ឆាប់​​ទទួល​រង​នូវ​អារម្មណ៍​សោកសៅ​ពី​អ្នក​ដទៃ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ទន់ជ្រាយ

  • 2019-02-14 04:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​ឆាប់​ទទួល​នូវ​អារម្មណ៍​គ្រប់​បែប​យ៉ាង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ គឺ​មិន​ដែល​មាន​ទទួល​បាន​សេចក្ដី​សុខ​ពេញ​លេញ​ឡើយ។ អារម្មណ៍ និង​ក្ដី​សុខ​អ្នក​គឺ​ទទួល​បាន​ដោយសារ​តែ​អ្នក​ដទៃ​មិន​មែន​ជា​ខ្លួន​ឯង នោះ​វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មិន​ទាន់​រឹង​មាំ​នឹង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង។

បែប​នេះ​វា​មិន​ខុស​អី​​ពី​អ្នក​ផ្ញើ​សុភមង្គល​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ​ទេ គេ​ចង់​ឲ្យ​អ្នក​សើច​អ្នក​សើច គេ​ចង់​ឲ្យ​អ្នក​យំ​អ្នក​យំ ដូច្នេះ​មួយ​ជីវិត​នេះ​អ្នក​គ្មាន​ឥទ្ធិពល​លើ​ជីវិត​ខ្លួន​ឯង​ឡើយ។ ក្ដី​សុខ​ដែល​បាន​មក​ពី​គេ គឺ​មិន​មែន​ជា​សេចក្ដី​សុខ​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​ទទួល​បាន​នោះ​ទេ។ សុភមង្គល​ពិត​គឺ​ជា​សុភមង្គល​ដែល​រក​ឃើញ​ចេញ​ពី​ខ្លួន​ឯង ព្រោះ​ខ្លួន​អ្នក​នឹង​ផ្ដល់​សេចក្ដី​ឲ្យ​ខ្លួន​ឯង​បាន​រាល់​ថ្ងៃ។

បើ​ដឹង​ថា​ខ្លួន​ឯង​ជាមនុស្ស​ម្នាក់​ដែល​ឆាប់​រំញោច​នឹង​អ្វី​ដែល​អ្នក​ដទៃ​បង្ហាញ​មក អ្នក​គួរ​តែ​ព្យាយាម​បង្វឹក​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​រឹងមាំ​ជាង​នេះ​បន្តិច។ កុំ​ព្យាយាម​ទទួល​គ្រប់រឿង​ដែល​គេ​បាន​ធ្វើ​ឡើង​ពេក ព្រោះ​នោះ​ជា​អ្វី​ដែល​គេ​ធ្វើ តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ប្រាប់​ខ្លួន​ឯង​ឲ្យ​មាន​ភាព​ធូរស្រាល មិន​ខ្វល់ខ្វាយ​ពី​គេ​ច្រើន​ពេក។

មនុស្ស​ដែល​យំ​សើច​ដោយសារ​អ្នក​ផ្សេង​ពី​ខ្លួនឯង គឺ​ជា​មនុស្ស​ដែល​ទន់ជ្រាយ គ្មាន​កម្លាំង​តបត​នឹង​ឥទ្ធិពល​អ្នក​ផ្សេង ដែល​ឲ្យ​គេ​ចូល​មក​បំផ្លាញ​សេចក្ដី​អ្នក​បាន។ ព្យាយាម​ឡើង ព្យាយាម​កុំ​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​អ្នក​បាន​អី ត្រូវ​ញញឹម ត្រូវ​រឹងមាំ ត្រូវ​រីករាយ​ឡើង ទោះ​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ក៏​ដោយ។

គេ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​មិន​បាន​ទេ បើ​អ្នក​រឹងមាំ​ មិន​ទទួល​អារម្មណ៍​ពី​គេ៕​​

ចុចអាន៖មនុស្ស​ប្រុស​ បើ​ស្រឡាញ់​​ខ្លាំង​ គឺតែង​​មាន​​ទង្វើ​​បែប​នេះ​ជានិច្ច

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម