ប្រញាប់​បោះ​ចោល​ក្រែម​ និង​ឡេ​លាប​មុខ​ដែល​កំពុង​ប្រើ​ចោល​ទៅ​ បើ​ជួប​បញ្ហា​ ៤​ នេះ​

  • 2019-02-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

ពេល​ខ្លះ​យើង​បាន​ធ្វើ​តាម​ការ​ណែ​នាំ​គ្រប់​ជំហាន​ហើយ​ ដើម្បី​ផ្ដល់​សំណើម​ឲ្យ​ស្បែក​របស់​យើង​។​​តែ​គួរ​តែ​ឈប់​ភ្លាម​ៗ​បើ​សិន​ជា​មាន​បញ្ហា​ទាំង​នេះ​ ប្រសិន​បើ​នៅ​តែ​បន្ត​ប្រើ​វា​នឹង​បំផ្លាញ​ស្បែក​របស់​យើង​កាន់​តែ​ខ្លាំង​មិន​ខាន​។​

១. ស្បែក​នៅ​មាន​ខ្លាញ់​បន្ទាប់​ពី​ប្រើ​ហើយ

ស្បែក​ឡើង​ខ្លាញ់​ហើយ​ស្អិត​បន្ទាប់​ពី​ប្រើ​បាន​ប្រហែល​ ៣០​នាទី​។​ ប្រហែល​ជា​អ្នក​លាប​ក្រែម​ឬ​ឡេ​ក្រាស់​ពេក​។​ អ្នក​គួរ​តែ​លាប​វា​ស្ដើង​ៗ​លើ​មុខ​សិន​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ក្រែម​ ឬ​ឡេ​អាច​ជ្រាប​ចូល​មុខ​បាន​លឿន​។​

២. របក​ស្បែក

ទោះ​បី​ប្រើ​ក្រែម​ផ្ដល់​សំណើម​ទៀង​ទាត់​យ៉ាង​ណា​ក៏​ស្បែក​នៅ​តែ​ស្ងួត​ខ្លាំង​ និង​របក​ វា​បង្ហាញ​ថា​ក្រែម​ផ្ដល់​សំណើម​នោះ​គ្មាន​ប្រសិទ្ធ​ភាព​ទេ​។​ គួរ​តែ​ជ្រើស​យក​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​ជាតិ​អាស៊ីត​ hyaluronic ​ឬ​គ្លេសេរីន​។​ ជាតិ​ផ្ដល់​សំណើម​ទាំង​ពីរ​នេះ​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​ជាតិ​ផ្ដល់​សំណើម​ផ្សេង​ទៀត​១០​ដង​ និង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​បាន​យូរ​។​

៣. ស្បែក​ស្ងួត

ពេល​ខ្លះ​យើង​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ប្រើ​ក្រែម​ផ្ដល់​សំណើម​រាល់​ថ្ងៃ​ហើយ​នៅ​តែ​ស្បែក​ស្ងួត​ ដោយ​សារ​តែ​ក្រែម​នោះ​គ្មាន​គ្រឿង​ផ្សំ​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​និង​ផ្ដល់​សំណើម​ដល់​ស្បែក​។​ ចឹង​ហើយ​មុន​ពេល​ជ្រើស​រើស​យក​ក្រែម​ឬ​ឡេ​ផ្ដល់​សំណើម​ត្រូវ​តែ​ពិនិត្យ​មើល​លើ​គ្រឿង​ផ្សំ​ឲ្យ​ច្បាស់​ជា​មុន​សិន​។​​

៤. ស្បែក​តឺង​ៗ​ហើយ​​អត់​មាន​ផា ​សុខភាព​

ពេល​ខ្លះ​បញ្ហា​ក៏​មិន​មែន​សុទ្ធ​តែ​មក​ពី​ក្រែម​ឬ​ឡេ​ផ្ដល់​សំណើម​ទាំង​អស់​ទេ​ វា​អាច​មក​ពី​ផលិត​ផល​ថែរក្សា​ស្បែក​ផ្សេង​ទៀត​ដែល​អ្នក​កំពុង​ប្រើ​ ឬ​មក​ពី​ទម្លាប់​របស់​យើង​ផ្ទាល់​ក៏​ថា​បាន​៕

ចុចអាន​៖ កំហុស​​៥​​​យ៉ាង​​ស្រី​ៗ​​ធ្វើ​ពេល​បិទ​ម៉ាស​ ដូច​បំផ្លាញមុខ និងយក​លុយ​បោះ​ចោល​ទទេៗ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម