​​​កម្លាំង​​​​​​ចិត្ត​​​ដ៏​ធំ​ពី​​ក្រុម​គ្រួសារ ធ្វើ​​ឲ្យ​​​​នារី​​​ម្នាក់​​ឈ្នះពាន​​​រង្វាន់​​ ២ ​​ក្នុង​​​​ពេល​​តែ​​មួយ

  • 2019-02-18 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​​ក្នុង​​កម្ម​​វិធី​ប្រគល់​រង្វាន់​របស់​ការ​ប្រកួត "​ក្តីសុបិនស្រ្តី" (DREAM GIRLS Project) ដែល​​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៧ ខែ​កុម្ភៈ ក្នុង​​​​បរិវេណ​ Major Cineplex ផ្សារ​ទំនើប AEON MALL។

លោក​ស្រី វ៉ាកាណា ដែល​ជាម្ចាស់គម្រោង​​ DREAM GIRLS Project ​​បាន​​​បង្កើត​​​​​​​​កម្មវិធី​​​​នេះ​ឡើង ​​​​​​​​​​​ក្នុង​​គោល​​​​បំណង​​​​​​​ លើក​កម្ពស់​​​​​​​​​​​​​​​ឲ្យ​​​មនុស្ស​​​ស្រី​​​​​ទាំង​​​អស់​ ​​បាន​​បញ្ចេញ​​នូវ​​ស្នាដៃ​​​​​​​​​​​​​​​​​​​​​​​​ ​​​​មាន​ភាព​​​​ក្លាហាន​​ក្នុង​​ការ​​បង្ហាញ​​​​​​​​និង​​​​​​​សម្រេច​​ក្តី​​​សុបិន​​​​​​​​របស់​​​​​ខ្លួន​​។ ​

ការ​ប្រកួត​រចនា​ដើម្បី​ក្តី​សុបិន​ស្ត្រីលើកទី ៨ នេះ​ មាន​​​​បេក្ខភាព​​​​​​​​​ចូល​​រួម​​​ប្រកួត​​​​​ទាំង​​អស់​​​​ប្រមាណ​​​​​​​​​​​ ៣៥៤​​ នាក់​​​​​ ​មាន​អាយុ​​​​​ចាប់​​ពី​​ ​​​៧​-៣៥​​​ ឆ្នាំ ​ដែល​​​តម្រូវ​​​​ឲ្យ​​ពួក​គេ​​​ ​​​​​​​បង្កើត​​​​​គំនិត​​ច្នៃ​ប្រឌិត​​ក្នុង​​​​ការ​​​​រចនា​គូរ​​​​រូបភាព ​​​​​​​​​​​​​ក្រោម​​ប្រធាន​​​​​​​​បទ "កម្ពុជា​​​​​​ដ៏​​អស្ចារ្យ" (Amazing Cambodia)​។

នូ​​ ចាន់​​ស្រី​លីន

​សម្រាប់​​​​​​​​​​​​​ជ័យ​​លាភី​​​​​លេខ​​​១ គឺ​​​បាន​ទៅ​​​លើ​​កញ្ញា នូ​​ ចាន់​​ស្រី​លីន ​​​ដែ​​ល​​​​​​​​​បាន​​​​ជ្រើស​រើស​ និង​​វាយ​​​​តម្លៃ​​​​​យ៉ាង​​សុក្រឹត​​ពី​គណៈកម្មការ​​ទាំង​​​​​៣​ រូប ដោយ​​​​ធ្វើ​​​​ការ​​​វិនិច្ឆ័យ​​​​ទៅ​លើ គំនិត​​​ច្នៃ​​ប្រឌិត​​​​ខ្ពស់ ការ​​​​​​​​​​​​ផាត់​​ពណ៌​​ស៊ី​​​គ្នា​​​​​ល្អ​ និង​​​ការ​​​​​​​​​​​​​បង្កប់​​អត្ថន័យ​​​​នៅ​​​ក្នុង​​​​​​​​​​​​រូប​​​​​​​​​​​របស់​​នាង​។

​​និស្សិត​​បញ្ចប់​​​​ការ​​សិក្សា​​​ផ្នែក​​​ស្ថាបត្យកម្ម​​​​​រូប​នេះ បាន​​​​​​និយាយ​​​​​​​​​រៀប​រាប់​ទាំង​​អារម្មណ៍​​​​​​​​រំភើប​​ក្តុក​ក្តួល​​​ ថា "ខ្ញុំ​​ពិត​ជា​​​​​មិន​​​នឹក​​​​ស្មាន​​​​​ថា​​ ខ្លួន​​​​ឯង​អាច​​​​​​​​​​​ដណ្តើម​​​យក​​ជ័យ​​លាភី​​​លេខ​​១​បែប​​នេះ​​​សោះ ​​​​ខ្ញុំ​​​ពិត​ជា​​​​​​​​សប្បាយ​​​​​​ចិត្ត​​​ខ្លាំង​​ណាស់ ​ដែល​​​​​​ការ​​ខិត​​​ខំ​​​​​ព្យាយាម​​​កន្លង​​​មក អាច​ទទួល​​​បាន​​​លទ្ធផល​​​​​​សម​​​ដូច​​​​​​​​​​បំណង"។ នាង​​​​បន្ត​ទៀត​​ថា "​​​​​ខ្ញុំ​​​​​​អាច​ឈ្នះ​​​​ពាន​​​រង្វាន់​​​​​មួយ​នេះ ​​ក៏​ព្រោះ​​តែ​​​​​​ការ​​រួម​​​​​ចំណែក​​​ដ៏​​​ធំ​​ពី​​​​ក្រុម​គ្រួសារ​ ពួក​គាត់​​តែង​​​​​​គាំទ្រ​លើក​​​ទឹក​​​ចិត្ត​​​​​​​​​​​​​​​​​​​​​​​នូវ​អ្វី​​​​ដែល​​​ខ្ញុំ​​ធ្វើ​​ជានិច្ច​​​ ថែម​​​ទាំង​ផ្តល់​​​យោបល់​​​​​​​​សម្រាប់​​កែ​លម្អ​ ជា​​ហេតុ​ធ្វើ​​​​ឲ្យ​​ខ្ញុំ​​​​​កាន​តែ​​​​ខំ​ប្រឹង​​​និង​មាន​​កម្លាំង​​​ចិត្ត​ទ្វេ​​​ដង​​​​"។

ក្រុមគ្រួសារ នូ​​ ចាន់​​ស្រី​លីន

គួរ​បញ្ជាក់​​ថា ក្រៅ​​ពី​ក្លាយ​​​ជា​​ម្ចាស់​​​​​​​​ពាន​រង្វាន់​លេខ​​មួយ ​​​ដែល​មាន​ចំនួន​​​​ទឹក​​ប្រាក់​​ ១០០០​​ ដុល្លារ ក្នុង​​​​ពេល​នោះ​ដែរ កញ្ញា នូ​​ ចាន់​​ស្រី​លីន ​​ក៏​​​ទទួល​បាន​​​​​​ពាន​​​​រង្វាន់​​​​​​​លេខ​មួយ​​ពី​​​ហាង​​កាហ្វេ​​​ Brown ​​​ ដែល​​មាន​​​​​​ទឹក​​ប្រាក់​សរុប​​​​​ទាំង​អស់​​​ចំនួន​​​​​១៣០០​​ដុល្លារ​អាមេរិក៕​​​​​​​​

ចុចអានបន្ត៖ សកម្មភាព​ថ្ងៃ​ Orientation ជំនាន់​ទី​៣​នៃ​ក្លឹប B-YooH សម្រាប់​លើក​ទឹក​ចិត្ត និង​បង្កើន​សមត្ថភាព​ស្ត្រី​

អត្ថបទ៖ ដេត ឈុនអីុ

អត្ថបទពេញនិយម