បើ​​នៅ​​​គិត​​ថា​ស្នេហា​​​ដូច ៤ យ៉ាង​នេះ មួយ​ជីវិត​អ្នក​គ្មាន​ថ្ងៃ​រក​ឃើញ​សុភមង្គល​ឡើយ

  • 2019-02-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​មើល​រឿង​ភាគ​កូរ៉េ​ច្រើន​ពេក ក៏​ពូកែ​ស្រមើស្រមៃ​ថា ខ្លួន​នឹង​មាន​មនោសញ្ចេតនា​មួយ​ដែល​ដូច​នៅ​ក្នុង​រឿង ហើយ​គិត​ថា​ស្នេហាមួយ​ណា​ក៏​ជា​ពណ៌​ស៊ីជម្ពូ​ទាំង​អស់។ តែ​អ្នក​គិត​ខុស​ហើយ ស្នេហា​ពិត​ប្រាកដ​គឺ​មាន​ឧបសគ្គ​ច្រើន​ជាង​អ្នក​គិត​ឆ្ងាយ​ណាស់។ ខាង​ក្រោយ​នេះ​គឺ​ចំណុច ៤ យ៉ាង​ដែល​មនុស្ស​ស្រី​តែង​គិត​ខុស​ពី​ស្នេហា បើ​មិន​ផ្លាស់​ប្ដូរ​គំនិត​ទាំង​នេះ​ទេ អ្នក​គ្មាន​ថ្ងៃ​រក​ឃើញ​សុភមង្គល​ឡើយ។

១. ស្នេហា​ផ្លេក​បន្ទោរ

មនុស្ស​ស្រី​ត្រូវការ ៤៥ វិនាទី ដើម្បី​ដឹង​ថា​ខ្លួន​ស្រលាញ់​នរណា​ម្នាក់​ឬ​អត់។ តែ​ចំពោះ​បុរស​វិញ គឺ​មិន​ដូច​គ្នា​ឡើយ ជា​មធ្យម ពួក​គេ​ត្រូវ​ជួប​គូ​ភាគី​៣ ដង​ទើប​ដឹង​ថា​ខ្លួន​មាន​មនោសញ្ចេតនា​ឬ​អត់។ ដូច​នេះ បើ​អ្នក​នៅ​តែ​គិត​ថា អាច​ជួប​ស្នេហា​ដែល​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​នោះ គឺ​អ្នក​ខុស​ធ្ងន់​ហើយ។

២. អាច​ផ្លាស់​ប្ដូរ​គេ​ទាំង​ស្រុង

បើ​អ្នក​ណា​គិត​​ថា ដោយ​សារ​អំណាច​នៃ​ស្នេហា​ហើយ​អាច​ផ្លាស់​ប្ដូរ​ចរិត​អ្នក​ណា​ម្នាក់​បាន​ទាំង​ស្រុង​គឺ​ខុស​ហើយ។ ទោះ​គូ​ភាគី​ស្រលាញ់​អ្នក​យ៉ាងណា ក៏​ចរិត​ដើម​របស់​ពួក​គេ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទាំង​ស្រុង​ដែរ។ គេ​អាច​នឹង​គ្រាន់​តែ​សម្ដែង​នៅ​នឹង​មុខ​អ្នក​តែ​ប៉ុណ្ណោះ។​ បើ​មិន​ដូច​នោះទេ មិន​មែន​ប្ដី​ប្រពន្ធ​ការ​ជាមួយ​គ្នា​យូរ​ឆ្នាំ នៅ​តែ​លែងលះ​គ្នា​នោះ​ឡើយ។

៣. ស្នេហា​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់

គួរ​ឲ្យ​អស់​សំណើច​ណាស់ សម័យ​នេះ​អត់​លុយ​ទើប​អត់​រស់​បាន។ កុំ​យក​ស្នេហា​ជា​ធំ ហើយ​ភ្លេច​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជីវិត​យើង​ទៀត​ដូច ការ​អប់​រំ ការងារ គ្រួសារ​ មិត្តភ័ក្ដិ និង​រឿង​ជា​ច្រើន​ទៀត។

៤. មាន​និស្ស័យ​នឹង​គង់​តែ​ជួប

ពាក្យ​នេះ​មាន​តែ​អ្នក​ខ្ជិល​ និង​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ទេ ទើប​ប្រើ។ ព្រោះ​អ្នក​ដែល​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ គេ​នឹង​ឆ្លៀតឱកាស ក៏​ដូច​ជា​បង្កើត​ឱកាស​ឲ្យ​ខ្លួន​ឯង​ដើម្បី​រក​ស្នេហា​ទេ។ សាក​គិត​មើល​ទៅ បើ​ចាំ​តែ​និស្ស័យ​ហើយ​គេង​តែ​នៅ​ផ្ទះ សួរ​ថា​រក​និស្ស័យ​ឯណា​បាន៕

ចុចអាន៖៤ យ៉ាង​បង្កឲ្យគូស្នេហ៍ភាគច្រើនរកាំកូស​នឹង​គ្នា រហូតឈានដល់ការចែកផ្លូវ

ប្រភព៖ Spiceee អត្ថបទ៖Caramel

អត្ថបទពេញនិយម