើ​ការ​អី​ទេ គឺ​បើ​ក​មើល Facebook និង Instagram សិន ថា​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬ​អត់។ បន្ទាប់​មក​ក៏​ចូល​បន្ទាប់​ទៅ​ដល់ Youtube  មើល​វីដេអូ​មួយ​ ពីរ​ទៀត​សិន។

រូបតំណាង

មើល​ចុះ​មើល​ឡើង ក៏​លើស​ម៉ោង​១១​ ជាង​ទៅ​ហើយ។ ដល់​ម៉ោង​នេះ សួរ​ថា​ត្រូវ​ធ្វើ​អី? នោះ​គឺ​ត្រូវ​គិត​ថា ពេល​ថ្ងៃ​នេះ ត្រូវ​ញ៉ាំ​អី​សិន។ ដូច​នេះ​ហើយ មិន​មាន​អារម្មណ៍​ធ្វើ​របាយការណ៍ ឬ​គម្រោង​អ្វី​ទាំង​អស់។ ចំណាយ​ពេល​គិត​ជិត​១​ ម៉ោង ចុង​បញ្ចប់​ក៏​គិត​​បាន​សម្រេច​ថា ទៅ​ញ៉ាំ​បាយ​កន្លែង​ដែល​ញ៉ាំ​រាល់​ថ្ងៃ ហើយ​ដល់​ពេល​សម្រាក​ថ្ងៃ​ត្រង់​ល្មម។

ញ៉ាំ​បាយ​ហើយ​គឺ​ពុល​បាយ ចឹង​ត្រូវ​គេង​មួយ​ស្របក់​សិន ទើប​មាន​កម្លាំង​ធ្វើ​ការ​បន្ត។ បន្ទាប់​មក​ក៏​បើក​វេទិការ​តុ​មូល​ជាមួយ​មិត្ត​រួម​ការងារ​ថា ពេល​ថ្ងៃ​គួរ​ញ៉ាំ​អី​បន្ត​ទៀត ក៏​អស់​ពេល​មិន​តិច​ដែរ។ ពេល​ដែល​សល់​ប៉ុន្មាន ប្រាកដ​ជា​ធ្វើ​បាន​ត្រឹម​តែ​របាយការណ៍​មួយ ឬ​ឡើង​គម្រោង​មួយ​តែ​ប៉ុណ្ណោះ។ ធ្វើ​បាន​ប៉ុណ្ណោះ​ក៏​ត្អូញ​ថា ហត់ ឈឺ​ខ្នង ចុង​ភ្នែក។ សល់​មួយ​ម៉ោង​ចុង​ក្រោយ សួរ​ថា​ត្រូវ​ធ្វើ​អី? គឺ​មាន​តែ​បើក​មើល​បណ្ដាញ​សង្គម​ដល់​ពេល​ចេញ​តែ​ប៉ុណ្ណោះ។

រូបតំណាង

ឃើញ​នៅ​អ្នក​ទាំង​អស់​គ្នា តាម​ការ​ពិត មួយ​ថ្ងៃ​ធ្វើ​ការ​របស់​ពួក​យើង ពេល​ខ្លះ​មិន​បាន​មាន​ប្រសិទ្ធិភាព​ដូច​ដែល​យើង​តែង​គិត​នោះ​ទេ។ តែ​ដោយ​ហេតុ​ផល​ណា​មួយ យើង​តែង​ត្អូញ​ថា​ហត់​ជា​និច្ច ពេល​មក​ដល់​ផ្ទះ​វិញ៕

ចុចអាន៖ភាព​​​ខុស​គ្នា​​​​​​៤ចំណុច រវាង​​មិត្ត​​​​​​​ពិត​និង​មិត្ត​​រលួយ​​ក្នុង

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម